រដ្ឋសភាកម្ពុជាចេញញត្តិថ្កោលទោសដាច់អហង្ការ ចំពោះទង្វើខុសច្បាប់របស់ក្រុមឧទ្ទាមក្រៅប្រទេស__ អគ្គលេខាធិការដ្ឋានរដ្ឋសភា ចេញសេចក្តីប្រកាសព័ត៌មានផ្លូវការស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ នៅថ្ងៃចន្ទ ទី២១ ខែកញ្ញាឆ្នាំ២០២៦ នេះ__ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តខ្ពស់ បញ្ចប់ការចុះបញ្ជីដីធ្លី និងផ្តល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋឱ្យបាន ១០០% ក្នុងនីតិកាលទី៧ នៃរដ្ឋសភា__ រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ ដែលជាសំណើរបស់រាជរដ្ឋាភិបាល មកពិនិត្យ សិក្សា__ ឯកឧត្តមបណ្ឌិត ឈាង វណ្ណារិទ្ធ ចែករំលែកគន្លឹះសំខាន់ៗ ក្នុងការកសាងនវានុវត្តន៍ស្ថាប័ន ដល់ក្រុមការងារ ហ៊្គូប៊ីក គ្រុប__ អគ្គលេខាធិការដ្ឋានរដ្ឋសភា រៀបចំសិក្ខាសាលាប្រមូលធាតុចូលដើម្បីបន្តជំរុញជោគជ័យលើការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ និងរដ្ឋបាលសាធារណៈ សំដៅលើកកម្ពស់អភិបាលកិច្ច និងប្រសិទ្ធភាពការងារស្ថាប័ន__ អគ្គលេខាធិការដ្ឋានរដ្ឋសភា ជំរុញការងារកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីបង្កើនប្រសិទ្ធភាពបម្រើការងារជូនតំណាងរាស្ត្រ ដើម្បីផលប្រយោជន៍ប្រជាជន__ រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គ នៅថ្ងៃទី២១កញ្ញា ដើម្បីសម្រេចសុពលភាពតំណាងរាស្ត្រថ្មី ឯកឧត្តម សុខ ផេង ជំនួស ឯកឧត្តម ច័ន្ទ សារុន ដែលបានទទួលមរណភា និងពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ចំនួន ៤__ ឯកឧត្តម ព្រហ្ម វិរៈ ដឹកនាំកិច្ចប្រជុំត្រៀមចូលរួមមហាសន្និបាត AIPA លើកទី៤៧ នៅហ្វីលីពីន និងការសហការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ APF__ រដ្ឋសភាចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងស្ថាប័ននីតិប្បញ្ញត្តិ និងយន្តការសមាជរដ្ឋសភា-ព្រឹទ្ធសភា ដល់និស្សិតខ្មែរនៅបរទេស__ ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំពិនិត្យការងារត្រៀមដាក់ឲ្យដំណើរការសាកល្បងប្រព័ន្ធ សភាអេឡិចត្រូនិច E-Parliament__ លោកជំទាវ កុល ធារិន អញ្ជើញចូលរួមពិធីបុណ្យសលាកភត្ត នៅវត្តសុទស្សនារាម ជ្រោយថ្ម ខេត្តកំពង់ចាម__ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញសំណេះសំណាលជាមួយសិល្បករ សិល្បការិនីរបាំ និងចុះពិនិត្យការសិក្សារបស់សមណសិស្ស នៅខេត្តកំពង់ឆ្នាំង__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមនៅក្នុងពិធីសម្ពោធលេខាធិការដ្ឋាន AFPPD ដែលបានដាក់ទីតាំងថ្មីនៅទីក្រុងគូឡាឡាំពួរ__ ឯកឧត្តម វ៉ាន់ ដារ៉ា សំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅខេត្តកំពត__ តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនចាស់ជរា នៅស្រុកកំពង់រោទិ៍__ ឯកឧត្តម គិត ទ្រី អញ្ជើញចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពក ដែលកំពុងជន់ឡើងខ្លាំង__ គណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាបតៃយាន ឆ្នាំ២០២៦ នៅខេត្តសានស៊ី ប្រទេសចិន)__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ៊្វិក ដើម្បីសង្កត់ធ្ងន់លើការកសាង «ភាពធន់នៃប្រជាសាស្ត្រ»__ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ដឹកនាំគណៈប្រតិភូរដ្ឋសភា អញ្ជើញចូលជួបសម្ដែងការគួរសមជាមួយប្រធានគណៈកម្មាធិការប្រឹក្សានយោបាយប្រជាជនខេត្តសានស៊ី ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រារព្ធខួបលើកទី៧៧ បុណ្យឯករាជ្យជាតិវៀតណាម និងខួបអនុស្សាវរីយ៍លើកទី៥៥ ការបង្កើតទំនាក់ទំនងការទូត និងមិត្តភាព រវាងកម្ពុជា-វៀតណាម
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រារព្ធខួបលើកទី៧៧ បុណ្យឯករាជ្យជាតិវៀតណាម និងខួបអនុស្សាវរីយ៍លើកទី៥៥ ការបង្កើតទំនាក់ទំនងការទូត និងមិត្តភាព រវាងកម្ពុជា-វៀតណាម
Prepaired By: NA1472 ​ Date: (9/1/2022 7:11:31 AM )

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រារព្ធខួបលើកទី៧៧ បុណ្យឯករាជ្យជាតិវៀតណាម និង ខួបអនុស្សាវរីយ៍លើកទី៥៥ ការបង្កើតទំនាក់ទំនងការទូត និងមិត្តភាព រវាងកម្ពុជា-វៀតណាម នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា នាល្ងាចថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ ដែលរៀបចំធ្វើឡើងដោយស្ថានទូតសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅកម្ពុជា។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍លើកឡើងថា ការរៀបចំពិធី នាឱកាសនេះ ជាព្រឹត្តិការណ៍ដ៏មានសារសំខាន់ និងមានខ្លឹមសារជាប្រវត្តិសាស្រ្តសម្រាប់ប្រទេសយើងទាំងពីរ កម្ពុជា-វៀតណាម ដែលមានប្រវត្តិតស៊ូ លះបង់ រួមសុខ រួមទុក្ខ និងជួយគ្នា ទៅវិញទៅមក តាំងពីអតីតកាលរហូតមកទល់ពេលបច្ចុប្បន្ន។

សម្តេចសូមចូលរួមអបអរសាទរ និងវាយតំលៃខ្ពស់ចំពោះសមិទ្ធផលដ៏ធំធេងជាច្រើនសន្ធឹកសន្ធាប់ ដែលប្រទេសវៀតណាមសម្រេចបាន ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងត្រឹមត្រូវរបស់បក្សកុម្មុយនីស្តវៀតណាម ចាប់តាំងពីពេល ដណ្តើមបានឯករាជ្យពីនឹមអាណានិគមនិយម រហូតបានអភិវឌ្ឍន៍ប្រទេសឱ្យមានការរីកចម្រើនគួរជាទីមោទន ជាពិសេសការធានាបាន នូវសុខសន្តិភាព ស្ថិរភាព និងវិបុលភាព ជូនប្រជាពលរដ្ឋរបស់ខ្លួន ព្រមទាំងបានរួមចំណែកដ៏សំខាន់ដល់ការថែរក្សា សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ក្នុងតំបន់ និងពិភពលោក។

ចំពោះទំនាក់ទំនងការទូត និងមិត្តភាព រវាងកម្ពុជា-វៀតណាមវិញ សម្តេចប្រធានរដ្ឋសភាបានលើកឡើងថា តាមប្រវត្តិសាស្រ្តទំនាក់ទំនង ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសយើងទាំងពីរ បានកើតមានជាយូរលង់ណាស់ហើយ គឺមុនពេលដែល ទំនាក់ទំនងការទូតត្រូវបានបង្កើតជាផ្លូវការ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧មកម្ល៉េះ។

សម្តេចបន្តថា ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ ទំនាក់ទំនងចំណងមិត្តភាព សាមគ្គីភាព ជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ ដ៏ល្អនេះត្រូវបានពង្រឹង និងពង្រីកជាលំដាប់លើគ្រប់វិស័យ មានលក្ខណៈស៊ីជម្រៅ និងយ៉ាងស្អិតរមួត ក្នុងស្មារតីភាពជាអ្នកជិតខាងល្អ ភូមិផងរបងតែមួយ ប្រកបដោយការជឿទុកចិត្ត  និងយោគយល់ពីគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដោយសម្រេច បាននូវសមិទ្ធផលធំធេង និងគួរឱ្យកត់សម្គាល់ជាច្រើនរាប់មិនអស់។

ឆ្លៀតឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានផ្តាំផ្ញើរការសួរសុខទុក្ខ និងជូនពរសព្វសាធុការដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់បក្ស រដ្ឋ រដ្ឋាភិបាល រដ្ឋសភា និងប្រជាជនវៀតណាម សូមទទួលបាននូវសេចក្តីសុខ សុភមង្គល និងវិបុលភាពគ្រប់ប្រការ ជាពិសេសការសម្រេច បាននូវក្តីបំណងប្រាថ្នារបស់ខ្លួន ក្នុងការប្រែក្លាយប្រទេសវៀតណាម ឱ្យទៅជាប្រទេសអភិវឌ្ឍន៍ និងមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៤៥ ខាងមុខ ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន