រដ្ឋសភាកម្ពុជាចេញញត្តិថ្កោលទោសដាច់អហង្ការ ចំពោះទង្វើខុសច្បាប់របស់ក្រុមឧទ្ទាមក្រៅប្រទេស__ អគ្គលេខាធិការដ្ឋានរដ្ឋសភា ចេញសេចក្តីប្រកាសព័ត៌មានផ្លូវការស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ នៅថ្ងៃចន្ទ ទី២១ ខែកញ្ញាឆ្នាំ២០២៦ នេះ__ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តខ្ពស់ បញ្ចប់ការចុះបញ្ជីដីធ្លី និងផ្តល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋឱ្យបាន ១០០% ក្នុងនីតិកាលទី៧ នៃរដ្ឋសភា__ រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ ដែលជាសំណើរបស់រាជរដ្ឋាភិបាល មកពិនិត្យ សិក្សា__ ឯកឧត្តមបណ្ឌិត ឈាង វណ្ណារិទ្ធ ចែករំលែកគន្លឹះសំខាន់ៗ ក្នុងការកសាងនវានុវត្តន៍ស្ថាប័ន ដល់ក្រុមការងារ ហ៊្គូប៊ីក គ្រុប__ អគ្គលេខាធិការដ្ឋានរដ្ឋសភា រៀបចំសិក្ខាសាលាប្រមូលធាតុចូលដើម្បីបន្តជំរុញជោគជ័យលើការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ និងរដ្ឋបាលសាធារណៈ សំដៅលើកកម្ពស់អភិបាលកិច្ច និងប្រសិទ្ធភាពការងារស្ថាប័ន__ អគ្គលេខាធិការដ្ឋានរដ្ឋសភា ជំរុញការងារកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីបង្កើនប្រសិទ្ធភាពបម្រើការងារជូនតំណាងរាស្ត្រ ដើម្បីផលប្រយោជន៍ប្រជាជន__ រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គ នៅថ្ងៃទី២១កញ្ញា ដើម្បីសម្រេចសុពលភាពតំណាងរាស្ត្រថ្មី ឯកឧត្តម សុខ ផេង ជំនួស ឯកឧត្តម ច័ន្ទ សារុន ដែលបានទទួលមរណភា និងពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ចំនួន ៤__ ឯកឧត្តម ព្រហ្ម វិរៈ ដឹកនាំកិច្ចប្រជុំត្រៀមចូលរួមមហាសន្និបាត AIPA លើកទី៤៧ នៅហ្វីលីពីន និងការសហការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ APF__ រដ្ឋសភាចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងស្ថាប័ននីតិប្បញ្ញត្តិ និងយន្តការសមាជរដ្ឋសភា-ព្រឹទ្ធសភា ដល់និស្សិតខ្មែរនៅបរទេស__ ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំពិនិត្យការងារត្រៀមដាក់ឲ្យដំណើរការសាកល្បងប្រព័ន្ធ សភាអេឡិចត្រូនិច E-Parliament__ លោកជំទាវ កុល ធារិន អញ្ជើញចូលរួមពិធីបុណ្យសលាកភត្ត នៅវត្តសុទស្សនារាម ជ្រោយថ្ម ខេត្តកំពង់ចាម__ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញសំណេះសំណាលជាមួយសិល្បករ សិល្បការិនីរបាំ និងចុះពិនិត្យការសិក្សារបស់សមណសិស្ស នៅខេត្តកំពង់ឆ្នាំង__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមនៅក្នុងពិធីសម្ពោធលេខាធិការដ្ឋាន AFPPD ដែលបានដាក់ទីតាំងថ្មីនៅទីក្រុងគូឡាឡាំពួរ__ ឯកឧត្តម វ៉ាន់ ដារ៉ា សំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅខេត្តកំពត__ តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនចាស់ជរា នៅស្រុកកំពង់រោទិ៍__ ឯកឧត្តម គិត ទ្រី អញ្ជើញចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពក ដែលកំពុងជន់ឡើងខ្លាំង__ គណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាបតៃយាន ឆ្នាំ២០២៦ នៅខេត្តសានស៊ី ប្រទេសចិន)__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ៊្វិក ដើម្បីសង្កត់ធ្ងន់លើការកសាង «ភាពធន់នៃប្រជាសាស្ត្រ»__ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ដឹកនាំគណៈប្រតិភូរដ្ឋសភា អញ្ជើញចូលជួបសម្ដែងការគួរសមជាមួយប្រធានគណៈកម្មាធិការប្រឹក្សានយោបាយប្រជាជនខេត្តសានស៊ី ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី និងគណៈប្រតិភូអញ្ជើញធ្វើទស្សនកិច្ចនៅខេត្តហាណាមសិក្សាស្វែងយល់ពី វិស័យទេសចរណ៍ កសិកម្មបែបទំនើប និងព្រះពុទ្ធសាសនា ផ្សព្វផ្សាយជូនពលរដ្ឋ
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី និងគណៈប្រតិភូអញ្ជើញធ្វើទស្សនកិច្ចនៅខេត្តហាណាមសិក្សាស្វែងយល់ពី វិស័យទេសចរណ៍ កសិកម្មបែបទំនើប និងព្រះពុទ្ធសាសនា ផ្សព្វផ្សាយជូនពលរដ្ឋ
Prepaired By: NA002 ​ Date: (12/3/2023 7:14:14 PM )

ក្នុងដំណើរទស្សនកិច្ចនៅប្រទេសវៀតណាម សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ បានដឹកនាំគណៈប្រតិភូអញ្ជើញទៅធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីវិស័យទេសចរណ៍ កសិកម្មបែបទំនើប និងវិស័យព្រះពុទ្ធសាសនា ដែលជាសក្កានុពលរបស់ខេត្តហាណាម សម្រាប់តំណាងរាស្រ្ត យកមកធ្វើការផ្សព្វផ្សាយជូនពលរដ្ឋ។

ដំណើរទស្សនកិច្ចនេះបានទទួលការស្វាគមន៍ដោយ ឯកឧត្តម Truong Quoc Huy អនុប្រធានគណៈកម្មាធិការបក្សខេត្ត និងសហការីជាច្រើននាក់។ នៅក្នុងបទបង្ហាញរបស់ឯកឧត្តម អនុប្រធានគណៈកម្មាធិការបក្សខេត្តបានឱ្យដឹងថា  ខេត្តហាណាម ជាខេត្តមួយដែលមានសក្តានុពលខ្លំាងលើវិស័យទេសចរណ៍ កសិកម្ម និងព្រះពុទ្ធសាសនា។ ដោយសារមានធនធានធម្មជាតិ និងដោយទទួលបានការវិនិយោគពីវិស័យឯកជន ខេត្តហាណាមមានការរីកចម្រើន ប្រជាពលរដ្ឋមានប្រាក់ចំណូលកើនឡើងជាលំដាប់។  ខេត្តហាណាមស្ថិតនៅភាគខាងត្បូងទីក្រុងហាណូយ ប្រមាណ៦០គីឡូម៉ែត្រ  ដែលមានផ្លូវគមនាគមន៍ទំាងផ្លូវទឹក និងផ្លូវគោកទៅមកក្រុងហាណូយ បានបង្កលក្ខណៈងាយស្រួលដល់ការធ្វើពាណិជ្ជកម្ម។

សម្តេចមហារដ្ឋសភាធិការធិបតី បានចូលរួមអបអរសាទរចំពោះការរីកចម្រើនរបស់ខេត្ត  និងបានស្នើដល់ឯកឧត្តម Truong Quoc Huy ជួយកៀរគរអ្នកវិនិយោគទៅបណ្តាក់ទុននៅកម្ពុជា។ ជាមួយគ្នានេះសម្តេចក៏បានស្នើជូនថ្នាក់ដឹកនាំខេត្ត ពិនិត្យលទ្ធភាពក្នុងការចងសម្ព័ន្ធភាពជាមួយខេត្តណាមួយរបស់កម្ពុជា។

ឆ្លៀតនៅក្នុងឱកាសនោះ  សម្តេចរដ្ឋសភាធិបតី បានលើកឡើងថា  សមាជិកសមាជិការដ្ឋសភាកម្ពុជា ជាតំណាងពលរដ្ឋនៅទូទាំងប្រទេស បានសិក្សាឈ្វេងយល់នៅក្នុងខេត្តហាណាមនាពេលនេះ  ជាការដកស្រង់បទពិសោធន៍ល្អៗ ដែលជាសក្តានុពលរបស់ខេត្តលើវិស័យកសិម្មបែបទំនើប ទេសចរណ៍  និងវិស័យព្រះពុទ្ធសាសានា ជាដើមនេះ យកទៅផ្សព្វផ្សាយជូនពលរដ្ឋ ពីព្រោះថាវិស័យដែលរីកចម្រើននេះក៏ជាអាទិភាពរបស់កម្ពុជាដែរ។ សម្តេចបានគូសបញ្ជាក់នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំរបស់  សម្តេចមហាបវរធិបតី  ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានផ្តោតសំខាន់លើការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋប្រកបដោយសមធម៌។

នៅក្នុងដំណើទស្សនកិច្ចនេះ សម្តេចរដ្ឋសភាធិបតី ក៏បានអញ្ជើញទៅទស្សនាវត្ត Tam Chuc ដែលជាមជ្ឈមណ្ឌលព្រះពុទ្ធសាសនាដ៏ធំ តែងតែទទួលរៀបចំព្រឹត្តិការណ៍ព្រះពុទ្ធសាសនា ជាលក្ខណៈអន្តរជាតិ មានពលរដ្ឋជាច្រើនប្រទេសបានចូលរួម ដែលបានបម្រើដល់វិស័យព្រះពុទ្ធសាសនាផងនិងទេសចរណ៍ផង។ នៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី បានអញ្ជើញដាំឈើ នៅក្នុងបរិវេណវត្ត ទុកជាអនុស្សាវរីយ៍ ផងដែរ៕