សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញចូលរួមពិធីបិទកិច្ចប្រជុំ APPF លើកទី៣០ និងបានចូលរួមចុះហត្ថលេខាលើរបាយការណ៍រួមនៃកិច្ចប្រជុំ
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញចូលរួមពិធីបិទកិច្ចប្រជុំ APPF លើកទី៣០ និងបានចូលរួមចុះហត្ថលេខាលើរបាយការណ៍រួមនៃកិច្ចប្រជុំ
Prepaired By: NA1472 ​ Date: (10/28/2022 6:31:15 AM )

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃ ព្រះរាជាណាចក្រកម្ពុជា ចូលរួមពិធីបិទកិច្ចប្រជុំ វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) លើកទី៣០ ដែលសភាប្រទេសថៃធ្វើជាម្ចាស់ផ្ទះ នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម ឈួន លីកផៃ ប្រធានរដ្ឋសភាប្រទេសថៃ និងជាប្រធាន APPF លើកទី៣០

កិច្ចប្រជុំ APPF លើកទី៣០ ក្រោមមូលបទ “សភា និងការស្តារឡើងវិញប្រកបដោយចីរភាពក្រោយជំងឺកូវីដ-១៩ ដើម្បលើកកំពស់ លទ្ធិប្រជាធិបតេយ្យ សន្តិភាព និងសន្តិសុខ” បានដំណើរការចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ ដោយមានសមាជិក APPF ចំនួន២២ប្រទេស និងប្រទេសសង្កេតការណ៍មួយចំនួនទៀតបានចូលរួម។ ក្នុងកិច្ចប្រជុំប្រចាំឆ្នាំនេះ បានដំណើរការកិច្ចប្រជុំគណៈកម្មការ សភាស្រ្តី គណៈកម្មការនយោបាយ និងសន្តិសុខ គណៈកម្មការសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងគណៈកម្មការកិច្ចសហប្រតិបត្តិការក្នុងតំបន់ អាស៊ី-ប៉ាស៊ីហ្វិក និងកិច្ចប្រជុំសមាជិកសភាវ័យក្មេង ផងដែរ។

ជាលទ្ធផលកិច្ចប្រជុំ APPF លើកទី៣០ បានអនុម័តសេចក្តីសម្រេចចំនួន១១ ពាក់ព័ន្ធនឹងវិស័យការលើកកម្ពស់តួនាទីសភា និងពហុភាគី- និយមនៅក្នុងការដោះស្រាយបញ្ហាសង្គម សេដ្ឋកិច្ច សន្តិសុខ អំពើហិង្សានៅក្នុងតំបន់ និងសកលលោក ដែលកំពុងកើតមានចំពោះ ពលរដ្ឋ និងបានឯកភាពឱ្យសភា នៃប្រទេសហ្វីលីពីន ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំបន្ទាប់នៅឆ្នាំ២០២៣។

មុនបិទបញ្ចប់កិច្ចប្រជុំនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន រួមនឹងប្រធានគណៈប្រតិភូសភាសមាជិកAPPF ទាំងអស់ បានអញ្ជើញ ចុះហត្ថលេខាលើរបាយការណ៍រួមនៃកិច្ចប្រជុំផងដែរ។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន