វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល លើកទី៩ ដែលព្រះរាជាណាចក្រកម្ពុជាទទួលបានកិត្តិយសធ្វើជាម្ចាស់ផ្ទះ បានរៀបចំពិធីបិទជាផ្លូវការហើយ នាព្រឹកថ្ងៃទី១៣ ខែសីហានេះ ក្រោមអធិបតីភាពរបស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។
ពិធីបិទនេះត្រូវបានធ្វើឡើងយ៉ាងមហោឡារិក បន្ទាប់ពីអង្គប្រជុំបានប្រព្រឹត្តទៅយ៉ាងសកម្មពេញ ៣ថ្ងៃ កន្លងមក ដោយរួមបញ្ចូលទាំងកិច្ចពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ស៊ីជម្រៅ និងការចុះទស្សនកិច្ចសិក្សាផ្ទាល់ អំពីការផ្តល់សេវាថែទាំសុខភាពនៅថ្នាក់មូលដ្ឋានក្នុងប្រទេសកម្ពុជា ប្រកបដោយផ្លែផ្កា គួរជាទីមោទនៈ។