សេចក្តីជូនដំណឹង ស្តីពី ដំណើរទស្សនកិច្ចផ្លូវការ និងមិត្តភាពរបស់ ឯកឧត្តមបណ្ឌិត អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ ប៊ីន អ៊ីប្រាហ៊ីម អាល-សេក្ខ ប្រធានសភាអារ៉ាប៊ីសាអូឌីត នៅព្រះរាជាណាចក្រកម្ពុជា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងថ្នាក់ដឹកនាំរដ្ឋសភា សូមក្រាបបង្គំទូលថ្វាយ សារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញថ្លែងការណ៍ពីលទ្ធផលកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ ដល់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញថ្លែងការណ៍ពីលទ្ធផលកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ ដល់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣
Prepaired By: NA1472 ​ Date: (11/25/2021 1:41:35 AM )

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាសហប្រធាន នៃកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ (ASEP11) បានអញ្ជើញថ្លៃងការណ៍ពីលទ្ធផលនៃកិច្ចប្រជុំ ASEP11 ដែលសភានៃព្រះរាជាណាចក្រកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ កាលពីថ្ងៃ ទី១៦ ខែវិច្ឆិកាកន្លងមកនេះ ជូនដល់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM13) ដែលរាជរដ្ឋាភិបាលកម្ពុជា បានកំពុងធ្វើជា ម្ចាស់ផ្ទះ នៅថ្ងៃទី២៥ វិច្ឆិកាឆ្នាំ២០២១នេះ តាមប្រព័ន្ធវីដេអូ។

សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍លើកឡើងថា ទោះស្ថិតនៅក្នុងបរិបទនៃការរាតត្បាតជំងឺកូវីដ-១៩ក្តី តែកិច្ចប្រជុំភាពជាដៃគូ សភាអាស៊ី-អឺរ៉ុប លើកទី១១ បានធ្វើឡើងតាមប្រព័ន្ធនិម្មិត ជាលើកដំបូងរបស់ASEPនោះ ទទួលបានជោគជ័យ និងមានលទ្ធផល គួរជាទីមោទន ដោយមានប្រទេសសមាជិក ASEM ចំនួន ៣១ប្រទេស មកពីទ្វីបទាំងពីរ សរុបប្រតិភូប្រមាណជាង ១៧០នាក់ រួមមាន ប្រធាន អនុប្រធាន និងសមាជិកសភា ព្រមទាំងដៃគូសំខាន់ៗរបស់ ASEP បានចូលរួម។

សហប្រធានកិច្ចប្រជុំភាពជាដៃគូសភាអាស៊ីអឺរ៉ុប លើកទី១១ បានគូសបញ្ជាក់បន្ថែមថា កិច្ចប្រជុំASEP11 មានការចូលរួមសម្តែងមតិជា ច្រើន បានបង្ហាញអំពីការប្តេជ្ញាចិត្ត និងសារសំខាន់នៃតួនាទីរបស់សមាជិកសភា ក្នុងដំណើរការASEM ។

តាមរយៈការពិភាក្សាដោយស្មារតីសាមគ្គី ASEP11 ទទួលបាននូវមតិជាឯកច្ឆ័ន្ទ ដោយបានអនុម័តលើសេចក្តីប្រកាស ចំនួន៣៨ចំនុច ក្នុងការដោះស្រាយបញ្ហាប្រឈមរួមរបស់តំបន់ ព្រមទាំងផ្តល់ជាសំណើគោលនយោបាយ ដើម្បីពិចារណាឈានទៅដោះស្រាយបញ្ហា ទាំងនោះ ដើម្បីបម្រើឱ្យផលប្រយោជន៍រួមរបស់តំបន់ទាំងពីរ ក៏ដូចជាពិភពលោកទាំងមូល។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានជម្រាបជូនកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប បន្តថា ASEP11 បានបង្ហាញអំពីតម្លៃនៃសុខសន្តិភាព ច្បាប់អន្តរជាតិ ពហុភាគីនិយម ព្រមទាំងយន្តការបង្ការជម្លោះ ដែលជាវិធីដ៏សំខាន់ក្នុងការដោះស្រាយបញ្ហាទំនាស់ និងជម្លោះផ្សេងៗ និងបានបញ្ជាក់ផងដែរ អំពីតួនាទីរបស់សមាជិកសភា ក្នុងការសម្របសម្រួលកិច្ចពិភាក្សា និងលើកកម្ពស់ការជឿជាក់គ្នា និងការយល់គ្នា ទៅវិញទៅមក។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ នៅថ្ងៃទី២៥ និង២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ តាមប្រព័ន្ធនិម្មិត៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន