សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ជម្រាបប្រធានគណៈប្រតិភូសភាសមាជិកអាស៊ាន ពីការចង់បានសន្តិភាពក្នុងសហគមន៍អាស៊ានរបស់កម្ពុជា __ ឯកឧត្តមអនុប្រធានរដ្ឋសភានៃសហព័ន្ធរុស្ស៊ីសន្យាថានឹងជំរុញឱ្យមានជើងហោះហើរត្រង់រវាងកម្ពុជា-រុស្ស៊ី __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ជួបពិភាក្សាការងារជាមួយ ប្រធានរដ្ឋសភាវៀតណាម __ ថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជានិងឡាវ ប្តេជ្ញាបន្តរក្សានូវសន្ទុះវិជ្ជមាននៃទំនាក់ទំនងការទូតសភា ក្នុងការផ្តល់នូវលទ្ធផលវិជ្ជមានជានិច្ចដល់ប្រទេសនិងពលរដ្ឋទាំងសងខាង __ គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា អញ្ជើញដល់ ប្រទេសម៉ាឡេស៊ី ដោយសុវត្ថិភាពក្នុងការចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៦ __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំគណៈប្រតិភូសភាកម្ពុជាចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ អាកាសយានដ្ឋានអន្តរជាតិតេជោ លេចរូបរាងឡើងក្រោមម្លប់សុខសន្តិភាពជាមោទនភាពរបស់ខ្មែរគ្រប់រូប __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ អាកាសយានដ្ឋានអន្តរជាតិតេជោ លេចរូបរាងឡើងក្រោមម្លប់សុខសន្តិភាពជាមោទនភាពរបស់ខ្មែរគ្រប់រូប __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ អាកាសយានដ្ឋានអន្តរជាតិតេជោ លេចរូបរាងឡើងក្រោមម្លប់សុខសន្តិភាពជាមោទនភាពរបស់ខ្មែរគ្រប់រូប __ សម្តេចប្រធានរដ្ឋសភា បានជម្រាបជូនគណៈប្រតិភូសភាអូស្រ្តាលី ពីតម្លៃសន្តិភាព សម្រាប់កម្ពុជា តំបន់និងសកលលោក __ ឯកឧត្តម ប៉ាន សូរស័ក្តិ អនុញ្ញាតឱ្យគណៈប្រតិភូមកពីក្រសួងពាណិជ្ជកម្ម ចូលជួបសម្ដែងការគួរសម នៅវិមានរដ្ឋសភា __ ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើរបាយការណ៍សមិទ្ធកម្មប្រចាំត្រីមាសទី២ ឆ្នាំ២០២៥ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ __ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ថ្ងៃចន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០២៥__ រដ្ឋសភា អនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើសន្ធិសញ្ញាស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ក្នុងការលើកកម្ពស់សន្តិភាពនិងសន្តិសុខតំបន់ និងពិភពលោក របស់កម្ពុជា __ សេចក្តីជូនដំណឹង ស្តីពីគណ:ប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី__ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជាចូលរួមមហាសន្និបាតប្រចាំឆ្នាំរបស់អាយប៉ាលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី សប្តាហ៍ក្រោយ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សិក្ខាសាលាសភាស្តីពី ស្វ័យភាពសេដ្ឋកិច្ចរបស់ស្រ្តីនៅតំបន់ជនបទ និងវិធីសាស្ត្រ នៃការចរចាប្រើប្រាស់ នៅក្នុងក្របខ័ណ្ឌកិច្ចការសភា
សិក្ខាសាលាសភាស្តីពី ស្វ័យភាពសេដ្ឋកិច្ចរបស់ស្រ្តីនៅតំបន់ជនបទ និងវិធីសាស្ត្រ នៃការចរចាប្រើប្រាស់ នៅក្នុងក្របខ័ណ្ឌកិច្ចការសភា
Prepaired By: NA1472 ​ Date: (9/27/2022 8:22:23 PM )

ព្រឹទ្ធសភា និងរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ បានរៀបចំសិក្ខាសាលាក្នុងក្របខ័ណ្ឌសភា និយាយភាសាបារាំងស្តីពីស្វ័យភាពសេដ្ឋកិច្ចរបស់ស្រ្តីនៅតំបន់ជនបទ និងវិធីសាស្ត្រនៃការចរចាប្រើប្រាស់នៅក្នុងក្របខ័ណ្ឌកិច្ចការសភា ក្រោមអធិបតីភាព លោកជំទាវកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា អនុប្រធាន នៃក្រុមសភាជាតិកម្ពុជា-APF និងជាប្រធានបណ្តាញស្រ្តី នៃសភាជាតិកម្ពុជា- APF។

សិក្ខាសាលានេះរៀបចំឡើងនៅវិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា តំណាងកម្មវិធី អភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ តំណាងស្ថានទូតស្វីសប្រចាំព្រះរាជាណាចក្រកម្ពុជា លោកស្រីនាយិកាទីភ្នាក់ងាអភិវឌ្ឍន៍បារាំងប្រចាំ ព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា រដ្ឋសភា ចូលរួមចំនួន ១៣០នាក់ ព្រមទាំងមាន ការចូលរួមតាមប្រព័ន្ធនិម្មិត ពីសមាជិកសភា នៃបណ្តាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងអ្នកជំនាញវាយតំលៃការអនុវត្ត SDGs របស់ អង្គការ APEA, UNFPA, EvalYouth (Global Network) និង EvalYouth (Asia Chapter) សរុបប្រមាណជាង ២០០នាក់។

ថ្លែងសុន្ទរកថាស្វាគមន៍ចំពោះអង្គសិក្ខាសាលា ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានមានប្រសាសន៍ថា ដំណើរការ ប្រព្រឹត្តទៅ នៃសិក្ខាសាលានេះ ឆ្លុះបញ្ចាំងឱ្យឃើញពីភាពសកម្ម និងឆន្ទៈសហប្រតិបត្តិការដ៏ល្អប្រពៃក្នុងក្របខ័ណ្ឌ APF ដែលប្រកប ដោយថាមពល និងភាពរស់រវើក ដើម្បីចែករំលែកចំណេះដឹង និងការអនុវត្តល្អៗក្នុងរង្វង់APF និងតំបន់ ទោះបីបរិបទពិភពលោកស្ថិតក្នុង ភាពមិនទៀងទាត់អាស្រ័យដោយសង្រ្គាមជម្លោះភូមិសាស្ត្រនយោបាយ គ្រោះភ័យបរិស្ថានបណ្តាលមកពីការប្រែប្រួលអាកាសធាតុ និង គ្រោះភ័យសុខាភិបាលបណ្តាលមកពីការគំរាមគំហែងបន្តនៃជំងឺកូវីដ-១៩ និងមេរោគកាចសាហាវដទៃទៀតមកលើមនុស្សជាតិ។

ឯកឧត្តមបន្ថែមថា ក្នុងនាមអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម សូមស្វាគមន៍ចំពោះការ ចូលរួមសិក្ខាសាលារបស់ភ្ញៀវកិត្តិយសមកពីAPF និងសភានៃប្រទេសជាមិត្ត ព្រមទាំងមកពីវិទ្យាស្ថានសភាអាស៊ី ជាពិសេសបណ្តាញ ស្រ្តី APF ដែលនឹងរួមចំណែកផ្តល់ធាតុចូលសំខាន់ៗដល់អង្គសិក្ខាសាលារបស់យើង ឱ្យកាន់តែទទួលបាននូវទស្សនៈគំនិតបទពិសោធន៍ និងអនុសាសន៍ល្អៗ ជាគុណប្រយោជន៍ដល់ការសិក្សាពិចារណា យកទៅអនុវត្តឱ្យបានសមស្របទៅនឹងលក្ខខណ្ឌនយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ របស់កម្ពុជា។

នៅក្នុងអង្គសិក្ខាសាលានេះ ក៏មានការថ្លែងសុន្ទរកថារបស់ លោកជំទាវ Maryse Gaudreault ប្រធានបណ្តាញស្រ្តីសភាប្រើប្រាស់ ភាសាបារាំង ដែលតំណាងដោយ លោកជំទាវ Latifa Gahouchi សមាជិកា នៃសភាសហព័ន្ធវ៉ាល់ឡូនីព្រុចសែល-ប៊ែលហ្សិក និង ប្រសាសន៍ថ្លែងបើកអង្គសិក្ខាសាលាដោយ លោកជំទាវកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ នៃព្រឹទ្ធសភា អនុ- ប្រធាននៃក្រុមសភាជាតិកម្ពុជា-APF និងជាប្រធានបណ្តាញស្រ្តីនៃសភាជាតិកម្ពុជាAPF

សូមជម្រាបថា សិក្ខាសាលានេះ រៀបចំដោយសភា នៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយសភានិយាយភាសាបារាំង និងមជ្ឈ- មណ្ឌលសភាអាស៊ី មានរយៈពេលបីថ្ងៃ ចាប់ថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ដោយមានការពិភាក្សាផ្តោតសំខាន់ទៅលើ ប្រធានបទចំនួន០២គឺ៖ ទី១.ស្វ័យភាពសេដ្ឋកិច្ចរបស់ស្រ្តីនៅតំបន់ជនបទ។ ទី២.វិធីសាស្ត្រនៃការចរចាប្រើប្រាស់នៅក្នុងក្របខ័ណ្ឌកិច្ចការ សភា ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន