រដ្ឋសភាកំណត់យកថ្ងៃទី២០ ខែសីហា បន្តសម័យប្រជុំលើកទី៦ នីតិកាលទី៧ ដើម្បីពិភាក្សា និងអនុម័ត «សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់» រដ្ឋសភាកម្ពុជាត្រៀមរៀបចំ «កិច្ចសន្ទនាពហុភាគីស្តីពីការវិនិយោគ ASEAN RAI» នាចុងខែសីហានេះ ដើម្បីពង្រឹងសន្តិសុខស្បៀង និងអាកាសធាតុ__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខ​ គោរពជូន​ ឯកឧត្តម ចាវ ឡឺជី (Zhao Leji)​ ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ សភាតំណាងប្រជាជនចិន សាធារណរដ្ឋប្រជាមានិតចិន​ ចំពោះមរណភាពរបស់ ឯកឧត្តម ជូ រ៉ុងជី (Zhu Rongji) អតីតនាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងប៉េកាំង ក្នុងជន្មាយុ ៩៨ឆ្នាំ។__ ឯកឧត្តមកិត្ដិសេដ្ឋាបណ្ឌិត ជាម យៀប បំផុសស្មារតីសមាជិកសភាទាំង១៦ប្រទេស រួមគ្នាអនុវត្ត«សេចក្ដីថ្លែងការរួមទីក្រុងភ្នំពេញ»ឱ្យក្លាយជាសកម្មភាពជាក់ស្តែងដើម្បីផលប្រយោជន៍ប្រជាជន__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតអបអរសាទរ​ គោរពជូន​ លោកជំទាវ ខាលីដា បួហ្វេឌិច (Khalida Boufedeche)​ ប្រធានសភាប្រជាជន​ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតអាល់ហ្សេរី​__ ព័ត៌មានថ្មី ៖ វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល លើកទី៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ដោយជោគជ័យ__ អង្គការសុខភាពពិភពលោក(WHO )រៀបចំពិធីជប់លៀងជូនគណៈប្រតិភូចូលរួមវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិកស្តីពីសុខភាពសកល ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន រៀបចំពិធីទទួលស្វាគមន៍ និងជប់លៀងជូនគណៈប្រតិភូសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វ៊ិកដែលអញ្ជើញមកទស្សនកិច្ចក្នុងខេត្តកំពត__

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ខេត្តស្ទឹងត្រែងជម្រាបគណៈកម្មការសិទ្ធិមនុស្សរដ្ឋសភាថា បានដោះស្រាយ យកចិត្តទុកដាក់ផ្តល់សេវាជូនពលរដ្ឋ បានល្អប្រសើរ
ខេត្តស្ទឹងត្រែងជម្រាបគណៈកម្មការសិទ្ធិមនុស្សរដ្ឋសភាថា បានដោះស្រាយ យកចិត្តទុកដាក់ផ្តល់សេវាជូនពលរដ្ឋ បានល្អប្រសើរ
Prepaired By: NA1472 ​ Date: (2/11/2020 11:21:10 PM )

ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា និង សមាជិកសមាជិកាគណៈកម្មការ ជួបពិភាក្សាការងារជាមួយ ឯកឧត្តម  ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និង មន្រ្តីស្ថាប័នពាក់ព័ន្ធ ដើម្បីសិក្សាស្វែងយល់ពីវិស័យការងារ ដែលគណៈកម្មការទទួលបន្ទុក។

ក្នុងជំនួបពិភាក្សាការងារ ដែលធ្វើនៅសាលាខេត្តស្ទឹងត្រែង ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ម៉ុម សារឿន បានជម្រាបពីវឌ្ឍនភាព របស់ខេត្តស្ទឹងត្រែង។ ក្រោមការអនុវត្តតាមកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤  របស់រាជរដ្ឋាភិបាលកម្ពុជា ខេត្តស្ទឹងត្រែងបានអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសង្គមជាច្រើន និងបានបម្រើសេវាកម្មសាធារណជនជូនពលរដ្ឋបានយ៉ាងល្អប្រសើរ។

ឯកឧត្តមអភិបាលខេត្តបានលើកឡើងពីការគ្រប់គ្រងដីធ្លីនៅក្នុងខេត្ត គឺបានអនុវត្តទៅតាមច្បាប់បទដ្ឋានគតិយុត្ត ដែលមានជាធរមាន។ ខេត្តបានកំណត់យកគោលការណ៍សុវត្ថិភាពដីធ្លីប្រជាជនដោយធានាថា  គ្រួសារប្រជាពលរដ្ឋដែលមានដីធ្លីរបស់ខ្លួន ត្រូវបានចុះបញ្ជី និងផ្ដល់ប័ណ្ណកម្មសិទ្ធិស្របច្បាប់។ គិតមកត្រឹមចុងឆ្នាំ២០១៩ ខេត្តបានចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ចុះបញ្ជីដាច់ដោយដុំជូន ប្រជាពលរដ្ឋក្នុងមូលដ្ឋានភូមិឃុំសង្កាត់សម្រេចបានចំនួនជាង ២ម៉ឺន ៥ពាន់ក្បាលដី។

ឯកឧត្តម ម៉ុម សារឿន បន្តថា ការវាស់វែងចុះបញ្ជីដីរដ្ឋចំពោះក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច បានសម្រេចរួចរាល់មួយទីតាំងទំហំ ៣២.០៣៥ ហិកតា ស្មើនឹង ១៨ប័ណ្ណ និងបានបញ្ចប់ការវាស់វែងចំនួន៧ទីតាំងផ្សេងទៀត ស្មើនឹង៧ក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច ចេញ វិញ្ញាបនបត្រសម្គាល់កម្មសិទ្ធិសមូហភាពដល់សហគមន៍ជនជាតិដើមភាគតិចគ្រឹង បានចំនួន២៦ប័ណ្ណ ស្មើនឹងទំហំដី ១.៣០៦.៤៧ ហិកតា។

ចំពោះការដោះស្រាយបញ្ហាទំនាស់ដីធ្លី វិវាទដីធ្លី អាជ្ញាធរខេត្តបានដោះស្រាយចំនួន១០ករណី មានទំហំ ២៦៧០ហិកតា ស្មើនឹង ២៧គ្រួសារ  នៅសល់៤ករណី  កំពុងស្រាវជ្រាវដោះស្រាយបន្តនិងមានពាក្យបណ្ដឹងចំនួន ២៥ករណីតាមរយៈយន្តការគណៈកម្មការ រដ្ឋបាលដែលបានសម្រុះសម្រួលបញ្ចប់វិវាទ ០៨ករណី  និងកំពុងបន្តធ្វើការសម្រុះសម្រួលបន្តជំនួន ១៧ករណី។

ឯកឧត្តម ប្រាជ្ញ ចន្ទ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារ ដែលខេត្តស្ទឹងត្រែងសម្រេចបាន។ ឯកឧត្តមបាន ស្នើដល់អាជ្ញាធរខេត្តបន្តការខិតខំបំពេញការងារ ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល និង ជាអ្នកដែលនៅជិតពលរដ្ឋនោះ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន