សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ជួបពិភាក្សាការងារជាមួយ ប្រធានរដ្ឋសភាវៀតណាម __ ថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជានិងឡាវ ប្តេជ្ញាបន្តរក្សានូវសន្ទុះវិជ្ជមាននៃទំនាក់ទំនងការទូតសភា ក្នុងការផ្តល់នូវលទ្ធផលវិជ្ជមានជានិច្ចដល់ប្រទេសនិងពលរដ្ឋទាំងសងខាង __ គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា អញ្ជើញដល់ ប្រទេសម៉ាឡេស៊ី ដោយសុវត្ថិភាពក្នុងការចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៦ __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំគណៈប្រតិភូសភាកម្ពុជាចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ អាកាសយានដ្ឋានអន្តរជាតិតេជោ លេចរូបរាងឡើងក្រោមម្លប់សុខសន្តិភាពជាមោទនភាពរបស់ខ្មែរគ្រប់រូប __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ អាកាសយានដ្ឋានអន្តរជាតិតេជោ លេចរូបរាងឡើងក្រោមម្លប់សុខសន្តិភាពជាមោទនភាពរបស់ខ្មែរគ្រប់រូប __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ អាកាសយានដ្ឋានអន្តរជាតិតេជោ លេចរូបរាងឡើងក្រោមម្លប់សុខសន្តិភាពជាមោទនភាពរបស់ខ្មែរគ្រប់រូប __ សម្តេចប្រធានរដ្ឋសភា បានជម្រាបជូនគណៈប្រតិភូសភាអូស្រ្តាលី ពីតម្លៃសន្តិភាព សម្រាប់កម្ពុជា តំបន់និងសកលលោក __ ឯកឧត្តម ប៉ាន សូរស័ក្តិ អនុញ្ញាតឱ្យគណៈប្រតិភូមកពីក្រសួងពាណិជ្ជកម្ម ចូលជួបសម្ដែងការគួរសម នៅវិមានរដ្ឋសភា __ ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើរបាយការណ៍សមិទ្ធកម្មប្រចាំត្រីមាសទី២ ឆ្នាំ២០២៥ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ __ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ថ្ងៃចន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០២៥__ រដ្ឋសភា អនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើសន្ធិសញ្ញាស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ក្នុងការលើកកម្ពស់សន្តិភាពនិងសន្តិសុខតំបន់ និងពិភពលោក របស់កម្ពុជា __ សេចក្តីជូនដំណឹង ស្តីពីគណ:ប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី__ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជាចូលរួមមហាសន្និបាតប្រចាំឆ្នាំរបស់អាយប៉ាលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី សប្តាហ៍ក្រោយ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ស្ថាប័ននិតិប្បញ្ញត្តិកម្ពុជា-រូម៉ានី ជំរុញកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ
ស្ថាប័ននិតិប្បញ្ញត្តិកម្ពុជា-រូម៉ានី ជំរុញកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ
Prepaired By: NA1472 ​ Date: (2/26/2022 12:53:32 AM )

ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា និងជាប្រធានក្រុមមិត្តភាពសភាកម្ពុជា-រូម៉ានី ឯកឧត្តម ឈាង វុន និងលោកជំទាវ ឯកអគ្គរដ្ឋទូតប្រទេសរូម៉ានី ប្រចាំនៅកម្ពុជា បានសន្យារួមក្នុងការជំរុញលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិ- ការស្ថាប័នសភាប្រទេសទំាងពីរកម្ពុជា រូម៉ានី ឲ្យកាន់តែរឹងមាំ និងគ្រប់ជ្រុងជ្រោយបន្ថែមទៀត នៅក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ។

ការសន្យានេះ បានធ្វើឡើងនៅក្នុងឱកាសដែល ឯកឧត្តម ឈាង វុន បានជួបពិភាក្សាការងារជាមួយ លោកជំទាវ Cristina  ROMILA ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសរូម៉ានី ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ប្រទេសវៀតណាម នាវិមានរដ្ឋសភា នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។

លោកជំទាវ Cristina ROMILA បានស្វាគមន៍ប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ឈាង វុន និងបានគូសបញ្ជាក់ថា ប្រទេសរូម៉ានី មានបំណងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ រវាងស្ថាប័ននិតិប្បញ្ញត្តិ នៃប្រទេសទាំងពីរ ឲ្យកាន់តែរឹងមាំឡើងថែមទៀត។ ជាមួយគ្នានេះ លោកជំទាវបានវាយតម្លៃ និងកោតសរសើរយ៉ាងក្រៃលែងពីការរីកចម្រើនរបស់កម្ពុជា ដូចជាវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច នៅក្រោម ដំបូលសុខសន្តិភាពដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តម ឈាង វុន បានអបអរសាទរ និងស្វាគមន៍ចំពោះ លោជំទាវ Cristina ROMILA ដែលត្រូវបានរដ្ឋាភិបាលប្រទេសរូម៉ានី តែងតាំងជាអគ្គរដ្ឋទូតថ្មីប្រចាំនៅប្រទេសកម្ពុជា។

ឯកឧត្តម សង្ឃឹមថា លោកជំទាវនឹងបន្តរួមចំណែក ក្នុងការពូនជ្រុំលើកកម្ពស់ទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាង ប្រជាជាតិទាំងពីរ ដែលមានជាយូរមកហើយឱ្យកាន់តែរឹងមាំថែមទៀត។

ប្រធានក្រុមមិត្តភាពសភាកម្ពុជា-រូម៉ានី បានសម្តែងសេចក្តីរីករាយដោយសងេ្កតឃើញថា កិច្ចសហប្រតិបត្តិការ រវាងប្រទេសទំាងពីរទំាង- ស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ មានការរីកចម្រើនជាលំដាប់ ក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ ពិសេសក្នុងក្របខណ្ឌអាស៊ាន។

ឯកឧត្តម ឈាង វុន បានគូសបញ្ជាក់ថា រដ្ឋសភាវាយតំលៃខ្ពស់ចំពោះរដ្ឋាភិបាលប្រទេសទាំងពីរ ដែលបានបង្កើតកិច្ចព្រមព្រៀង និង អនុស្សរណៈនានាជាមួយគ្នា សំដៅត្រួសត្រាយឱ្យមានយន្តការគាំទ្រគ្នាទៅវិញទៅមក នៅលើវេទិកាតំបន់ និងអន្តរជាតិ។

ឯកឧត្តម ឈាង វុន បានគូសបញ្ជាក់ថា កន្លងមកស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា និងរូម៉ានី បានធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងច្រើន នៅលើវេទិកាអន្តរជាតិនានា មានដូចជា AIPA និង IPU ជាដើមនោះ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន