រដ្ឋសភាកម្ពុជាចេញញត្តិថ្កោលទោសដាច់អហង្ការ ចំពោះទង្វើខុសច្បាប់របស់ក្រុមឧទ្ទាមក្រៅប្រទេស__ អគ្គលេខាធិការដ្ឋានរដ្ឋសភា ចេញសេចក្តីប្រកាសព័ត៌មានផ្លូវការស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ នៅថ្ងៃចន្ទ ទី២១ ខែកញ្ញាឆ្នាំ២០២៦ នេះ__ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តខ្ពស់ បញ្ចប់ការចុះបញ្ជីដីធ្លី និងផ្តល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋឱ្យបាន ១០០% ក្នុងនីតិកាលទី៧ នៃរដ្ឋសភា__ រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ ដែលជាសំណើរបស់រាជរដ្ឋាភិបាល មកពិនិត្យ សិក្សា__ ឯកឧត្តមបណ្ឌិត ឈាង វណ្ណារិទ្ធ ចែករំលែកគន្លឹះសំខាន់ៗ ក្នុងការកសាងនវានុវត្តន៍ស្ថាប័ន ដល់ក្រុមការងារ ហ៊្គូប៊ីក គ្រុប__ អគ្គលេខាធិការដ្ឋានរដ្ឋសភា រៀបចំសិក្ខាសាលាប្រមូលធាតុចូលដើម្បីបន្តជំរុញជោគជ័យលើការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ និងរដ្ឋបាលសាធារណៈ សំដៅលើកកម្ពស់អភិបាលកិច្ច និងប្រសិទ្ធភាពការងារស្ថាប័ន__ អគ្គលេខាធិការដ្ឋានរដ្ឋសភា ជំរុញការងារកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីបង្កើនប្រសិទ្ធភាពបម្រើការងារជូនតំណាងរាស្ត្រ ដើម្បីផលប្រយោជន៍ប្រជាជន__ រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គ នៅថ្ងៃទី២១កញ្ញា ដើម្បីសម្រេចសុពលភាពតំណាងរាស្ត្រថ្មី ឯកឧត្តម សុខ ផេង ជំនួស ឯកឧត្តម ច័ន្ទ សារុន ដែលបានទទួលមរណភា និងពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ចំនួន ៤__ ឯកឧត្តម ព្រហ្ម វិរៈ ដឹកនាំកិច្ចប្រជុំត្រៀមចូលរួមមហាសន្និបាត AIPA លើកទី៤៧ នៅហ្វីលីពីន និងការសហការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ APF__ រដ្ឋសភាចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងស្ថាប័ននីតិប្បញ្ញត្តិ និងយន្តការសមាជរដ្ឋសភា-ព្រឹទ្ធសភា ដល់និស្សិតខ្មែរនៅបរទេស__ ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំពិនិត្យការងារត្រៀមដាក់ឲ្យដំណើរការសាកល្បងប្រព័ន្ធ សភាអេឡិចត្រូនិច E-Parliament__ លោកជំទាវ កុល ធារិន អញ្ជើញចូលរួមពិធីបុណ្យសលាកភត្ត នៅវត្តសុទស្សនារាម ជ្រោយថ្ម ខេត្តកំពង់ចាម__ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញសំណេះសំណាលជាមួយសិល្បករ សិល្បការិនីរបាំ និងចុះពិនិត្យការសិក្សារបស់សមណសិស្ស នៅខេត្តកំពង់ឆ្នាំង__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមនៅក្នុងពិធីសម្ពោធលេខាធិការដ្ឋាន AFPPD ដែលបានដាក់ទីតាំងថ្មីនៅទីក្រុងគូឡាឡាំពួរ__ ឯកឧត្តម វ៉ាន់ ដារ៉ា សំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅខេត្តកំពត__ តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនចាស់ជរា នៅស្រុកកំពង់រោទិ៍__ ឯកឧត្តម គិត ទ្រី អញ្ជើញចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពក ដែលកំពុងជន់ឡើងខ្លាំង__ គណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាបតៃយាន ឆ្នាំ២០២៦ នៅខេត្តសានស៊ី ប្រទេសចិន)__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ៊្វិក ដើម្បីសង្កត់ធ្ងន់លើការកសាង «ភាពធន់នៃប្រជាសាស្ត្រ»__ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ដឹកនាំគណៈប្រតិភូរដ្ឋសភា អញ្ជើញចូលជួបសម្ដែងការគួរសមជាមួយប្រធានគណៈកម្មាធិការប្រឹក្សានយោបាយប្រជាជនខេត្តសានស៊ី ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការសុខាភិបាលជំរុញឲ្យរដ្ឋបាលខេត្តកែប ខិតខំធ្វើការផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋ ពីការថែរក្សាសុខភាព ការការពារខ្លួនពីជំងឺផ្សេងៗ ពិសេសជំងឺកូវីដ-១៩ និងជំងឺមិនឆ្លងនានា
គណៈកម្មការសុខាភិបាលជំរុញឲ្យរដ្ឋបាលខេត្តកែប ខិតខំធ្វើការផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋ ពីការថែរក្សាសុខភាព ការការពារខ្លួនពីជំងឺផ្សេងៗ ពិសេសជំងឺកូវីដ-១៩ និងជំងឺមិនឆ្លងនានា
Prepaired By: NA1472 ​ Date: (3/16/2022 9:51:54 PM )

នៅក្នុងឱកាសអញ្ជើញដឹកនាំគណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាល- វិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨) ចុះបំពេញបេសកកម្មនៅខេត្តកែប នារសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ប៉ាល់ សំឣឿន ដែលជាឣនុប្រធាននៃគណៈកម្មការនេះ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង របស់អាជ្ញាធរខេត្ត ក្នុងការជួយសម្រួលរាល់ការលំបាករបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងបានជំរុញឲ្យរដ្ឋបាលខេត្ត ខិតខំធ្វើការ ផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋ ពីការថែរក្សាសុខភាព ការការពារខ្លួនពីជំងឺផ្សេងៗ ពិសេសជំងឺកូវីដ-១៩ និងជំងឺមិនឆ្លងនានា ជាដើម។

ឯកឧត្តម ប៉ាល់ សំឣឿន បានមានប្រសាសន៍ដូចខាងលើនេះ គឺបន្ទាប់ពីឯកឧត្តម និងគណៈប្រតិភូ បានជួបប្រជុំ និងស្ដាប់នូវការ- រាយការណ៍របស់រដ្ឋបាលខេត្ត ដឹកនាំដោយ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប ឯកឧត្តម សំ សារីន ប្រធាន ក្រុមប្រឹក្សាខេត្តកែប ព្រមទាំងលោក លោកស្រីប្រធានមន្ទីរជំនាញទាក់ទងនឹងវិស័យទទួលបន្ទុករបស់គណៈកម្មការ នៅសាលប្រជុំ នៃ សាលាខេត្តកែប។

ឯកឧត្តម ប៉ាល់ សំឣឿន ក៏បានបង្ហាញនូវការពេញចិត្តចំពោះរដ្ឋបាលខេត្ត ដែលបានធ្វើការផ្សព្វផ្សាយ និងផ្តល់វ៉ាក់សាំងការពារជំងឺ ១១មុខ ដល់កុមារ ព្រមទាំងខិតខំឣនុវត្តគោលនយោបាយជាតិគាំពារសង្គម ប្រពន្ធ័សន្តិសុខសង្គម និងគោលនយោបាយកាត់បន្ថយ ភាពក្រីក្រ ការឣភិវឌ្ឍសេដ្ឋកិច្ចសង្គម ពិសេសការឣនុវត្ត តាមគោលនយោបាយចតុកោណរបស់រាជរដ្ឋាភិបាល ព្រមទាំងទាក់ទាញ វិនិយោគិនអោយមកបណ្តាក់ទុននៅក្នុងខេត្ត មានចំនួនកាន់តែច្រើនឡើង ដើម្បីបង្កើតការងារធ្វើជូនប្រជាពលរដ្ឋ។

សូមជម្រាបថា នៅក្នុងឱកាសជួបប្រជុំជាមួយគណៈប្រតិភូរដ្ឋសភានោះ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងមន្ទីជំនាញពាក់ព័ន្ធ បានមានប្រសាសន៍ជំរាបជូនគណៈប្រតិភូពីវឌ្ឍនភាពការងារ និងភាពរីកចម្រើនរបស់ខេត្ត ដែលអាជ្ញាធរខេត្ត បានខិតខំធ្វើឱ្យសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ត្រូវបានលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។ រដ្ឋបាលខេត្តក៏បានលើកឡើង ពីសមិទ្ធផលទាក់ទងនឹងវិស័យទទួលបន្ទុករបស់គណៈកម្មការដែរ ដូចជាវិស័យសុខាភិបាល សង្គមកិច្ច ឣតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី ជាដើម។

ទន្ទឹមនឹងនេះ ឯកឧត្តម សោម ពិសិដ្ឋ និងប្រធានមន្ទីរពាក់ព័ន្ធ ក៏បានលើកឡើងពីបញ្ហាប្រឈមជាច្រើន និងបានស្នើសុំឲ្រគណៈកម្មការ ទី៨នៃរដ្ឋសភា ជួយធ្វើឣន្តរាគមន៍រកដំណោះស្រាយផង។

ឯកឧត្តមឣនុប្រធានគណៈកម្មការទី៨នៃរដ្ឋសភា ក៏បានសន្យាទទួលយកបញ្ហាប្រឈម ដែលខេត្តបានលើកឡើង រាយការណ៍ជូនទៅ សម្តេចឣគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីធ្វើឣន្តរាគមន៍ទៅរាជរដ្ឋាភិបាល ជំរុញឲ្យជួយរកដំណោះស្រាយជូន រដ្ឋបាលខេត្តឲ្យបានទាន់ពេលវេលា៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន