សេចក្តីជូនដំណឹង ស្តីពី ដំណើរទស្សនកិច្ចផ្លូវការ និងមិត្តភាពរបស់ ឯកឧត្តមបណ្ឌិត អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ ប៊ីន អ៊ីប្រាហ៊ីម អាល-សេក្ខ ប្រធានសភាអារ៉ាប៊ីសាអូឌីត នៅព្រះរាជាណាចក្រកម្ពុជា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងថ្នាក់ដឹកនាំរដ្ឋសភា សូមក្រាបបង្គំទូលថ្វាយ សារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចអគ្គមហាពញាចក្រី ហេង សំរិន៖ វប្បធម៌ចែករំលែកធ្វើឱ្យកម្ពុជាឆ្លងកាត់ឧបសគ្គបណ្តាពីជំងឺកូវីដ-១៩ ហើយមានការកោតសរសើរគ្រប់ទិសទី
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន៖ វប្បធម៌ចែករំលែកធ្វើឱ្យកម្ពុជាឆ្លងកាត់ឧបសគ្គបណ្តាពីជំងឺកូវីដ-១៩ ហើយមានការកោតសរសើរគ្រប់ទិសទី
Prepaired By: NA1472 ​ Date: (4/9/2022 1:38:24 AM )

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធី បុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តសុវណ្ណមូលី ហៅវត្ត(គគីរ-ច្រាប) ស្ថិតនៅភូមិគគីរ-ច្រាប ឃុំល្ងៀង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

សម្តេចអគ្គមហាពញាចក្រី បានថ្លែងកោតសរសើរ និងអបអរសាទរ ប្រកបដោយក្តីសប្បាយរីករាយជាទីបំផុត ប្រគេនចំពោះព្រះគ្រូ ចៅអធិការវត្ត ព្រះត្ថេរានុត្ថេរៈគ្រប់ព្រះអង្គ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងសប្បុរសជនជិតឆ្ងាយទាំងអស់ ជាពិសេសក្រុមការងារ ដែល បានចូលរួមចំណែកដ៏សំខាន់ ដោយបានបរិច្ចាគជាសម្ភារៈ ថវិកា កម្លាំងកាយចិត្ត ដើម្បីសម្រេចបាននូវសមិទ្ធផលជាច្រើន ទាំងក្នុងវិស័យ អាណាចក្រ និងពុទ្ធចក្រ។

សម្តេចបានមានប្រសាសន៍បញ្ជាក់ថា ព្រះវិហារ និងសមិទ្ធផលនានា ដែលកំពុងរៀបចំពិធីបុណ្យឆ្លង និងសម្ពោធ ដាក់ឲ្យប្រើប្រាស់ នាពេលនេះ គឺជាសក្ខីភាពមួយឆ្លុះបញ្ចាំងយ៉ាងពិតប្រាកដអំពីតម្លៃនៃការចូលរួម និងការរួបរួមសាមគ្គីគ្នារបស់ប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ ក្នុងស្មារតី វប្បធម៌ នៃការចែករំលែក។

សម្តេចប្រធានរដ្ឋសភាបានមានប្រសាសន៍បន្តថា ជាការពិតណាស់ ក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះ ក្នុងខណៈពេលដែលកម្ពុជាជួប នូវវិបត្តិជំងឺកូវីដ-១៩ ដែលបានបង្កនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកលើវិស័យសុខភាពសាធារណៈ សង្គម និងសេដ្ឋកិច្ច វប្បធម៌ នៃការ ចែករំលែក បានស្តែងចេញតាមរយៈនៃសមានចិត្តជួយគ្នាក្នុងគ្រាមានអាសន្ន និងសាមគ្គីភាព ក្នុងចំណោមប្រជាជនកម្ពុជា ហើយទង្វើ ដ៏ប្រពៃថ្លៃថ្លានេះ ទទួលបាននូវការសាទរយ៉ាងខ្លាំង ពីសំណាក់បងប្អូនប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស និងបានសរបញ្ជាក់ ឱ្យឃើញពីតម្លៃ មិនអាចកាត់ថ្លៃបាននៃវប្បធម៌ចែករំលែក និងការមិនរើសអើង ចំពោះពលរដ្ឋណាម្នាក់ ឬជាតិសាសន៌ណាមួយ ដែលជួប ការលំបាក។ កាយវិការដ៏ប្រពៃនេះបានឆ្លាក់ជាប់ក្នុងក្រអៅបេះដូង នៃពលរដ្ឋខ្មែរប្រុស ស្រី ក៏ដូចជាពលរដ្ឋបរទេសផងដែរ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍ថា វប្បធម៌នៃការចែករំលែក មានតម្លៃធំធេង នៅគ្រប់កាលទេសៈ ជាពិសេស នៅក្នុងគ្រាមានភ័យន្តរាយ ឬអាសន្នអន់ក្រ។ តាមរយៈភាពសស្រាក់សស្រាំក្នុងការការពារ និងជួយជនរងគ្រោះ ក្នុងការប្រយុទ្ធប្រឆាំងនឹង សត្រូវមនុស្សជាតិនៃជំងឺរាតត្បាតកូវីដ-១៩ គេបានមើលឃើញយ៉ាងច្បាស់អំពីសិល្បៈនៃការចែករំលែកក្នុងចំណោមពលរដ្ឋខ្មែរ ដែលត្រូវ បានគេគោរព និងកោតសរសើរក្រៃលែង។

សម្តេចបានសង្កត់ធ្ងន់ថា គុណធម៌របស់កម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់គណបក្សប្រជាជន ដែលមាន សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជានាយករដ្ឋមន្រ្តី ត្រូវបានពិភពលោកទទួលស្គាល់ និងគោរពកោតសរសើរបំផុត ចំពោះសកម្មភាពប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ ក្នុងនោះការស្វែងរកជំនួយ ការទិញវ៉ាក់សាំងពីប្រទេសនានា និងការព្យាបាលអ្នកជំងឺកូវីដ រហូតជាសះស្បើយ ការផ្តល់ និងចាក់វ៉ាក់សាំងនៅកម្ពុជាដោយមិនប្រកាន់ជាតិសាសន៍ និងមិនយកកម្រៃឡើយ។

ជាមួយសេចក្តីសោមនស្សរីករាយជាទីបំផុត ចំពោះសមិទ្ធផលនានាដែលបានកកើតឡើងនៅក្នុងវត្តសុវណ្ណមូលី ក៏ដូចជាការអភិវឌ្ឍយ៉ាង ឆាប់រហ័សរបស់ខេត្តត្បូងឃ្មុំ ដែលជាខេត្តមួយទើបបង្កើតក្រោយគេនោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន លើកទឹកចិត្តឲ្យអាជ្ញាធរ គ្រប់ជាន់ថ្នាក់ បន្តយកចិត្តទុកដាក់ដោះស្រាយរាល់បញ្ហាឲ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យបានកាន់តែល្អប្រសើរថែមទៀត ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងត្រូវខិតខំប្រឹងប្រែងលុបបំបាត់នូវរាល់អំពើ អសកម្មទំាងឡាយ។

ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណជាតិ នឹងចូលមកដល់ក្នុងពេលឆាប់ៗនេះ សម្តេចប្រធានរដ្ឋសភាបានសូមប្រគេនពរ និងជូនពរព្រះថេរា- នុត្ថេរៈ គ្រប់ព្រះអង្គ ប្រជាពុទ្ធបរិស័ទ ប្រជាពលរដ្ឋទំាងអស់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន