សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ជម្រាបប្រធានគណៈប្រតិភូសភាសមាជិកអាស៊ាន ពីការចង់បានសន្តិភាពក្នុងសហគមន៍អាស៊ានរបស់កម្ពុជា __ ឯកឧត្តមអនុប្រធានរដ្ឋសភានៃសហព័ន្ធរុស្ស៊ីសន្យាថានឹងជំរុញឱ្យមានជើងហោះហើរត្រង់រវាងកម្ពុជា-រុស្ស៊ី __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ជួបពិភាក្សាការងារជាមួយ ប្រធានរដ្ឋសភាវៀតណាម __ ថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជានិងឡាវ ប្តេជ្ញាបន្តរក្សានូវសន្ទុះវិជ្ជមាននៃទំនាក់ទំនងការទូតសភា ក្នុងការផ្តល់នូវលទ្ធផលវិជ្ជមានជានិច្ចដល់ប្រទេសនិងពលរដ្ឋទាំងសងខាង __ គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា អញ្ជើញដល់ ប្រទេសម៉ាឡេស៊ី ដោយសុវត្ថិភាពក្នុងការចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៦ __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំគណៈប្រតិភូសភាកម្ពុជាចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ អាកាសយានដ្ឋានអន្តរជាតិតេជោ លេចរូបរាងឡើងក្រោមម្លប់សុខសន្តិភាពជាមោទនភាពរបស់ខ្មែរគ្រប់រូប __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ អាកាសយានដ្ឋានអន្តរជាតិតេជោ លេចរូបរាងឡើងក្រោមម្លប់សុខសន្តិភាពជាមោទនភាពរបស់ខ្មែរគ្រប់រូប __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ អាកាសយានដ្ឋានអន្តរជាតិតេជោ លេចរូបរាងឡើងក្រោមម្លប់សុខសន្តិភាពជាមោទនភាពរបស់ខ្មែរគ្រប់រូប __ សម្តេចប្រធានរដ្ឋសភា បានជម្រាបជូនគណៈប្រតិភូសភាអូស្រ្តាលី ពីតម្លៃសន្តិភាព សម្រាប់កម្ពុជា តំបន់និងសកលលោក __ ឯកឧត្តម ប៉ាន សូរស័ក្តិ អនុញ្ញាតឱ្យគណៈប្រតិភូមកពីក្រសួងពាណិជ្ជកម្ម ចូលជួបសម្ដែងការគួរសម នៅវិមានរដ្ឋសភា __ ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើរបាយការណ៍សមិទ្ធកម្មប្រចាំត្រីមាសទី២ ឆ្នាំ២០២៥ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ __ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ថ្ងៃចន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០២៥__ រដ្ឋសភា អនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើសន្ធិសញ្ញាស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ក្នុងការលើកកម្ពស់សន្តិភាពនិងសន្តិសុខតំបន់ និងពិភពលោក របស់កម្ពុជា __ សេចក្តីជូនដំណឹង ស្តីពីគណ:ប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី__ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជាចូលរួមមហាសន្និបាតប្រចាំឆ្នាំរបស់អាយប៉ាលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី សប្តាហ៍ក្រោយ ៕

Home » » »
ឯកឧត្តម កែវ ពិសិដ្ឋ នាំយកអំណោយអង្ករ ថវិកា សម្ភារៈប្រើប្រាស់ ចែកជូនពលរដ្ឋ និងប្រជាការពារនៅឃុំពពេល ខេត្តត្បូងឃ្មុំ
Prepaired By: NA1472 ​ Date: (2/20/2022 6:03:50 PM )

ឯកឧត្តម កែវ ពិសិដ្ឋ តំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន រួមទាំង ប្រជាការពារដើម្បីសែ្វងយល់សុខទុក្ខ  និងតម្រូវការសេវាសាធារណៈរបស់ពលរដ្ឋពាក់ព័ន្ធការរស់ប្រចាំថ្ងៃនៅឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២។

នៅក្នុងឱកាសនោះ ឯកឧត្តមតំណាងរាស្រ្ត បានពាំនាំការផ្តាំផ្ញើការសាកសួរសុខទុក្ខរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជូនប្រជាពលរដ្ឋ ផងដែរ ដោយបាន គូសបញ្ជាក់ថា ថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ តែងតែគិតគូរពីសុខទុក្ខ ជីវភាពពលរដ្ឋនៅគ្រប់ កាលៈទេសៈ។

ឯកឧត្តមបានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះអាជ្ញាធរទាំងអស់ ដែលបានខិតខំបំពេញតួនាទីយ៉ាងសកម្មភាពនៅមូលដ្ឋាន បម្រើ សេវាសាធារណៈជូនពលរដ្ឋ ប្រកបដោយស្មារតីទទួលខុសត្រូវ នាពេលកន្លងមក ជាការផ្តល់ភាពកក់ក្តៅជូនពលរដ្ឋ នៅគ្រប់ពេល វេលា។ ឯកឧត្តម បានជំរុញនិងលើកទឹកចិត្តដល់អាជ្ញាធរអោយបន្តសាមគ្គីភាពនឹងគ្នា ចែករំលែកបទពិសោធន៍ សហការគ្នាឲ្យបានល្អ ដោយកម្ដល់ផលប្រយោជន៍ពលរដ្ឋ និងមូលដ្ឋានជាធំ។

ឯកឧត្តម កែវ ពិសិដ្ឋ បាននាំយកអំណោយ សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ និងគ្រឿងឧបភោគ បរិភោគមួយចំនួន ចែកជូនពលរដ្ឋក្រីក្រ ចំនួន៥០គ្រួសារនៅក្នុងភូមិស្រះ ក្នុងឃុំពពេល ស្រុកពញាក្រែក ដោយក្នុងមួយគ្រួសារទទួលបានអង្ករ ២០គីឡូក្រាម ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ មី ១កេះ ប្រេងឆា ១ដបធំ សារុង១ ថវិកា ២ម៉ឺនរៀល និង ប្រគេនវត្តស្រះ ទឹកក្រូច ៥កេះទឹកសុទ្ធ ៥កេះ អង្ករ ១០០គីឡូក្រាមបច្ច័យ ២លានរៀល  និងបានប្រគល់ឯកសណ្ឋាន និងវិទ្យុទាក់ទងជូនប្រជាការពារឃុំ សម្រាប់ប្រើប្រាស់ពង្រឹងការអនុវត្ត គោលនយោបាយភូមិឃុំមានសុវត្ថិភាព បម្រើផ្តល់សេវាសន្តិសុខជូនពលរដ្ឋ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត។

ឯកឧត្តមបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ឲ្យបន្តអនុវត្តវិធានការសុខាភិបាល ការពារការឆ្លងរាលដាលជំងឺកូវីដ-១៩ ឲ្យបានខ្ជាប់ខ្ជួន មិនត្រូវ ធ្វេសប្រហែសឡើយ ពីព្រោះថាទំាងសកលលោក និងកម្ពុជា នៅតែប្រឈមនឹងជំងឺដ៏កាចសាហាវនេះនៅឡើយ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន