សេចក្តីជូនដំណឹង ស្តីពី ដំណើរទស្សនកិច្ចផ្លូវការ និងមិត្តភាពរបស់ ឯកឧត្តមបណ្ឌិត អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ ប៊ីន អ៊ីប្រាហ៊ីម អាល-សេក្ខ ប្រធានសភាអារ៉ាប៊ីសាអូឌីត នៅព្រះរាជាណាចក្រកម្ពុជា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងថ្នាក់ដឹកនាំរដ្ឋសភា សូមក្រាបបង្គំទូលថ្វាយ សារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម ឡេង ប៉េងឡុង ទទួលជួបពិភាក្សាការងារជាមួយមន្រ្តីជាន់ខ្ពស់នៃរដ្ឋសភាបារាំង
ឯកឧត្តម ឡេង ប៉េងឡុង ទទួលជួបពិភាក្សាការងារជាមួយមន្រ្តីជាន់ខ្ពស់នៃរដ្ឋសភាបារាំង
Prepaired By: NA1472 ​ Date: (5/18/2022 1:55:19 AM )

ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានអនុញ្ញាតឲ្យ លោក Frank Baron មន្ត្រីជាន់ខ្ពស់ នៃរដ្ឋសភាបារាំង ចូលជួប សម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២។

លោក Frank Baron បានមានប្រសាសន៍ជម្រាបជូនឯកឧត្តមអគ្គលេខាធិការអំពីស្ថានភាព ក៏ដូចជាបច្ចុប្បន្នភាពនយោបាយនៅប្រទេស បារាំង និងថាដំណើររបស់លោកមកជួបពិភាក្សាការងារនាពេលនេះ គឺដើម្បីពង្រឹងនូវកិច្ចសហប្រតិបត្តិការឡើងវិញ រវាងរដ្ឋសភាកម្ពុជា និងរដ្ឋសភាបារាំង តាមរយៈក្រុមមិត្តភាពនៃសភាប្រទេសទាំងពីរ។

លោកបន្តថា ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌនយោបាយ រវាងក្រុមមិត្តភាពរបស់សភា នៃប្រទេសទាំងពីរ អាចធ្វើឡើង ក្រោយពេលមានសភានីតិកាលថ្មីនៅប្រទេសបារាំង ដែលនឹងមានការបោះឆ្នោតសភា នៅខែមិថុនាខាងមុខ ហើយក្រុមមិត្តភាពសភា នីមួយៗនឹងរៀបចំចប់សព្វគ្រប់នៅក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។

ឯកឧត្តម ឡេង ប៉េងឡុង បានមានប្រសាសន៍ជម្រាបជូនអំពីស្ថានការណ៍នយោបាយមួយចំនួននៅកម្ពុជា ដោយប្រទេសកម្ពុជានឹង រៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខ និងមានការបោះឆ្នោតសភា នៅឆ្នាំ២០២៣។ ឯកឧត្តមក៏បានស្នើដល់សភាបារាំង ជួយពិនិត្យមើលអំពីលទ្ធភាពចាប់ផ្តើមនូវកិច្ចសហប្រតិបត្តិការ នៃសភាប្រទេស ទាំងពីរ នៅក្នុងក្របខណ្ឌបច្ចេកទេស ក្របខណ្ឌអគ្គលេខាធិការដ្ឋានសភា និងក្របខ័ណ្ឌមន្ត្រី ធ្វើយ៉ាងណាអោយឆាប់ទៅតាមអ្វីដែលអាច ធ្វើបាន។

លោក Frank Baron បានសន្យាថា នឹងពាំនាំរាល់សំណូមពររបស់ឯកឧត្តមអគ្គលេខាធិការរដ្ឋសភាកម្ពុជា ទៅជម្រាបជូនឯកឧត្តម អគ្គលេខាធិការរដ្ឋសភាបារាំង ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការឡើងវិញ រវាងសភាកម្ពុជា និងសភាបារាំង ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន