សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតអបអរសាទរ​ គោរពជូន​ ឯកឧត្តម អំ បឺរឡា (Om Birla)​ ប្រធានរដ្ឋសភានៃសាធារណរដ្ឋឥណ្ឌា​ ព្រមទាំង​ ជូនចំពោះ​ សហការី និងប្រជាជននៃសាធារណរដ្ឋឥណ្ឌា ក្នុងឱកាសខួបលើកទី៨០ នៃទិវាបុណ្យឯករាជ្យជាតិឥណ្ឌា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ខាងមុខ។ __ សម្តេចប្រធានរដ្ឋសភា៖ កិច្ចប្រជុំលើកទី៩ APPF-GH មិនត្រឹមតែជាការផ្លាស់ប្តូរ ចែករំលែកបទពិសោធន៍ ដើម្បីលើកកម្ពស់​សេវាសុខភាពជូនពលរដ្ឋប៉ុណ្ណោះទេ តែជាការភ្ជាប់ទំនាក់ទំនង ចំណងមិត្តភាព និងភាពជាដៃគូយ៉ាងស្និទ្ធស្នាលផងដែរ__ សម្តេចប្រធានរដ្ឋសភា វាយតម្លៃខ្ពស់កិច្ចប្រជុំលើកទី៩ នៃវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វ៊ិក ស្តីពីសុខភាពសកល ពិតមានសារៈសំខាន់ក្នុងការធានាឱ្យបាននូវគុណភាព ប្រសិទ្ធភាព និងតម្លាភាព លើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ__ វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វ៊ិក ស្ដីពីសុខភាពសកល លើកទី៩ បានបន្តកិច្ចប្រជុំចំនួន៤វគ្គ ផ្ដោតការពិភាក្សាលើការគ្របដណ្តប់សុខភាពជាសកលក្នុងយុគសម័យនៃការប្រែប្រួលអាកាសធាតុ និងបញ្ញាសិប្បនិម្មិត__ លោកជំទាវ ឡោក ខេង អញ្ជើញទទួលស្វាគមន៍ ប្រធានWHO មកកម្ពុជា ដើម្បីចូលរួមវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល លើកទី៩ (9th APPF-GH)__ សភាកម្ពុជា បើកជាផ្លូវការនូវ «វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វ៊ិក លើកទី៩» ដើម្បីជំរុញការគ្របដណ្តប់សុខភាពជាសកល__ សម្តេចប្រធានរដ្ឋសភា និងប្រធានរដ្ឋឡាវ បន្តលើកកម្ពស់ពង្រឹងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ ដើម្បីនាំមកនូវឧត្តមប្រយោជន៍កាន់តែច្រើនសម្រាប់ប្រជាជនទាំងសងខាង__ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិត សាយសំផន ភូមវិហាន អតីតប្រធានរដ្ឋសភាឡាវ នៅទីក្រុងវៀងចន្ទន៍__ សភាកម្ពុជា អញ្ជើញទទួលស្វាគមន៍ គណៈប្រតិភូប្រទេសកូរ៉េ ដើម្បីចូលរួមវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិកស្តីពីសុខភាពសកល លើកទី៩ (9th APPF-GH)__ សម្តេចប្រធានរដ្ឋសភា ចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅ ចំពោះការបាត់បង់ឯកឧត្តមបណ្ឌិត សាយសំផន ភូមវិហាន ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការពូនជ្រំ លើកកម្ពស់ទំនាក់ទំនងប្រជាជនកម្ពុជា-ឡាវ__ សម្តេចប្រធានរដ្ឋសភា អញ្ជើញដឹកនាំ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ទៅគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិត សាយសំផន ភូមវិហាន ប្រធានរដ្ឋសភាឡាវ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ__ ថ្នាក់ដឹកនាំសភាកម្ពុជា និងតំណាង WHO រួមគ្នារៀបចំ «សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ» ដើម្បីប្រែក្លាយកិច្ចពិភាក្សាទៅជាសកម្មភាពជាក់ស្តែង បម្រើផលប្រយោជន៍សុខភាពប្រជាជនក្នុងយុគសម័យ AI និងការប្រែប្រួលអាកាសធាតុ__ រដ្ឋសភាប្រគល់សេចក្តីព្រាងច្បាប់វិសោធនកម្មការគ្រប់គ្រងឃុំ សង្កាត់ ជូនគណៈកម្មការជំនាញសិក្សាស្រាវជ្រាវ

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចប្រធានរដ្ឋសភា វាយតម្លៃខ្ពស់កិច្ចប្រជុំលើកទី៩ នៃវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វ៊ិក ស្តីពីសុខភាពសកល ពិតមានសារៈសំខាន់ក្នុងការធានាឱ្យបាននូវគុណភាព ប្រសិទ្ធភាព និងតម្លាភាព លើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ
សម្តេចប្រធានរដ្ឋសភា វាយតម្លៃខ្ពស់កិច្ចប្រជុំលើកទី៩ នៃវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វ៊ិក ស្តីពីសុខភាពសកល ពិតមានសារៈសំខាន់ក្នុងការធានាឱ្យបាននូវគុណភាព ប្រសិទ្ធភាព និងតម្លាភាព លើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ
Prepaired By: NA002 ​ Date: (8/11/2026 6:50:22 PM )
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការរៀបចំកិច្ចប្រជុំលើកទី៩ នៃវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វ៊ិក ស្តីពីសុខភាពសកល (9th APPF-GH) ដែលសភានៃព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ រួមសហការជាមួយអង្គការសុខភាពពិភពលោក (WHO) ក្នុងការធានាបាននូវគុណភាព ប្រសិទ្ធភាព និងតម្លាភាព លើសេវាសុខាភិបាល ហើយថែមទាំងលើកកម្ពស់ការផ្តល់សេវាសុខាភិបាលដល់អ្នកដែលជួបការលំបាកផ្នែកហិរញ្ញវត្ថុ។
 
សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍បែបនេះនៅក្នុងឱកាសទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានគណៈប្រតិភូបរទេស ដែលបានចូលរួមកិច្ចប្រជុំលើកទី៩ នៃវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វ៊ិក ស្តីពីសុខភាពសកល នៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ក្រោយពីកិច្ចប្រជុំបានដំណើរការពេញមួយថ្ងៃប្រកបដោយលទ្ធផលផ្លែផ្កា និងខ្លឹមសារជ្រាលជ្រៅក្នុងការលើកកម្ពស់សុខភាពពលរដ្ឋ។
 
សម្តេចប្រធានរដ្ឋសភា ក៏បានសុំការអធ្យាស្រ័យពីបណ្តាគណៈប្រតិភូ ចំពោះការមិនបានចូលរួមជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំតាមការគ្រោងទុកកាលពីព្រឹកមិញ ដោយសារសម្តេចមានដំណើរទស្សនកិច្ចបន្ទាន់ទៅកាន់ប្រទេសឡាវ ដើម្បីគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិត សាយសំផន ភូមវិហាន (Xaysomphone Phomvihane) អតីតប្រធានរដ្ឋសភាឡាវ។
 
សភានៃព្រះរាជាណាចក្រកម្ពុជា រួមសហការជាមួយអង្គការសុខភាពពិភពលោក (WHO) បានរៀបចំកិច្ចប្រជុំលើកទី៩ នៃវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វ៊ិក ស្តីពីសុខភាពសកល ក្រោមប្រធានបទ «សេវាគ្របដណ្តប់សុខភាពជាសកល ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI) និងបរិបទនៃការប្រែប្រួលអាកាសធាតុ» ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភាកម្ពុជា ដោយមានការអញ្ជើញចូលរួមរបស់គណៈប្រតិភូពីបណ្តាប្រទេសទាំង ១៥ នៅក្នុងវេទិកានេះ។
 
សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា កិច្ចប្រជុំនេះពិតជាមានសារៈសំខាន់ និងសមស្របបំផុតទៅនឹងកាលៈទេសៈបច្ចុប្បន្ន ពីព្រោះទាំងអស់គ្នាជាអ្នកតំណាងឱ្យប្រជាពលរដ្ឋ មានភារកិច្ចធានាឱ្យបាននូវគុណភាព ប្រសិទ្ធភាព និងតម្លាភាពលើសេវាសុខាភិបាល ហើយថែមទាំងលើកកម្ពស់ការផ្តល់សេវាសុខាភិបាលដល់អ្នកដែលជួបការលំបាកផ្នែកហិរញ្ញវត្ថុទៀតផង។
 
ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភាបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ក្រោមការដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកវិស័យសុខាភិបាលជាអាទិភាពគន្លឹះក្នុងមូលធនមនុស្ស ក្រោមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយផ្តោតលើការសម្រេចឱ្យបាននូវការគ្របដណ្តប់សុខភាពជាសកល ការបង្ការ និងទប់ស្កាត់ជំងឺមិនឆ្លង ព្រមទាំងការពង្រឹងសន្តិសុខសុខាភិបាល។
 
វត្តមានដ៏មានតម្លៃរបស់ឯកឧត្តម លោកជំទាវ និងភ្ញៀវកិត្តិយសទាំងអស់ បានឆ្លុះបញ្ចាំងពីសារៈសំខាន់នៃវេទិកាមួយនេះ ព្រមទាំងបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញការគ្របដណ្តប់សុខភាពជាសកល ជាពិសេសក្នុងបរិបទដែលពិភពលោកកំពុងប្រឈមនឹងវិបត្តិការប្រែប្រួលអាកាសធាតុ និងការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាថ្មីៗ រួមទាំងបញ្ញាសិប្បនិម្មិត។
 
សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈប្រតិភូ និងដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបានអញ្ជើញចូលរួមវេទិកាដ៏មានសារៈសំខាន់នេះ។ សម្តេចមានសង្ឃឹមមុតមាំថា នៅក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំនេះ គណៈប្រតិភូទាំងអស់នឹងផ្លាស់ប្តូរយោបល់ និងចែករំលែកបទពិសោធន៍គ្នាយ៉ាងផុសផុល រួមទាំងការធ្វើទស្សនកិច្ចទៅកាន់ខេត្តកំពតនៅថ្ងៃស្អែកផងដែររបស់គណៈប្រតិភូ ដើម្បីសិក្សាស្វែងយល់ពីការផ្តល់សេវាសុខភាពនៅថ្នាក់មូលដ្ឋាននៅកម្ពុជា នោះនឹងធ្វើឱ្យវេទិកាដំណើរការទៅដោយរលូន ទទួលបានភាពជោគជ័យប្រកបដោយផ្លែផ្កាក្នុងការរួមគ្នាយ៉ាងសកម្មដើម្បីលើកកម្ពស់សុខភាពសកលជូនពលរដ្ឋ៕