រដ្ឋសភាកំណត់យកថ្ងៃទី២០ ខែសីហា បន្តសម័យប្រជុំលើកទី៦ នីតិកាលទី៧ ដើម្បីពិភាក្សា និងអនុម័ត «សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់» រដ្ឋសភាកម្ពុជាត្រៀមរៀបចំ «កិច្ចសន្ទនាពហុភាគីស្តីពីការវិនិយោគ ASEAN RAI» នាចុងខែសីហានេះ ដើម្បីពង្រឹងសន្តិសុខស្បៀង និងអាកាសធាតុ__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខ​ គោរពជូន​ ឯកឧត្តម ចាវ ឡឺជី (Zhao Leji)​ ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ សភាតំណាងប្រជាជនចិន សាធារណរដ្ឋប្រជាមានិតចិន​ ចំពោះមរណភាពរបស់ ឯកឧត្តម ជូ រ៉ុងជី (Zhu Rongji) អតីតនាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងប៉េកាំង ក្នុងជន្មាយុ ៩៨ឆ្នាំ។__ ឯកឧត្តមកិត្ដិសេដ្ឋាបណ្ឌិត ជាម យៀប បំផុសស្មារតីសមាជិកសភាទាំង១៦ប្រទេស រួមគ្នាអនុវត្ត«សេចក្ដីថ្លែងការរួមទីក្រុងភ្នំពេញ»ឱ្យក្លាយជាសកម្មភាពជាក់ស្តែងដើម្បីផលប្រយោជន៍ប្រជាជន__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតអបអរសាទរ​ គោរពជូន​ លោកជំទាវ ខាលីដា បួហ្វេឌិច (Khalida Boufedeche)​ ប្រធានសភាប្រជាជន​ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតអាល់ហ្សេរី​__ ព័ត៌មានថ្មី ៖ វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល លើកទី៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ដោយជោគជ័យ__ អង្គការសុខភាពពិភពលោក(WHO )រៀបចំពិធីជប់លៀងជូនគណៈប្រតិភូចូលរួមវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិកស្តីពីសុខភាពសកល ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន រៀបចំពិធីទទួលស្វាគមន៍ និងជប់លៀងជូនគណៈប្រតិភូសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វ៊ិកដែលអញ្ជើញមកទស្សនកិច្ចក្នុងខេត្តកំពត__

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សភាកម្ពុជាដាក់ចេញផែនការការងារ ក្នុងការត្រៀមរៀបចំកិច្ចប្រជុំ ASEP លើកទី១១ នៅចុងឆ្នាំ២០២០
សភាកម្ពុជាដាក់ចេញផែនការការងារ ក្នុងការត្រៀមរៀបចំកិច្ចប្រជុំ ASEP លើកទី១១ នៅចុងឆ្នាំ២០២០
Prepaired By: NA1472 ​ Date: (10/23/2019 6:16:04 AM )

លេខាធិការដ្ឋានជាតិ ASEP ដែលជាសេនាធិការសភាកម្ពុជា ក្នុងការត្រៀមរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១(ASEP-11) បានប្រជុំដាក់ផែនការការងារដែលត្រូវអនុវត្ត ដើម្បីឱ្យការរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ (ASEP-11) ដែល សភានៃព្រះរាជាណាចក្រកម្ពុជា គ្រោងធ្វើជាម្ចាស់ផ្ទះ នាចុងឆ្នាំ២០២០ ខាងមុខ ទទួលបានជោគជ័យ។

កិច្ចប្រជុំនេះ ធ្វើឡើងនៅវិមានរដ្ឋសភា នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងជាប្រធានលេខាធិការដ្ឋានជាតិ ASEP ដោយមានការចូលរួមពី មន្ត្រីជំនាញអគ្គលេខាធិការដ្ឋានរដ្ឋសភា ព្រឹទ្ធសភា ព្រមទាំងភាគីពាក់ព័ន្ធដទៃទៀត។

ឯកឧត្តម ឡេង ប៉េងឡុង បានលើកឡើងពីការងារមួយចំនួន ដែលត្រូវផ្តើមអនុវត្តចាប់ពីពេលនេះទៅ ដូចជា ការធ្វើសេចក្តីព្រាងកម្មវិធី រូបសញ្ញាកិច្ចប្រជុំ ពិសេសត្រូវ បង្កើតប្រតិទិនការងារ ដែលជាត្រីវិស័យ ត្រូវអនុវត្ត។ ឯកឧត្តមប្រធានលេខាធិការដ្ឋាន បានស្នើដល់មន្រ្តី ទាំងអស់ ត្រូវយកចិត្តទុកដាក់ អនុវត្តភារកិច្ចការងាររបស់ខ្លួនបន្ថែមទៀត។

ឯកឧត្តម ឡេង ប៉េងឡុង បានលើកឡេីងថា ការងារសំខាន់ចំពោះមុខ គឺក្រុមការងារ ឯកសារ និងខ្លឹមសារ។ ឯកឧត្តម ស្នើសុំក្រុមការងារ នេះ ធ្វើការស្រាវជ្រាវ អោយបានគ្រប់ជ្រុងជ្រោយ។ ជាមួយគ្នានេះ ឯកឧត្តមបានទទូចសុំឲ្យមន្រ្តីបច្ចេកទេស និងរដ្ឋបាលទំាងអស់ យកចិត្តទុកដាក់លើភារកិច្ចរបស់ខ្លួន ដើម្បីធ្វើឲ្យកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ ទទួលបានជោគជ័យ ដូចកិច្ចប្រជុំ មហាសន្និបាត ឬវេទិកាសភានានា ដែលសភាកម្ពុជាធ្លាប់ធ្វើជាម្ចាស់ផ្ទះនាពេលកន្លងមក។

សូមជម្រាបថា សភាកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ នៅក្នុងឆ្នាំ២០២០នេះ ស្របពេល ដែលរាជរដ្ឋាភិបាលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ នៅក្នុងឆ្នាំ២០២០នោះដែរ។

កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប(ASEP) មានឈ្មោះជាភាសាអង់គ្លេស “Asia-Europe Parliamentary Partnership Meeting”។ ASEP គឺជាផ្នែកមួយរបស់ ASEM ដែលរដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនេះ។ កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប (ASEP) ជាវេទិកាសភាមួយ សម្រាប់ទំនាក់ទំនង ការផ្លាស់ប្តូរបទពិសោធន៍នឹងគ្នា ជាពិសេសពង្រឹងវិស័យការទូតសភា ក្នុងចំណោមសភា ទាំងឡាយក្នុងតំបន់ និងពិភពលោក ដើម្បីលើកកម្ពស់ការយោគយល់គ្នាទៅវិញទៅមកក្នុងចំណោមប្រជាជន និងបណ្តាប្រទេសនានា ក្នុងតំបន់អាស៊ី និងអឺរ៉ុប។ ASEPរៀបចំឡើងក៏ដើម្បីបង្កើនទំនាក់ទំនងរវាងសភាតំបន់អាស៊ី និងអឺរ៉ុប និងASEM ដើម្បីផ្តល់វិភាគទាន យ៉ាងសកម្មរបស់សភាក្នុងដំណើរASEM ជាពិសេសដល់កិច្ចប្រជុំកំពូលនានារបស់ ASEM៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន