រដ្ឋសភាកម្ពុជាចេញញត្តិថ្កោលទោសដាច់អហង្ការ ចំពោះទង្វើខុសច្បាប់របស់ក្រុមឧទ្ទាមក្រៅប្រទេស__ អគ្គលេខាធិការដ្ឋានរដ្ឋសភា ចេញសេចក្តីប្រកាសព័ត៌មានផ្លូវការស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ នៅថ្ងៃចន្ទ ទី២១ ខែកញ្ញាឆ្នាំ២០២៦ នេះ__ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តខ្ពស់ បញ្ចប់ការចុះបញ្ជីដីធ្លី និងផ្តល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋឱ្យបាន ១០០% ក្នុងនីតិកាលទី៧ នៃរដ្ឋសភា__ រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ ដែលជាសំណើរបស់រាជរដ្ឋាភិបាល មកពិនិត្យ សិក្សា__ ឯកឧត្តមបណ្ឌិត ឈាង វណ្ណារិទ្ធ ចែករំលែកគន្លឹះសំខាន់ៗ ក្នុងការកសាងនវានុវត្តន៍ស្ថាប័ន ដល់ក្រុមការងារ ហ៊្គូប៊ីក គ្រុប__ អគ្គលេខាធិការដ្ឋានរដ្ឋសភា រៀបចំសិក្ខាសាលាប្រមូលធាតុចូលដើម្បីបន្តជំរុញជោគជ័យលើការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ និងរដ្ឋបាលសាធារណៈ សំដៅលើកកម្ពស់អភិបាលកិច្ច និងប្រសិទ្ធភាពការងារស្ថាប័ន__ អគ្គលេខាធិការដ្ឋានរដ្ឋសភា ជំរុញការងារកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីបង្កើនប្រសិទ្ធភាពបម្រើការងារជូនតំណាងរាស្ត្រ ដើម្បីផលប្រយោជន៍ប្រជាជន__ រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គ នៅថ្ងៃទី២១កញ្ញា ដើម្បីសម្រេចសុពលភាពតំណាងរាស្ត្រថ្មី ឯកឧត្តម សុខ ផេង ជំនួស ឯកឧត្តម ច័ន្ទ សារុន ដែលបានទទួលមរណភា និងពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ចំនួន ៤__ ឯកឧត្តម ព្រហ្ម វិរៈ ដឹកនាំកិច្ចប្រជុំត្រៀមចូលរួមមហាសន្និបាត AIPA លើកទី៤៧ នៅហ្វីលីពីន និងការសហការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ APF__ រដ្ឋសភាចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងស្ថាប័ននីតិប្បញ្ញត្តិ និងយន្តការសមាជរដ្ឋសភា-ព្រឹទ្ធសភា ដល់និស្សិតខ្មែរនៅបរទេស__ ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំពិនិត្យការងារត្រៀមដាក់ឲ្យដំណើរការសាកល្បងប្រព័ន្ធ សភាអេឡិចត្រូនិច E-Parliament__ លោកជំទាវ កុល ធារិន អញ្ជើញចូលរួមពិធីបុណ្យសលាកភត្ត នៅវត្តសុទស្សនារាម ជ្រោយថ្ម ខេត្តកំពង់ចាម__ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញសំណេះសំណាលជាមួយសិល្បករ សិល្បការិនីរបាំ និងចុះពិនិត្យការសិក្សារបស់សមណសិស្ស នៅខេត្តកំពង់ឆ្នាំង__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមនៅក្នុងពិធីសម្ពោធលេខាធិការដ្ឋាន AFPPD ដែលបានដាក់ទីតាំងថ្មីនៅទីក្រុងគូឡាឡាំពួរ__ ឯកឧត្តម វ៉ាន់ ដារ៉ា សំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅខេត្តកំពត__ តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនចាស់ជរា នៅស្រុកកំពង់រោទិ៍__ ឯកឧត្តម គិត ទ្រី អញ្ជើញចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពក ដែលកំពុងជន់ឡើងខ្លាំង__ គណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាបតៃយាន ឆ្នាំ២០២៦ នៅខេត្តសានស៊ី ប្រទេសចិន)__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ៊្វិក ដើម្បីសង្កត់ធ្ងន់លើការកសាង «ភាពធន់នៃប្រជាសាស្ត្រ»__ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ដឹកនាំគណៈប្រតិភូរដ្ឋសភា អញ្ជើញចូលជួបសម្ដែងការគួរសមជាមួយប្រធានគណៈកម្មាធិការប្រឹក្សានយោបាយប្រជាជនខេត្តសានស៊ី ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកអគ្គរដ្ឋទូតថ្មីប្រទេសប៉ាគីស្ថានគោរពស្នើសូមសម្តេចប្រធានរដ្ឋសភា ជំរុញកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរបន្ថែមទៀត
ឯកអគ្គរដ្ឋទូតថ្មីប្រទេសប៉ាគីស្ថានគោរពស្នើសូមសម្តេចប្រធានរដ្ឋសភា ជំរុញកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរបន្ថែមទៀត
Prepaired By: NA1472 ​ Date: (3/30/2022 11:45:57 PM )

ក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ នៅវិមានរដ្ឋសភា ឯកឧត្តម ហ្សាហៀរូឌីន បាបា ថាហ៊ីម (Zaheeruddin Babar Thaheem) ឯកអគ្គរដ្ឋទូតថ្មី នៃ សាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន បានគោរពស្នើសូម សម្តេចប្រធានរដ្ឋសភា បន្តជួយជំរុញទំនាក់ទំនងរដ្ឋសភាប្រទេសទំាងពីរឱ្យកាន់តែ រឹងមាំ និងគ្រប់ជ្រុងជ្រោយបន្ថែមទៀត។

រដ្ឋសភាកម្ពុជា និងប៉ាគីស្ថាន មានអនុស្សរណៈយោគយល់គ្នា (MOU) ហើយឯកឧត្តមអនុប្រធានរដ្ឋសភាប៉ាគីស្ថាន បានអញ្ជើញមក បំពេញទស្សនកិច្ចនៅកម្ពុជាកាលពីឆ្នាំកន្លងទៅ។

រដ្ឋសភាកម្ពុជា និងប៉ាគីស្ថាន បានគំាទ្រគ្នាទៅវិញទៅមកនៅលើវេទិកាសភានៅលើឆាកអន្តរជាតិ និងបានសន្យាថា ខិតខំពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែរឹងមាំថែមទៀត ពិសេសការផ្លាស់ប្តូរដំណើរទស្សនកិច្ច បទពិសោធន៍ជាមួយគ្នានៅគ្រប់កម្រិត។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍លើកឡើងថា រដ្ឋសភាកម្ពុជា និងប៉ាគីស្ថាន បានធ្វើទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការជាមួយគ្នាបានយ៉ាងល្អប្រសើរ ពិសេសលើវិស័យការទូតសភា ដោយបានគាំទ្រគ្នាទៅវិញទៅមក នៅលើវេទិកា អន្តរសភាតំបន់ និងសកលលោក។ រដ្ឋសភាកម្ពុជាធ្លាប់បានគាំទ្រសភាប៉ាគីស្ថាន ជាអនុប្រធាន អាយភីយូ និងសភាអងេ្កតការណ៍របស់ អាយប៉ា។

សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍បញ្ជាក់ថា នៅចុងឆ្នាំ២០២២នេះ សភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះលើកទី៤៣ នៃមហាសន្និបាត អាយប៉ា ហើយសង្ឃឹមថា សភាប៉ាគីស្ថាន នឹងមានវត្តមាននៅក្នុងមហាសន្និបាតAIPAនេះ។

ឯកឧត្តម ហ្សាហៀរូឌីន បាបា ថាហ៊ីម និងពាំនាំប្រសាសន៍លើកឡើងរបស់សម្តេចប្រធានរដ្ឋសភា ជូនថ្នាក់ដឹកនាំរដ្ឋសភាប៉ាគីស្ថាន និង បានសម្តែងការជឿជាក់ថា រដ្ឋសភាប៉ាគីស្ថាននឹងមានវត្តមាន នៅក្នុងមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) ដែលសភាកម្ពុជាធ្វើជា ម្ចាស់ផ្ទះ។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានជម្រាបសម្តេចផងដែរ ពីលទ្ធផលនៃជំនួបពិភាក្សា ការងារជាមួយប្រមុខដឹកនាំ រាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំក្រសួងស្ថាប័ននានា ដែលឯកឧត្តមបានចូលជួបសម្តែងការគួរសមនៅក្នុងពេលផ្តើមបំពេញបេសកកម្មការទូតនៅកម្ពុជា ដើម្បី ធ្វើយ៉ាងណាឱ្យ ទំនាក់ទំនងការទូតប្រទេសទំាងពីរ ដែលមានរយៈពេលជាង៧០ឆ្នាំ មកហើយនោះ កាន់តែរឹងមាំលើគ្រប់វិស័យបន្ថែម ទៀត។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានកោតសរសើរ និងសាទរចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ដោយបានគាំទ្រគ្នាទៅវិញទៅមក លើវេទិកាអន្តរជាតិនានា ជាពិសេសរបៀបវារៈសកល ដែលជា គោលនយោបាយស្នូលនាពេលបច្ចុប្បន្ន។

សម្តេចសូមលើកទឹកចិត្តដល់រដ្ឋាភិបាលប្រទេសទាំងពីរ បន្តថែរក្សា និងលើកកម្ពស់កិច្ចសហប្រតិបត្តិការដ៏ល្អនេះ ឱ្យកាន់តែប្រសើរឡើង ថែមទៀត លើវិស័យអាទិភាពនានា ជាពិសេសវិស័យពាណិជ្ជកម្ម ទេសចរណ៍ អប់រំ និងវប្បធម៌ ដើម្បីនាំមកនូវផលប្រយោជន៍សម្រាប់ ប្រជាជាតិទាំងពីរ ក៏ដូចជាការរួមចំណែកដល់ការថែរក្សាសុខសន្តិភាព និងវឌ្ឍនភាពក្នុងតំបន់ និងសកលលោក ផងដែរ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន