រដ្ឋសភាបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី៧ ដើម្បីពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ចំនួន៥ __ ឯកឧត្តមសាស្រ្តចារ្យបណ្ឌិត ឆែម គាតរិទ្ធី ធ្វើបាឋកថាក្រោមប្រធាន "អ្នកស្នងមរតក ខ្មែរអង្គរ ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត " ជូនដល់មន្ត្រីនៃអគ្គលេខាធការដ្ឋានរដ្ឋសភា __ គណៈកម្មការទី២រដ្ឋសភាប្រជុំពិភាក្សាប្រមូលធាតុចូលសម្រាប់រៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ __ វីដេអូ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា និវត្តន៍មកដល់មាតុប្រទេសវិញ __ សេចក្តីជូនដំណឹង របស់ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សម្តេចប្រធានរដ្ឋសភា អំពាវនាវដល់សហគមន៍អន្តរជាតិ ចូលរួមតាមដានការអនុវត្តបទឈប់បាញ់ដែលមានលក្ខណៈផុយស្រួយរវាងកម្ពុជា-ថៃ __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ កម្ពុជាត្រៀមធ្វើការយ៉ាងជិតស្និទ្ធជាមួយបណ្តាដៃគូពាក់ព័ន្ធដើម្បីកសាងអនាគតមួយសម្រាប់ស្រ្តីនិងក្មេងស្រីអាចរស់នៅដោយភាពថ្លៃថ្នូរ សមភាព និងមានឱកាសគ្រប់ៗគ្នា __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកស្តីពីស្រ្តី នៅក្នុងទីក្រុងប៉េកំាង ប្រទេសចិន __ វីដេអូ៖ កិច្ចប្រជុំគណៈកម្មាធិការ អចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ៕

Home » គណៈកម្មការទី៧ » សកម្មភាព » គណៈកម្មការទទួលបន្ទុកអប់រំ យុវជន វប្បធម៌ ទេសចរណ៍ រដ្ឋសភា ចុះសិក្សាស្វែងយល់ការងារនៅខេត្តត្បូងឃ្មុំ
គណៈកម្មការទទួលបន្ទុកអប់រំ យុវជន វប្បធម៌ ទេសចរណ៍ រដ្ឋសភា ចុះសិក្សាស្វែងយល់ការងារនៅខេត្តត្បូងឃ្មុំ
Prepaired By: NA1472 ​ Date: (3/7/2019 2:04:28 AM )

គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៩ បានចុះសិក្សាស្វែងយល់ពីការងារដែលគណៈកម្មការទទួលបន្ទុក នៅខេត្តត្បូងឃ្មុំ ដោយបានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ រួមនិងប្រធានមន្ទីរពាក់ព័ន្ធក្នុងខេត្តជាច្រើនទៀត។

ឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ បានលើកឡើងពីវឌ្ឍនភាពនានាដែលខេត្តសម្រេចបានកន្លងមក ជាពិសេសគឺអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤នៃរដ្ឋសភា នីតិកាលទី៦។

ឯកឧត្តមអភិបាលខេត្តត្បូងឃ្មុំ បានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងដោយមាន ដៃគូអភិវឌ្ឍន៍នានា មានអង្គការសង្គមស៊ីវិល សប្បុរសជន និងវិស័យឯកជននោះ ខេត្តត្បូងឃ្មុំដែលជាខេត្តទើបបង្កើតថ្មី បានកសាងហេដ្ឋារចនា- សម្ព័ន្ឋក្នុងខេត្ត និងតាមស្រុកនានាយ៉ាងច្រើន ដូចជា ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ជាដើម។ សមិទ្ធផលទាំងនោះ បានចូលរួមកាត់បន្ថយ ការចំណាយថវិកាពេលវេលារបស់ប្រជាពលរដ្ឋក្នុងការទទួលសេវាពីរដ្ឋ។

ឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ បានបន្តថា ចំពោះវិស័យអប់រំ ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ អាជ្ញាធរខេត្តក៏ដូចជាមន្ទីរជំនាញ ពាក់ព័ន្ធបាននឹងកំពុងខិតខំប្រឹងប្រែងអនុវត្តទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលអោយមានប្រសិទ្ធភាព។

ឯកឧត្តម ហ៊ុន ម៉ានី បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត ក្នុងការកសាងសមិទ្ធផលជាច្រើនជូនដល់ប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាការបន្តពង្រីកសក្តានុពលនៃខេត្តរបស់ខ្លួន បើទោះបីត្បូងឃ្មុំគឺជាខេត្តថ្មីមួយក៏ដោយ។

ក្រោយពីបានបញ្ចប់ការពិភាក្សាជាមួយគណ:អភិបាលខេត្តរួចមក ប្រតិភូគណៈកម្មការជំនាញរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី បានចុះទៅ ទស្សនកិច្ចនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រហ្លួងព្រះស្តេចកន ស្ថិតនៅភូមិនគរ ក្នុងឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ទៀតផង៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន