រដ្ឋសភាបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី៧ ដើម្បីពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ចំនួន៥ __ ឯកឧត្តមសាស្រ្តចារ្យបណ្ឌិត ឆែម គាតរិទ្ធី ធ្វើបាឋកថាក្រោមប្រធាន "អ្នកស្នងមរតក ខ្មែរអង្គរ ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត " ជូនដល់មន្ត្រីនៃអគ្គលេខាធការដ្ឋានរដ្ឋសភា __ គណៈកម្មការទី២រដ្ឋសភាប្រជុំពិភាក្សាប្រមូលធាតុចូលសម្រាប់រៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ __ វីដេអូ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា និវត្តន៍មកដល់មាតុប្រទេសវិញ __ សេចក្តីជូនដំណឹង របស់ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សម្តេចប្រធានរដ្ឋសភា អំពាវនាវដល់សហគមន៍អន្តរជាតិ ចូលរួមតាមដានការអនុវត្តបទឈប់បាញ់ដែលមានលក្ខណៈផុយស្រួយរវាងកម្ពុជា-ថៃ __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ កម្ពុជាត្រៀមធ្វើការយ៉ាងជិតស្និទ្ធជាមួយបណ្តាដៃគូពាក់ព័ន្ធដើម្បីកសាងអនាគតមួយសម្រាប់ស្រ្តីនិងក្មេងស្រីអាចរស់នៅដោយភាពថ្លៃថ្នូរ សមភាព និងមានឱកាសគ្រប់ៗគ្នា __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកស្តីពីស្រ្តី នៅក្នុងទីក្រុងប៉េកំាង ប្រទេសចិន __ វីដេអូ៖ កិច្ចប្រជុំគណៈកម្មាធិការ អចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការទី៣នៃរដ្ឋសភា ចុះស្វែងយល់វិស័យការងារនៅខេត្តកំពង់ធំ
គណៈកម្មការទី៣នៃរដ្ឋសភា ចុះស្វែងយល់វិស័យការងារនៅខេត្តកំពង់ធំ
Prepaired By: NA1472 ​ Date: (7/27/2020 8:57:32 PM )

ឯកឧត្តម ឡូយ សុផាត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ បានដឹកនាំសមាជិកគណៈកម្មការអញ្ជើញទៅកាន់ខេត្តកំពង់ធំ និងបានជួបពិភាក្សាការងារជាមួយ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងថ្នាក់ដឹកនាំ មន្ទីរពាក់ព័ន្ធនឹងវិស័យទទួលបន្ទុករបស់គណៈកម្មការ នៅក្នុងសាលប្រជុំរបស់សាលាខេត្ត។

ក្នុងជំនួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្ត ឯកឧត្តម ឡូយ សុផាត ប្រធានគណៈកម្មការ បានមានប្រសាសន៍ថា បេសកកម្មរបស់ គណៈកម្មការមកកាន់ខេត្តកំពង់ធំនាពេលនេះ គឺដើម្បីសិក្សាស្វែងយល់ និងប្រមូលព័ត៌មានមួយចំនួន ពាក់ព័ន្ធនឹងវិស័យទទួលបន្ទុក របស់គណៈកម្មការ ដោយផ្ដោតលើវឌ្ឍនភាពការងារ ប្រសិទ្ធភាពនៃការអនុវត្តន៍ច្បាប់នានា និងបញ្ហាប្រឈមរបស់ខេត្ត ដើម្បីរួមគ្នារក ដំណោះស្រាយ។

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានរាយការណ៍ជូនគណៈកម្មការទី៣នៃរដ្ឋសភា អំពីសភាពការណ៍ទូទៅក្នុងខេត្ត ភាពរីក- ចម្រើន និងលទ្ធផលការងារសំខាន់ៗ ដែលរដ្ឋបាលខេត្តកំពង់ធំសម្រេចបានកន្លងមក។ ឯកឧត្តម បានជម្រាបជូនបន្ថែមពីផែនការ ទិសដៅកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដែលរដ្ឋបាលខេត្តកំពង់ធំ បាននិងកំពុងខិតខំជំរុញការអភិវឌ្ឍន៍ជាប្រចាំផងដែរ។

ក្នុងឱកាសនោះដែរ ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្តក៏បានរាយការណ៍លំអិតអំពីលទ្ធផល និងសមិទ្ធផលសំខាន់ៗពាក់ព័ន្ធនឹង វិស័យកសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក ជូនគណៈកម្មការរដ្ឋសភាបានជ្រាបផងដែរ។

ឯកឧត្តមអភិបាលខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធ ក៏បានជម្រាបគណៈកម្មការរដ្ឋសភា ពីបញ្ហាប្រឈម និងបានលើកឡើងនូវសំណូមពរ មួយចំនួន សុំឲ្យគណៈកម្មការទី៣នៃរដ្ឋសភាជួយធ្វើអន្តរាគមន៍រកដំណោះស្រាយផង។

ឯកឧត្តម ឡូយ សុផាត ប្រធានគណៈកម្មការទី៣នៃរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំខេត្តកំពង់ធំ និងមន្ទីរពាក់ព័ន្ធ ដែល បានខិតខំប្រឹងប្រែងធ្វើការបម្រើប្រជាពលរដ្ឋបានយ៉ាងល្អ។ ឯកឧត្តមក៏បានលើកទឹកចិត្តដល់អាជ្ញាធរខេត្ត និងមន្ទីរពាក់ព័ន្ធ សូមបន្ត យកចិត្តទុកដាក់ក្នុងការងារបន្តទៀត។

ទន្ទឹមនឹងនេះដែរ គណៈកម្មការទី៣នៃរដ្ឋសភា ក៏បានសំណូមពរដោយផ្ទាល់ដល់ក្រសួងពាក់ព័ន្ធនឹងវិស័យទទួលបន្ទុករបស់គណៈ- កម្មការទី៣ ដែលបានអមដំណើរចុះមកកាន់ខេត្តកំពង់ធំនាពេលនេះ សូមជួយដោះស្រាយការលំបាកមួយចំនួនតាមលទ្ធភាពជាក់ស្ដែង សិន ដើម្បីឲ្យមន្ទីរមានលទ្ធភាពពេញលេញក្នុងការបំពេញភារកិច្ចរបស់ខ្លួន។

ចំណែកបញ្ហាប្រឈមដែលខេត្ត និងមន្ទីរបានលើកឡើង ឯកឧត្តមប្រធានគណៈកម្មការបានបញ្ជាក់ថា ឯកឧត្តម នឹងពាំនាំយកបញ្ហា ប្រឈមទាំងនេះ ជម្រាបជូនសម្តេចប្រធានរដ្ឋសភា ដើម្បីធ្វើអន្តរាគមន៍ទៅរាជរដ្ឋាភិបាល ជួយដោះស្រាយឲ្យបានទាន់ពេលវេលា ដើម្បី ឲ្យខេត្តមានលទ្ធភាពពេញលេញក្នុងការបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ និងផលប្រយោជន៍របស់ប្រទេសជាតិ។

បន្ទាប់មកនៅរសៀលថ្ងៃដដែលនេះដែរ គណៈកម្មការទី៣នៃរដ្ឋសភា ក៏បានបន្តដំណើរចុះពិនិត្យ និងសិក្សាស្វែងយល់ទីតាំងមួយចំនួន ក្នុងខេត្តកំពង់ធំផងដែរ រួមមាន៖ ចុះពិនិត្យមើលកសិដ្ឋានចិញ្ចឹមជ្រូក និងមាន់ ស្ថិតនៅភូមិគគីរ ឃុំជ្រប់ ស្រុកសន្ទុក និងចុះពិនិត្យសិក្សា ពីសហគមន៍កសិកម្ម ដាំណាំបន្លែសុវត្ថិភាព នៅភូមិស្នោរ ឃុំត្រពាំងប្ញស្សី ស្រុកកំពង់ស្វាយផងដែរ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន