រដ្ឋសភាកម្ពុជាចេញញត្តិថ្កោលទោសដាច់អហង្ការ ចំពោះទង្វើខុសច្បាប់របស់ក្រុមឧទ្ទាមក្រៅប្រទេស__ អគ្គលេខាធិការដ្ឋានរដ្ឋសភា ចេញសេចក្តីប្រកាសព័ត៌មានផ្លូវការស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ នៅថ្ងៃចន្ទ ទី២១ ខែកញ្ញាឆ្នាំ២០២៦ នេះ__ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តខ្ពស់ បញ្ចប់ការចុះបញ្ជីដីធ្លី និងផ្តល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋឱ្យបាន ១០០% ក្នុងនីតិកាលទី៧ នៃរដ្ឋសភា__ រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ ដែលជាសំណើរបស់រាជរដ្ឋាភិបាល មកពិនិត្យ សិក្សា__ ឯកឧត្តមបណ្ឌិត ឈាង វណ្ណារិទ្ធ ចែករំលែកគន្លឹះសំខាន់ៗ ក្នុងការកសាងនវានុវត្តន៍ស្ថាប័ន ដល់ក្រុមការងារ ហ៊្គូប៊ីក គ្រុប__ អគ្គលេខាធិការដ្ឋានរដ្ឋសភា រៀបចំសិក្ខាសាលាប្រមូលធាតុចូលដើម្បីបន្តជំរុញជោគជ័យលើការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ និងរដ្ឋបាលសាធារណៈ សំដៅលើកកម្ពស់អភិបាលកិច្ច និងប្រសិទ្ធភាពការងារស្ថាប័ន__ អគ្គលេខាធិការដ្ឋានរដ្ឋសភា ជំរុញការងារកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីបង្កើនប្រសិទ្ធភាពបម្រើការងារជូនតំណាងរាស្ត្រ ដើម្បីផលប្រយោជន៍ប្រជាជន__ រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គ នៅថ្ងៃទី២១កញ្ញា ដើម្បីសម្រេចសុពលភាពតំណាងរាស្ត្រថ្មី ឯកឧត្តម សុខ ផេង ជំនួស ឯកឧត្តម ច័ន្ទ សារុន ដែលបានទទួលមរណភា និងពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ចំនួន ៤__ ឯកឧត្តម ព្រហ្ម វិរៈ ដឹកនាំកិច្ចប្រជុំត្រៀមចូលរួមមហាសន្និបាត AIPA លើកទី៤៧ នៅហ្វីលីពីន និងការសហការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ APF__ រដ្ឋសភាចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងស្ថាប័ននីតិប្បញ្ញត្តិ និងយន្តការសមាជរដ្ឋសភា-ព្រឹទ្ធសភា ដល់និស្សិតខ្មែរនៅបរទេស__ ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំពិនិត្យការងារត្រៀមដាក់ឲ្យដំណើរការសាកល្បងប្រព័ន្ធ សភាអេឡិចត្រូនិច E-Parliament__ លោកជំទាវ កុល ធារិន អញ្ជើញចូលរួមពិធីបុណ្យសលាកភត្ត នៅវត្តសុទស្សនារាម ជ្រោយថ្ម ខេត្តកំពង់ចាម__ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញសំណេះសំណាលជាមួយសិល្បករ សិល្បការិនីរបាំ និងចុះពិនិត្យការសិក្សារបស់សមណសិស្ស នៅខេត្តកំពង់ឆ្នាំង__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមនៅក្នុងពិធីសម្ពោធលេខាធិការដ្ឋាន AFPPD ដែលបានដាក់ទីតាំងថ្មីនៅទីក្រុងគូឡាឡាំពួរ__ ឯកឧត្តម វ៉ាន់ ដារ៉ា សំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅខេត្តកំពត__ តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនចាស់ជរា នៅស្រុកកំពង់រោទិ៍__ ឯកឧត្តម គិត ទ្រី អញ្ជើញចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពក ដែលកំពុងជន់ឡើងខ្លាំង__ គណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាបតៃយាន ឆ្នាំ២០២៦ នៅខេត្តសានស៊ី ប្រទេសចិន)__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ៊្វិក ដើម្បីសង្កត់ធ្ងន់លើការកសាង «ភាពធន់នៃប្រជាសាស្ត្រ»__ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ដឹកនាំគណៈប្រតិភូរដ្ឋសភា អញ្ជើញចូលជួបសម្ដែងការគួរសមជាមួយប្រធានគណៈកម្មាធិការប្រឹក្សានយោបាយប្រជាជនខេត្តសានស៊ី ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » កិច្ចប្រជុំគណៈកម្មាធិការនយោបាយអន្តរសភាអាស៊ាន ពិភាក្សាគ្នាលើសេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពី ការទូតសភាសម្រាប់សន្តិភាព និងសន្តិសុខប្រកបដោយចីរភាព ក្នុងតំបន់អាស៊ាន
កិច្ចប្រជុំគណៈកម្មាធិការនយោបាយអន្តរសភាអាស៊ាន ពិភាក្សាគ្នាលើសេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពី ការទូតសភាសម្រាប់សន្តិភាព និងសន្តិសុខប្រកបដោយចីរភាព ក្នុងតំបន់អាស៊ាន
Prepaired By: NA1472 ​ Date: (9/8/2020 7:55:07 PM )

ឯកឧត្ដម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា បានដឹកនាំ ប្រតិភូគណៈកម្មាធិការនយោបាយកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការនយោបាយអន្តរសភាអាស៊ាន អាយប៉ា តាមរយៈប្រព័ន្ធ វីដេអូ ក្នុងឱកាសនៃមហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា) លើកទី៤១ ដែលសភាប្រទេសវៀតណាមធ្វើជាម្ចាស់ផ្ទះ នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០។

សមាសភាពគណៈប្រតិភូគណៈកម្មាធិការនយោបាយអាយប៉ាកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំនេះមាន លោកជំទាវ បាន ស្រីមុំ អនុប្រធាន គណៈកម្មការទី៧នៃរដ្ឋសភា ឯកឧត្ដម គិន ណែត សមាជិកព្រឹទ្ធសភា ឯកឧត្ដម សន សារ៉ាណា សមាជិកគណៈកម្មការទី៣ នៃរដ្ឋសភា ឯកឧត្ដម ងួន សុជាតិ សមាជិកគណៈកម្មការទី៥ នៃរដ្ឋសភា ឯកឧត្ដម យឹម លាត សមាជិកគណៈកម្មការទី២ នៃរដ្ឋសភា និង ឯកឧត្ដម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា ព្រមទាំងមន្រ្តីជំនាញ។

ឯកឧត្ដម ឈាង វុន បានផ្ដល់បទអន្តរាគមន៍ទៅកាន់កិច្ចប្រជុំនាពេលនេះ ដោយបានមានប្រសាសន៍លើកឡើងពីការគំរាមកំហែងនៃជម្ងឺ រាតត្បាតសកលកូវីដ១៩ និងការកើនឡើងនៃនិន្នាការឯកតោភាគីនិយម ការគាំពារនិយម សង្គ្រាមពាណិជ្ជកម្ម ការប្រកួតប្រជែង ភូមិសាស្ត្រនយោបាយ ដែលកំពុងគំរាមកំហែងដល់សណ្ដាប់ធ្នាប់អន្តរជាតិ ទន្ទឹមគ្នានឹងបញ្ហាប្រឈមដែលមានស្រាប់ ក៏នៅមិនទាន់ត្រូវ បានដោះស្រាយ ដូចជា ការប្រែប្រួលអាកាសធាតុ បញ្ហាសន្តិសុខទឹក ស្បៀង ជម្លោះហិង្សា ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធើណែត អន្តោប្រវេសន៍ខុសច្បាប់ និងភាពក្រីក្រជាដើម។

ឯកឧត្ដមប្រធានគណៈប្រតិភូ បានមានប្រសាសន៍ទៀតថា បញ្ហាស្មុគ្រស្មាញទាំងអស់នេះ គឺជាឧបសគ្គដល់ការរក្សាសន្តិភាព សន្តិសុខ ប្រកបដោយចីរភាព ដែលត្រូវការ ការយកចិត្តទុកដាក់និងចូលរួមដោះស្រាយពីគ្រប់ប្រទេស និងភាគីពាក់ព័ន្ធទាំងអស់។ នៅក្នុងបរិបទ នេះ អង្គការនីតិប្បញ្ញត្តិ និងក្របខណ្ឌកិច្ចសហប្រតិបត្តិការអន្តរសភាអាស៊ាន គឺជាតួអង្គសំខាន់តាមរយៈការទូតសភា ដើម្បីលើកកម្ពស់ សន្តិភាព សន្តិសុខរបស់តំបន់ក៏ដូចជាពិភពលោក។

ឯកឧត្ដម ឈាង វុន បានបញ្ជាក់ថា សភាកម្ពុជាសូមគាំទ្រ និងជំរុញការបន្តកិច្ចសន្ទនា កសាងទំនុកចិត្ត ស្វែងយល់គ្នាទៅវិញទៅមក ដើម្បី ពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ក្នុងការផ្លាស់ប្ដូរទស្សនៈ បទពិសោធន៍ និងការអនុវត្តល្អៗ។ បន្ថែមលើនេះ យើងត្រូវតែជំរុញ តួនាទីរបស់ការទូតសភាឲ្យកាន់តែពាក់ព័ន្ធ និងសកម្ម ដើម្បីគាំទ្រប្រព័ន្ធអន្តរជាតិផ្អែកលើគោលការណ៍ច្បាប់ជាតិ និងអន្តរជាតិ ស្របតាម គោលការណ៍ធម្មនុញ្ញអង្គការសហប្រជាជាតិ តាមរយៈការប្រើមធ្យោបាយសន្តិវិធីក្នុងការដោះស្រាយជម្លោះ ឬការមិនចុះសម្រុងគ្នានៅក្នុង តំបន់។

ឯកឧត្ដមបានមានប្រសាសន៍បន្ថែមថា កម្ពុជាបានធ្វើការកែសម្រួលខ្លឹមសារមួយចំនួន លើសេចក្ដីព្រាងសេចក្ដីសម្រេចរបស់គណៈកម្មាធិ- ការនយោបាយអាយប៉ា ដោយបានផ្ដោតសារៈសំខាន់យ៉ាងខ្លាំងលើការរក្សានិងលើកកម្ពស់សន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពនៅ ក្នុងតំបន់អាស៊ាន។

ចំណែកនៅក្នុងបទអន្តរាគមន៍របស់គណៈប្រតិភូសភាប្រទេសអាស៊ានផ្សេងៗទៀត ក៏បានលើកឡើងពីសារៈសំខាន់ នៃការទូតសភា និង ការប្រើមធ្យោបាយសន្តិវិធីក្នុងការដោះស្រាយជម្លោះ ឬការមិនចុះសម្រុងគ្នានៅក្នុងតំបន់ សម្រាប់សន្តិភាព និងសន្តិសុខ ប្រកបដោយ ចីរភាពក្នុងតំបន់អាស៊ាននេះ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន