សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតអបអរសាទរ គោរពជូន លោកជំទាវ ខាលីដា បួហ្វេឌិច (Khalida Boufedeche) ប្រធានសភាប្រជាជន សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតអាល់ហ្សេរី ក្នុងឱកាសដែល លោកជំទាវ ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានសភាប្រជាជននៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតអាល់ហ្សេរី កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២៦ កន្លងទៅ។


