សារលិខិតជូនពរ​ លោកជំទាវបណ្ឌិត​ ពេជ​ ចន្ទមុន្នី​ ហ៊ុន​ ម៉ាណែត​ អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា​ អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា​ និងជាអនុប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ​ __ សភានិយាយភាសាបារាំងរៀបចំសន្និសីទសភា ស្តីពី «កិច្ចសហប្រតិបត្តិការហ្វ្រង់កូហ្វូន ក្នុងវិស័យកសិកម្មប្រកបដោយចីរភាព សុវត្ថិភាពចំណីអាហារ និងការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ» __ គណៈកម្មការទី៩នៃរដ្ឋសភា អញ្ជើញចុះសិក្សាឈ្វេងយល់ពីវឌ្ឍនភាពការងាររបស់កំពង់ផែស្វយ័តខេត្តព្រះសីហនុ __ គណៈកម្មការទី៩នៃរដ្ឋសភា អញ្ជើញចុះសិក្សាស្វែងយល់ពីវឌ្ឍនភាពការងារនៅតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ __ តំណាងរាស្ត្រមណ្ឌលខេត្តប៉ៃលិនអញ្ជើញពិនិត្យមើលវឌ្ឍនភាពការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ __ គណៈកម្មការជំនាញរដ្ឋសភា វាយតម្លៃខ្ពស់ការរីកចម្រើនវិស័យទេសចរណ៍នៅក្នុងខេត្តកំពង់ចាម __ គណៈកម្មការទី៧​ នៃរដ្ឋសភា អញ្ជើញចុះទស្សនកិច្ចនៅប្រាសាទនគរបាជ័យ​ និងរមណីយដ្ឋានភ្នំប្រុសភ្នំស្រី​ __ អគ្គលេខាធិការដ្ឋានរដ្ឋសភាកំពុងពន្លឿនការងារសភាឌីជីថល __ ឯកឧត្ដមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋនៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង __ តំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់ អញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅស្រុកក្រគរ និងស្រុកក្រវាញ៕

Home » គណៈកម្មការទី៧ » សកម្មភាព » គណ:កម្មការទី៧នៃរដ្ឋសភាចុះសិក្សាស្វែងយល់ពីស្ថានភាពនៃការបើកបវេសនកាលថ្មី ឆ្នាំ២០២០-២០២១ នៅតាមគ្រឹះស្ថានសិក្សារបស់រដ្ឋ និងឯកជន
គណ:កម្មការទី៧នៃរដ្ឋសភាចុះសិក្សាស្វែងយល់ពីស្ថានភាពនៃការបើកបវេសនកាលថ្មី ឆ្នាំ២០២០-២០២១ នៅតាមគ្រឹះស្ថានសិក្សារបស់រដ្ឋ និងឯកជន
Prepaired By: NA1472 ​ Date: (1/20/2021 5:56:35 PM )

គណៈប្រតិភូគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញចុះពិនិត្យ ដំណើរការសិក្សា និងស្ថានភាពទូទៅ នាឱកាសការបើកបវេសនកាលថ្មីឆ្នាំសិក្សា ២០២០-២០២១  នៅវិទ្យាល័យ ព្រះស៊ីសុវត្ថិ ជាមួយវត្តមាន ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងសហការី នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១។

ក្នុងឱកាសចុះជួបផ្ទាល់ ជាមួយលោកគ្រូ អ្នកគ្រូ នាយកសាលានៅវិទ្យាល័យ ព្រះស៊ីសុវត្ថិ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា បានថ្លែងអំណរគុណដល់ភាគីពាក់ព័ន្ធលើវិស័យអប់រំទាំងអស់ ចំពោះការខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ក្នុងការសហការ និងចូលរួមអនុវត្តការងារស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល ជាពិសេស ក្រសួងអប់រំ យុវជន និងកីឡា នាពេលកន្លងមក។  បើទោះជាការអនុវត្តផែនការដែលក្រសួងបានដាក់ចេញ អាចជួបការលំបាក ប៉ុន្តែគណៈកម្មការទី៧ សូមលើកទឹកចិត្តឱ្យគណៈគ្រប់គ្រង គ្រឹះស្ថានសិក្សា លោកគ្រូអ្នកគ្រូ អាណាព្យាបាល និងសិស្សានុសិស្សទាំងអស់បន្តការយោគយល់ និងសហការយ៉ាងសកម្មជាមួយ ក្រសួងអប់រំ យុវជន និងកីឡា ដោយអនុវត្តយ៉ាងម៉ឹងម៉ាត់នូវគោលការណ៍ប្រតិបត្តិស្តង់ដារ «SOP» របស់ក្រសួង និងសេចក្តីណែនាំនានា របស់ក្រសួងសុខាភិបាល ដើម្បីធានាបានថា ដំណើរការសិក្សាឆ្នាំថ្មី ២០២១-២០២២ នៅតាមគ្រឹះស្ថានសិក្សានានាទូទាំងប្រទេស អាចប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព និងមានការត្រួតពិនិត្យត្រឹមត្រូវ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ទាំងអស់គ្នា។

ឯកឧត្តម ហ៊ុន ម៉ានី ក៏បានបន្តថា  គណៈកម្មការទី៧ នឹងនៅបន្តគាំទ្រ ពិភាក្សារួមគ្នា ចុះពិនិត្យក្នុងមូលដ្ឋានជាក់ស្តែង ដើម្បីលើកទឹកចិត្ត និងផ្តល់យោបល់ ជាធាតុចូលបន្ថែមក្នុងគោលដៅ ការរួមគ្នាសម្រេចបាននូវចក្ខុវិស័យរបស់ក្រសួងអប់រំ យុវជន និងកីឡា លើការ ធ្វើកំណែទម្រង់ថ្នាក់ជាតិលើវិស័យអប់រំ ស្របតាមបរិបទសកល ជាពិសេសការវិវត្តន៍នៃបដិវត្តឧស្សាហកម្មទី៤។

បន្ទាប់មកនៅរសៀលថ្ងៃដដែលនោះដែរ ឯកឧត្តម  ហ៊ុន  ម៉ានី ក៏បានបន្តដឹកនាំប្រតិភូគណៈកម្មការចុះពិនិត្យដំណើរការសិក្សា និង ស្ថានភាពទូទៅ នាឱកាសការបើកបវេសនកាលថ្មីឆ្នាំសិក្សា ២០២១-២០២២ នៅសាលា  ប៊ែលធី អន្តរជាតិ  ទី១៨ (សាខាផ្សារព្រែកឯង)។

ក្នុងដំណើរនៃការចុះត្រួតពិនិត្យនេះ  ឯកឧត្តមប្រធានគណៈកម្មការ  បានវាយតម្លៃខ្ពស់ ចំពោះគណៈគ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូ បុគ្គលិកសិក្សាទាំងអស់ ដែលបានបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ ក្នុងការចូលរួមអនុវត្តផ្សព្វផ្សាយ  និងរៀបចំបរិស្ថាន សាលារៀនដែលមានសុវត្ថិភាព   ដើម្បីអនុញ្ញាតឱ្យសិស្សានុសិស្សអាចចាប់ផ្តើមបវេសនកាលសិស្សាថ្មីពោរពេញដោយភាពកក់ក្តៅ។

ទន្ទឹមនឹងនេះ ឯកឧត្តម បានជំរុញឱ្យគ្រឹះស្ថានសិក្សាទាំងអស់បន្តការយកចិត្តដាក់ និងត្រៀមបន្ថែមក្នុងការសម្របខ្លួនទៅតាមគន្លងថ្មី នៃវិស័យអប់រំ  ដោយសង្កត់ធ្ងន់លើស្ថានភាពនៃភាពប្រកួតប្រជែងរបស់កម្ពុជា នាថ្ងៃអនាគត ដែលពឹងផ្អែកលើគុណភាពនៃការអប់រំ និងការអភិវឌ្ឍធនធានមនុស្សពីមួយជំនាន់ទៅមួយជំនាន់៕