រដ្ឋសភាបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី៧ ដើម្បីពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ចំនួន៥ __ ឯកឧត្តមសាស្រ្តចារ្យបណ្ឌិត ឆែម គាតរិទ្ធី ធ្វើបាឋកថាក្រោមប្រធាន "អ្នកស្នងមរតក ខ្មែរអង្គរ ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត " ជូនដល់មន្ត្រីនៃអគ្គលេខាធការដ្ឋានរដ្ឋសភា __ គណៈកម្មការទី២រដ្ឋសភាប្រជុំពិភាក្សាប្រមូលធាតុចូលសម្រាប់រៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ __ វីដេអូ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា និវត្តន៍មកដល់មាតុប្រទេសវិញ __ សេចក្តីជូនដំណឹង របស់ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សម្តេចប្រធានរដ្ឋសភា អំពាវនាវដល់សហគមន៍អន្តរជាតិ ចូលរួមតាមដានការអនុវត្តបទឈប់បាញ់ដែលមានលក្ខណៈផុយស្រួយរវាងកម្ពុជា-ថៃ __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ កម្ពុជាត្រៀមធ្វើការយ៉ាងជិតស្និទ្ធជាមួយបណ្តាដៃគូពាក់ព័ន្ធដើម្បីកសាងអនាគតមួយសម្រាប់ស្រ្តីនិងក្មេងស្រីអាចរស់នៅដោយភាពថ្លៃថ្នូរ សមភាព និងមានឱកាសគ្រប់ៗគ្នា __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកស្តីពីស្រ្តី នៅក្នុងទីក្រុងប៉េកំាង ប្រទេសចិន __ វីដេអូ៖ កិច្ចប្រជុំគណៈកម្មាធិការ អចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ៕

Home » គណៈកម្មការទី៥ » សកម្មភាព » សមាជិកសភាអាល្លឺម៉ង់ មកសិក្សាប្រមូលព័ត៌មានជុំវិញបញ្ហា EBA ពីរដ្ឋសភាកម្ពុជា
សមាជិកសភាអាល្លឺម៉ង់ មកសិក្សាប្រមូលព័ត៌មានជុំវិញបញ្ហា EBA ពីរដ្ឋសភាកម្ពុជា
Prepaired By: NA1472 ​ Date: (3/7/2019 2:12:36 AM )

ឯកឧត្តម​ ឈាង វុន​ ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ​ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា បានជួបពិភាក្សាការងារ ជាមួយ ឯកឧត្តម​ Manfred Grund សមាជិកសភាអាល្លឺម៉ង់ នៅវិមានរដ្ឋសភា នៅរសៀលថ្ងៃទី៤ ខែមីនា​ ឆ្នាំ២០១៩។

ឯកឧត្តម​ Manfred Grund បានជម្រាប ឯកឧត្តម ឈាង វុន ថា​ដំណើរទស្សនកិច្ចនៅពេលនេះរបស់ឯកឧត្តម គឺដើម្បីសិក្សាស្វែងយល់ និងថ្លឹងថ្លែង បញ្ហា EBA ដើម្បីឲ្យមានការទទួលបានព័ត៌មានស្មើគ្នាពីគ្រប់ភាគីពាក់ព័ន្ធ។ ដំណើរទស្សនកិច្ចនេះ ក៏ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងសភា អាល្លឺម៉ង់​ និងសភាកម្ពុជាឲ្យកាន់តែល្អប្រសើរឡើងថែមទៀតផងដែរ។

ឯកឧត្តម​ ឈាង វុន បានជម្រាបអំពីស្ថានការណ៍នយោបាយនៅកម្ពុជា ពិសេសសុខសន្តិភាព និងការអភិវឌ្ឍដល់ ឯកឧត្ត​ម​ Manfred Grund។ ឯកឧត្តមលើកឡើថា កម្ពុជាបានអនុវត្តគោលនយោបាយដឹកនាំប្រទេសតាមបែបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ កម្ពុជាបានរៀបចំការបោះឆ្នោត រៀងរាល់ប្រាំឆ្នាំម្តង ដោយមានគណបក្សជាច្រើនចូលរួមប្រកួតប្រជែងដោយសេរី និងយុត្តិធម៌។

ឯកឧត្តមប្រធានគណៈកម្មការបានលើកឡើងបន្តថា កម្ពុជាបានឆ្លងកាត់ភ្លើងសង្គ្រាមអស់រយៈពេល៤ទសវត្សរ៍។ សង្រ្គាមបានធ្វើអោយកម្ពុជាធ្លាក់ ចូលក្នុងភាពក្រីក្រ​ តែក្រោយពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ កម្ពុជាបានប្រែមុខមាត់ថ្មី មានការអភិវឌ្ឍរីកចម្រើន ជាពិសេសនៅ ក្រោមគោលនយោបាយឈ្នះៗរបស់ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន កម្ពុជាទទួលបានទាំងសន្តិភាព និងការអភិវឌ្ឍ។

ឯកឧត្តម​ ឈាង វុន បានលើកឡើងថា​ សហគមអឺរ៉ុបមិនគួរយកបញ្ហាEBA​ ដែលជាបញ្ហាពាណិជ្ជកម្មមកធ្វើជារឿងនយោបាយនៅកម្ពុជានោះទេ។​ ឯកឧត្តមបានស្នើដល់សភាអាល្លឺម៉ង់បន្តជួយកម្ពុជាទៅលើគ្រប់វិស័យ និងការបណ្តុះបណ្តាលយុវជនជំនាន់ថ្មី។

ឯកឧត្តម​ Manfred Grund បានឯកភាពសំណើរបស់ ឯកឧត្តម​ ឈាង វុន និងបានអះអាងថា នឹងខិតខំពង្រឹងកិច្ចសហប្រតិបត្តិការរវាងសភា នៃប្រទេសទាំងពីរឲ្យកាន់តែប្រសើរឡើង។ ចំពោះបញ្ហា EBA ឯកឧត្តមបានសន្យាថា នឹងផ្តល់ព័ត៌មានពិតដល់ភាគីពាក់ព័ន្ធ៕

អត្ថបទ​ និងរូបភាព​ ដោយនាយកដ្ឋានព័ត៌មាន