រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការរដ្ឋសភា និងក្រសួងទេសចរណ៍ ជួបគ្នាពិនិត្យវឌ្ឍនភាពការងារលើការអនុវត្ត "ផែនទីចង្អុលផ្លូវស្តីពីការស្តារ និងលើកស្ទួយវិស័យទេសចរណ៍នៅកម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩"
គណៈកម្មការរដ្ឋសភា និងក្រសួងទេសចរណ៍ ជួបគ្នាពិនិត្យវឌ្ឍនភាពការងារលើការអនុវត្ត "ផែនទីចង្អុលផ្លូវស្តីពីការស្តារ និងលើកស្ទួយវិស័យទេសចរណ៍នៅកម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩"
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (2/8/2022 6:24:23 PM )

គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា (គណៈកម្មការទី៧) ដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការ បានជួបប្រជុំជាមួយក្រសួងទេសចរណ៍ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ និងសហការី ដើម្បីពិភាក្សាតាមដានអំពីវឌ្ឍនភាពការងារលើការអនុវត្ត "ផែនទីចង្អុលផ្លូវស្តីពីការស្តារ និងលើកស្ទួយវិស័យ ទេសចរណ៍នៅកម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩" នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅវិមានរដ្ឋសភា។

ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍លើកឡើងពីសមិទ្ធផលដែលរាជរដ្ឋាភិបាលសម្រេចបាន នារយៈកាលចុងក្រោយនេះ ជាពិសេសលើការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ និងការគ្រប់គ្រងសភាពការណ៍ នៃការចម្លង ឱ្យមានការ- ថយចុះមកនៅកម្រិតទាប រហូតអាចឱ្យរាជរដ្ឋាភិបាល សម្រេចបើកប្រទេសឡើងវិញលើគ្រប់វិស័យ រួមទាំងវិស័យទេសចរណ៍ផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ពីគំនិតផ្តួចផ្តើមរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការជំរុញឱ្យអាស៊ាន ក្នុងរយៈពេលខ្លី ត្រូវគិតគូរ ជំរុញចលនាទេសចរណ៍ផ្ទៃក្នុងអាស៊ានបន្ថែមទៀត ស្របតាមទស្សនទាន «អាស៊ានដើម្បីអាស៊ាន» (ASEAN For ASEAN)។ ឯកឧត្តម បានមានប្រសាសន៍ថា «អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្រ្តីក្នុងវេទិកាទេសចរណ៍អាស៊ាន ២០២២ ត្រូវបានរដ្ឋមន្ត្រី ទេសចរណ៍អាស៊ាន និងដៃគូអាស៊ានគាំទ្រ អបអរសាទរទទួលយកទៅអនុវត្ត ហើយក៏បានឯកភាពគ្នាធ្វើការប្រកាសបើកទេសចរណ៍ អាស៊ានឡើងវិញ ចេញពីក្រុងព្រះសីហនុ»។ ជាមួយគ្នានេះ តាមរយៈបទបង្ហាញស្តីពីវឌ្ឍនភាពនៃការអនុវត្ត «ផែនទីចង្អុលផ្លូវស្ដីពី ការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍នៅកម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩» បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការគិតគូរ និងការ តម្រង់ទិសគោលនយោបាយច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយការគំរាមគំហែងពីវិបត្តិជំងឺកូវីដ-១៩ ទៅជាកាលានុវត្តភាពសម្រាប់ការកែទម្រង់ ក្នុងវិស័យទេសចរណ៍កម្ពុជា ដែលនាំអោយកម្ពុជាបច្ចុប្បន្នបានឈានមកដល់ដំណាក់កាល- ទី៣ នោះគឺការដាក់ដំណើរការប្រទេសឡើងវិញ។

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលឈានទៅដល់ ការសម្រចអនុញ្ញាតឱ្យកម្ពុជា បើកដំណើរការប្រទេសឡើងវិញលើគ្រប់វិស័យ និងការបើកទទួលស្វាគមន៍ភ្ញៀវ ទេសចរវ៉ាក់សាំងអន្តរជាតិ។ ការវិវត្តចុងក្រោយនេះ បានជំរុញឲ្យមានការងើបឡើងវិញយ៉ាងផុសផុលគួរឱ្យកត់សម្គាល់ នូវចរន្តវិស័យ ទេសចរណ៍ក្នុងស្រុក ក៏ដូចជាការហូរចូលជាបន្តបន្ទាប់នូវចរន្តភ្ញៀវទេសចរបរទេស។

ឯកឧត្តម ប្រធានគណៈកម្មការ ក៏បានកត់សម្គាល់ផងដែរចំពោះសមិទ្ធផល និងវឌ្ឍនភាពជាច្រើននៅក្នុងវិស័យទេសចរណ៍ នាពេល កន្លងមក ក្រោមការដឹកនាំរបស់ ឯកឧត្តមរដ្ឋមន្ត្រី ក៏ដូចជាបញ្ហាប្រឈមនានាដែលវិស័យទេសចរណ៍បាននិងកំពុងជួបប្រទះ។

បន្ទាប់ពីការពិភាក្សាយ៉ាងផុសផុលពីសំណាក់អង្គប្រជុំ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា បានផ្ដល់ជាធាតុចូល និងអនុសាសន៍សំខាន់បីចំណុច ជូនដល់ក្រសួងទេសចរណ៍រួមមាន៖ ១.ការជំរុញយន្តការសម្របសម្រួល ពង្រឹងកិច្ចសហការឱ្យកាន់តែ ជិតស្និតជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលមូលដ្ឋាន ដើម្បីតាមដាន ត្រួតពិនិត្យការអនុវត្តផែនទីចង្អុលផ្លូវ និងវិធានគោល- នយោបាយនានា ២.ការផ្តោតការយកចិត្តទុកដាក់ក្នុងការបង្កើនទំនុកចិត្តដល់ភ្ញៀវទេសចរ និង៣.ការរៀបចំឧបករណ៍ផ្សព្វផ្សាយ (Media Tools/kits) និងការពង្រីកយន្តការផ្សព្វផ្សាយឱ្យបានទូលំទូលាយទៅដល់ភ្ញៀវទេសចរគោលដៅ ជាពិសេសអ្នកទេសចរណ៍វ៉ាក់សាំង និង ទេសចរអាស៊ាន។

ឯកឧត្តមប្រធានគណៈកម្មការ ក៏បានថ្លែងអំណរគុណចំពោះការចូលរួម និងការយោគយល់របស់មន្ត្រីទេសចរណ៍ទាំងថ្នាក់ជាតិ និងថ្នាក់ ក្រោមជាតិទាំងអស់ អាជ្ញាធរ និងប្រតិបត្តិករក្នុងឧស្សាហកម្មទេសចរណ៍គ្រប់ៗរូប ដែលបានរួមគ្នាបន្តអនុវត្តវិធាននានា ដែលបានដាក់ ចេញដោយរាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ផ្ទាល់៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន