សម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ របៀបវារៈទី១៣៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ វិមានរដ្ឋសភា ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ __ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ ថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ __ ឯកឧត្តមបណ្ឌិត ឈាង វណ្ណារិទ្ធ អញ្ជើញចូលរួមជាអ្នកសម្របសម្រួលក្នុងកិច្ចពិភាក្សាស្ដីពីទំនាក់ទំនងអាស៊ាន-ចិន ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព និងមានភាពធន់ __ សម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ របៀបវារៈទី១២៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ វិមានរដ្ឋសភា ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ __ ព្រះរាជក្រម ស្តីពី និរាករណ៍ច្បាប់ ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម __ លោកជំទាវ កុល ធារិន អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់អគារសិក្សា __ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា អញ្ជើញដឹកនាំបន្តសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ __ សហគមន៍ចិននៅទូទាំងពិភពលោកក្នុងភាពជាសហគ្រិន និងនវានុវត្តន៍ ដែលជាកត្តាជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម __ សម្ដេច ម៉ែន សំអន អនុញ្ញាតឱ្យគណៈប្រតិភូព្រះសង្ឃខ្មែរក្រោមជួបសម្ដែងការគួរសម និងសំណេះសំណាល នៅទីស្នាក់ការរណសិរ្សសាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជា __ សេចក្តីប្រកាសព័ត៌មាន លទ្ធផលសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱននិងសន្តិភាព (IPTP-11) __ គណៈប្រតិភូរដ្ឋសភាគុយបា អញ្ជើញចូលជួបសម្តែងការគួរសមជាមួយក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-គុយបា ក្នុងអំឡុងពេលមកចូលរួមកិច្ចប្រជុំ IPTP នៅកម្ពុជា __ គណៈប្រតិភូអនុប្រធានរដ្ឋសភាឡាវ ធ្វើមាតុភូមិនិវត្តន៍បន្ទាប់ពីបានបញ្ចប់ក្នុងការចូលរួមកិច្ចប្រជុំ IPTP លើកទី១១ នៅព្រះរាជាណាចក្រកម្ពុជា __ សារលិខិតអបអរសាទរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តមបណ្ឌិត ប្រធានរដ្ឋសភាឡាវ ដើម្បីពង្រឹងពង្រីកទំនាក់ទំនងរដ្ឋសភាប្រទេសទំាងពីរ
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តមបណ្ឌិត ប្រធានរដ្ឋសភាឡាវ ដើម្បីពង្រឹងពង្រីកទំនាក់ទំនងរដ្ឋសភាប្រទេសទំាងពីរ
Prepaired By: NA002 ​ Date: (12/3/2023 7:17:59 PM )

ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តមបណ្ឌិត Xaysomphone Phomvihane ប្រធានរដ្ឋសភាឡាវ នៅវិមានរដ្ឋសភា នាទីក្រុងវៀងចន្ទន៍។

ជំនួបពិភាក្សាទ្វេភាគី បានធ្វើឡើងក្រោយពីពិធីបដិសណ្ឋារកិច្ចជាផ្លូវការរបស់រដ្ឋសភាឡាវ ជូនគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំដោយ សម្តេចរដ្ឋសភាធិបតី យ៉ាងអធិកអធមនិងស្និទ្ធស្នាលជាទីបំផុត។ ឯកឧត្តមបណ្ឌិត Xaysomphone Phomvihane ចាត់ទុកដំណើរទស្សនកិច្ចរបស់សម្តេចប្រធានរដ្ឋសភានាពេលនេះថា នឹងចូលរួមចំណែកដ៏សំខាន់នៅក្នុងការពង្រឹងពង្រីកចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាប្រពៃណីនៃប្រទេសទំាងពីរ ទំាងខាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិឱ្យកាន់តែរឹងមាំ រីកចម្រើន គ្រប់ជ្រុងជ្រោយនិងមានប្រសិទ្ធភាពឡើង។

ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាងពីរក៏បានចែករំលែកនិងផ្លាស់ប្តូរព័ត៌មានពីគ្នាទៅវិញទៅមក នូវសភាពការណ៍នយោបាយសេដ្ឋកិច្ច និងសង្គមជាដើម។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានលើកឡើងថា រដ្ឋសភានិងរាជរដ្ឋាភិបាលនីតិកាលទី៧ បានបង្កើតឡើងក្រោយពីការបោះឆ្នោត នាថ្ងៃទី២៣ ខែកក្កដា ដោយសេរីនិងយុត្តិធម៌ ដែលមានប្រជាពលរដ្ឋជាង៨៤% បានចេញទៅបោះឆ្នោត។ រដ្ឋសភានីតិកាលទី៧ មានគណបក្សនយោបាយចំនួនពីរបានឈ្នះឆ្នោត ក្នុងចំណោមគណបក្ស១៨ ដែលបានចូលរួមបោះឆ្នោត។ គណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈចំនួន១២០ និងគណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន៥អាសនៈ។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលមានឥស្សរជនវ័យក្មេងដឹកនាំ គឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី មានសមាសភាពគណៈរដ្ឋមន្រ្តីសុទ្ធសឹងវ័យក្មេងមានអាយុក្រោម៦០ឆ្នាំ ពោរពេញដោយសមត្ថភាព សីលធម៌ និងភាពស្វាហាប់ មុះមុតក្នុងដឹកនាំកសាងប្រទេស បន្តវេនពីឥស្សរជនជំនាន់មុន គឺធ្វើយ៉ាងណា ការពារថែរក្សាឱ្យបាននូវសុខសន្តិភាពនិងការលើកកម្ពស់ជីវភាពពលរដ្ឋប្រកបដោយសមធម៌និងចីរភាព តាមរយៈកម្មវិធីនយោបាយបញ្ចកោណ ដំណាក់កាលទី១។

ឯកឧត្តមបណ្ឌិត Xaysomphone Phomvihane បានចូលរួមអបអរសាទរចំពោះលទ្ធផលបោះឆ្នោតនៅកម្ពុជា ក៏ជាការបង្កើតបាននូវរដ្ឋសភានិងរាជរដ្ឋាភិបាលអាណត្តិទី៧ ជាប្រវត្តិសាស្រ្ត។ ឯកឧត្តមក៏បានអបអរសាទរជូន សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតំាងជាប្រធានរដ្ឋសភានិងជាស្រ្តីដំបូងនៅកម្ពុជា កាន់តំណែងសំខាន់ខាងនីតិប្បញ្ញត្តិ។

ឯកឧត្តមបណ្ឌិតប្រធានរដ្ឋសភា  បានគូសបញ្ជាក់ថា ប្រទេសឡាវបានកំពុងអនុវត្តកម្មវិធីនយោបាយនៅក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយពីទទួលរងនូវវិបត្តិការរាតត្បាតជំងឺកូវីដ១៩ និងវិបត្តិជាសកលបន្តបន្ទាប់។ ការស្តារសេដ្ឋកិច្ចរបស់ប្រទេសឡាវដោយផ្តោតសំខាន់លើការភ្ជាប់ផ្លូវគមនាគមន៍ មានផ្លូវដែក និងផ្លូវល្បឿនលឿនជាមួយប្រទេសក្នុងតំបន់ និងប្រទេសជិតខាង នៅក្នុងនោះក៏មានកម្ពុជាមួយដែរ។ រដ្ឋាភិបាលឡាវ ក៏ផ្តោតជាអាទិភាពក្នុងការប្រយុទ្ធប្រឆំាងការជួញដូរគ្រឿងញៀន ផងដែរ។

ឯកឧត្តមបណ្ឌិតប្រធានរដ្ឋសភាឡាវ បានលើកឡើងថា នៅឆ្នាំ២០២៤ខាងមុខនេះ ប្រទេសឡាវនឹងទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន និងមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៥។ លើបញ្ហានេះ ឯកឧត្តមបានស្នើសុំរដ្ឋសភាក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ជួយគំាទ្រដើម្បីឱ្យការបំពេញកាតព្វកិច្ចរបស់ឡាវនេះទទួលបានជោគជ័យ។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត  បានស្នើរដ្ឋសភាកម្ពុជា បន្តជំរុញនិងគំាទ្រដល់ការអនុវត្តកិច្ចព្រមព្រៀង អនុស្សរណៈនានា ដែលប្រទេសទំាងពីរបានចុះហត្ថលេខានាពេលកន្លងមក អនុវត្តឱ្យបានគ្រប់ជ្រុងជ្រោយនិងកាន់តែប្រសិទ្ធភាពខ្ពស់ឡើង។ ភាគីឡាវ បានអរគុណរដ្ឋសភាកម្ពុជា ដែលបានផ្តល់អាហារូបករណ៍ដល់មន្រ្តីរដ្ឋសភាឡាវ ព្រមទំាងការបណ្តុះបណ្តាលជំនាញនានាលើការងារសភាតាមគ្រប់រូបភាពមានទំាងសិក្សាផ្ទាល់និងតាមអនឡាញ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគំាទ្រការលើកឡើងរបស់ ឯកឧត្តមបណ្ឌិតប្រធានរដ្ឋសភា និងបានគូសបញ្ជាក់ថា រាល់សំណូមពរនិងការលើកឡើងរបស់ឯកឧត្តមប្រធាន ស្របនឹងឆន្ទៈនិងគោលបំណងរបស់រដ្ឋសភាកម្ពុជាដែរ។ រដ្ឋសភាកម្ពុជា បានគំាទ្រការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន និងមហាសន្និបាតអាយប៉ា លើកទី៤៥ របស់រដ្ឋសភាឡាវ នៅក្នុងឆ្នាំ២០២៤ខាងមុខ។ សម្តេចបានលើកឡើងពីសារៈសំខាន់នៃទំនាក់ទំនងប្រទេសទំាងពីរ ដែលមិនត្រឹមផ្តល់ផលប្រយោជន៍ដល់ប្រទេសនិងប្រជាជនទំាងសងខាងនោះទេ។ តែជាការរួមចំណែកការកសាងសុខសន្តិភាព ការពង្រឹងពហុភាគីនិយមក្នុងតំបន់និងពិភពលោកផងដែរ។

សូមជម្រាបថា បន្ទាប់ពីជំនួបពិភាក្សាការងារទ្វេភាគីរួចហើយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី និង ឯកឧត្តមបណ្ឌិត Xaysomphone Phomvihane បានអញ្ជើញទៅដាំដើមឈើទុកជាអនុស្សាវរីយ៍នៅក្នុងបរិវេណវិមានរដ្ឋសភាឡាវ៕