រដ្ឋសភាកម្ពុជាចេញញត្តិថ្កោលទោសដាច់អហង្ការ ចំពោះទង្វើខុសច្បាប់របស់ក្រុមឧទ្ទាមក្រៅប្រទេស__ អគ្គលេខាធិការដ្ឋានរដ្ឋសភា ចេញសេចក្តីប្រកាសព័ត៌មានផ្លូវការស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ នៅថ្ងៃចន្ទ ទី២១ ខែកញ្ញាឆ្នាំ២០២៦ នេះ__ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តខ្ពស់ បញ្ចប់ការចុះបញ្ជីដីធ្លី និងផ្តល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋឱ្យបាន ១០០% ក្នុងនីតិកាលទី៧ នៃរដ្ឋសភា__ រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ ដែលជាសំណើរបស់រាជរដ្ឋាភិបាល មកពិនិត្យ សិក្សា__ ឯកឧត្តមបណ្ឌិត ឈាង វណ្ណារិទ្ធ ចែករំលែកគន្លឹះសំខាន់ៗ ក្នុងការកសាងនវានុវត្តន៍ស្ថាប័ន ដល់ក្រុមការងារ ហ៊្គូប៊ីក គ្រុប__ អគ្គលេខាធិការដ្ឋានរដ្ឋសភា រៀបចំសិក្ខាសាលាប្រមូលធាតុចូលដើម្បីបន្តជំរុញជោគជ័យលើការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ និងរដ្ឋបាលសាធារណៈ សំដៅលើកកម្ពស់អភិបាលកិច្ច និងប្រសិទ្ធភាពការងារស្ថាប័ន__ អគ្គលេខាធិការដ្ឋានរដ្ឋសភា ជំរុញការងារកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីបង្កើនប្រសិទ្ធភាពបម្រើការងារជូនតំណាងរាស្ត្រ ដើម្បីផលប្រយោជន៍ប្រជាជន__ រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គ នៅថ្ងៃទី២១កញ្ញា ដើម្បីសម្រេចសុពលភាពតំណាងរាស្ត្រថ្មី ឯកឧត្តម សុខ ផេង ជំនួស ឯកឧត្តម ច័ន្ទ សារុន ដែលបានទទួលមរណភា និងពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ចំនួន ៤__ ឯកឧត្តម ព្រហ្ម វិរៈ ដឹកនាំកិច្ចប្រជុំត្រៀមចូលរួមមហាសន្និបាត AIPA លើកទី៤៧ នៅហ្វីលីពីន និងការសហការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ APF__ រដ្ឋសភាចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងស្ថាប័ននីតិប្បញ្ញត្តិ និងយន្តការសមាជរដ្ឋសភា-ព្រឹទ្ធសភា ដល់និស្សិតខ្មែរនៅបរទេស__ ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំពិនិត្យការងារត្រៀមដាក់ឲ្យដំណើរការសាកល្បងប្រព័ន្ធ សភាអេឡិចត្រូនិច E-Parliament__ លោកជំទាវ កុល ធារិន អញ្ជើញចូលរួមពិធីបុណ្យសលាកភត្ត នៅវត្តសុទស្សនារាម ជ្រោយថ្ម ខេត្តកំពង់ចាម__ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញសំណេះសំណាលជាមួយសិល្បករ សិល្បការិនីរបាំ និងចុះពិនិត្យការសិក្សារបស់សមណសិស្ស នៅខេត្តកំពង់ឆ្នាំង__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមនៅក្នុងពិធីសម្ពោធលេខាធិការដ្ឋាន AFPPD ដែលបានដាក់ទីតាំងថ្មីនៅទីក្រុងគូឡាឡាំពួរ__ ឯកឧត្តម វ៉ាន់ ដារ៉ា សំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅខេត្តកំពត__ តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនចាស់ជរា នៅស្រុកកំពង់រោទិ៍__ ឯកឧត្តម គិត ទ្រី អញ្ជើញចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពក ដែលកំពុងជន់ឡើងខ្លាំង__ គណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាបតៃយាន ឆ្នាំ២០២៦ នៅខេត្តសានស៊ី ប្រទេសចិន)__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ៊្វិក ដើម្បីសង្កត់ធ្ងន់លើការកសាង «ភាពធន់នៃប្រជាសាស្ត្រ»__ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ដឹកនាំគណៈប្រតិភូរដ្ឋសភា អញ្ជើញចូលជួបសម្ដែងការគួរសមជាមួយប្រធានគណៈកម្មាធិការប្រឹក្សានយោបាយប្រជាជនខេត្តសានស៊ី ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការរដ្ឋសភា ជួបតំណាងក្រសួងនៃរាជរដ្ឋាភិបាល ពិភាក្សាគ្នាអំពីការត្រៀមរៀបចំសិក្ខាសាលា ពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់ស្តីពីសំណង់
គណៈកម្មការរដ្ឋសភា ជួបតំណាងក្រសួងនៃរាជរដ្ឋាភិបាល ពិភាក្សាគ្នាអំពីការត្រៀមរៀបចំសិក្ខាសាលា ពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់ស្តីពីសំណង់
Prepaired By: NA1472 ​ Date: (9/16/2019 9:26:27 PM )

លោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃរដ្ឋសភា បានជួបប្រជុំ នានៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ នៅវិមាន រដ្ឋសភា ជាមួយ ឯកឧត្តម ថេង ច័ន្ទសង្វា រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីធ្វើការពិនិត្យ និងរៀបចំ ឯកសារ សម្រាប់ត្រៀមរៀបចំសិក្ខាសាលាសិក្សាឈ្វេងយល់លើសេចក្តីព្រាងច្បាប់ស្តីពី សំណង់ ដែលគ្រោងប្រារព្ធធ្វើនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ នាពេលខាងមុខ។

ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម ថេង ច័ន្ទសង្វា បានមានប្រសាសន៍ថា សេចក្ដីព្រាងច្បាប់ស្ដីពីសំណង់នេះ ត្រូវបានតាក់តែងឡើងដោយមន្ត្រីជំនាញនៃក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានការចូលរួមពីក្រុមប្រឹក្សាអ្នកច្បាប់ ក្រុមប្រឹក្សាសេដ្ឋកិច្ច ក្រុមប្រឹក្សាវប្បធម៌ និងកិច្ចប្រជុំ អន្តរក្រសួង ដោយមានក្រសួងយុត្តិធម៌ បានជួយពិនិត្យកែសម្រួលលើបណ្ដាមាត្រាមួយចំនួន ក្នុងជំពូកដែលពាក់ព័ន្ធ និងនីតិវិធី និងទោសប្បញ្ញត្តិ ដើម្បីធានាឱ្យមានសង្គតិភាព។

ឯកឧត្តមរដ្ឋលេខាធិការបន្ថែមថា ការបង្កើតឱ្យមានសេចក្តីព្រាងច្បាប់ស្តីពីសំណង់នេះ គឺដើម្បីឆ្លើយតបទៅនឹងវិស័យសំណង់ ដែលមាន កំណើនយ៉ាងឆាប់រហ័សនៅកម្ពុជា។ ឯកឧត្តមបន្តថា សេចក្តីព្រាងច្បាប់ស្តីពីសំណង់ មាន២២ជំពូក និង១១៣មាត្រា។ ច្បាប់ស្តីពីសំណង់ នេះ មានគោលដៅកំណត់គោលការណ៍ បទបញ្ញត្តិបច្ចេកទេសសំណង់ វិធាន និងនីតិវិធី ក្នុងការគ្រប់គ្រងវិស័យសំណង់ក្នុងប្រទេស កម្ពុជា។

លោកជំទាវ និន សាផុន បានមានប្រសាសន៍លើកឡើងថា រយៈពេលជាងមួយទសវត្សរ៍ចុងក្រោយនេះ វិស័យសំណង់នៅកម្ពុជាមាន កំណើន និងនៅតែបន្តរីកចម្រើនជាលំដាប់ នៅទូទាំងប្រទេស ជាពិសេសការសាងសង់សំណង់ធំៗខ្ពស់ៗដូចជា ផ្សារទំនើប អគារខុនដូរ អគារលក់ទំនិញ មជ្ឈមណ្ឌលពាណិជ្ជកម្ម អគារការិយាល័យ សណ្ឋាគារ បុរីលំនៅដ្ឋាន ភូមិគ្រឹះ គ្រឹះស្ថានសិក្សា មន្ទីរពេទ្យ ធនាគារ និងសំណង់ទីក្រុងរណបជាដើម។ លោកជំទាវប្រធានបន្ថែមថា សំណង់កាន់តែធំ កាន់តែខ្ពស់ វាពិតជាចាំបាច់ណាស់ទាមទារឱ្យ ការអនុវត្តបានត្រឹមត្រូវតាមបទដ្ឋានគតិយុត្ត បច្ចេកវិទ្យា ស្ដង់ដារ និងបទប្បញ្ញត្តិបច្ចេកទេស ដើម្បីធានាភាពរឹងមាំ គុណភាព សោភ័ណ្ឌភាព និងចីរភាពនៃសំណង់។

លោកជំទាវ និន សាផុន ប្រធានគណៈកម្មការ បានមានប្រសាសន៍បញ្ជាក់ថា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ រដ្ឋសភា ព្រឹទ្ធសភា និងរាជរដ្ឋាភិបាល នឹងរួមគ្នារៀបចំសិក្ខាសាលាមួយថ្ងៃពេញ ដើម្បីផ្សព្វផ្សាយសេចក្តីព្រាងច្បាប់ស្តីពីសំណង់ ដល់អ្នកពាក់ព័ន្ធ ទាំងអស់ បានឈ្វេងយល់និងចូលរួមមតិ ដើម្បីរួមចំណែកជួយកសាងសេចក្តីព្រាងច្បាប់នេះ ឲ្យបានកាន់តែមានប្រសិទ្ធភាព៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន