ព័ត៌មានវីដេអូ ៖ កម្ពុជាទទួលបានជោគជ័យត្រចះត្រចង់ក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ APPF-GH លើកទី៩ ដើម្បីលើកកម្ពស់សុខភាពសកល__ គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ប្រជុំពិនិត្យទិដ្ឋភាពច្បាប់លើសេចក្តីព្រាងច្បាប់ វិសោធនកម្មស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតអបអរសាទរ​ គោរពជូន​ ឯកឧត្តម អំ បឺរឡា (Om Birla)​ ប្រធានរដ្ឋសភានៃសាធារណរដ្ឋឥណ្ឌា​ ព្រមទាំង​ ជូនចំពោះ​ សហការី និងប្រជាជននៃសាធារណរដ្ឋឥណ្ឌា ក្នុងឱកាសខួបលើកទី៨០ នៃទិវាបុណ្យឯករាជ្យជាតិឥណ្ឌា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ខាងមុខ។ __ សម្តេចប្រធានរដ្ឋសភា៖ កិច្ចប្រជុំលើកទី៩ APPF-GH មិនត្រឹមតែជាការផ្លាស់ប្តូរ ចែករំលែកបទពិសោធន៍ ដើម្បីលើកកម្ពស់​សេវាសុខភាពជូនពលរដ្ឋប៉ុណ្ណោះទេ តែជាការភ្ជាប់ទំនាក់ទំនង ចំណងមិត្តភាព និងភាពជាដៃគូយ៉ាងស្និទ្ធស្នាលផងដែរ__ សម្តេចប្រធានរដ្ឋសភា វាយតម្លៃខ្ពស់កិច្ចប្រជុំលើកទី៩ នៃវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វ៊ិក ស្តីពីសុខភាពសកល ពិតមានសារៈសំខាន់ក្នុងការធានាឱ្យបាននូវគុណភាព ប្រសិទ្ធភាព និងតម្លាភាព លើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ__ វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វ៊ិក ស្ដីពីសុខភាពសកល លើកទី៩ បានបន្តកិច្ចប្រជុំចំនួន៤វគ្គ ផ្ដោតការពិភាក្សាលើការគ្របដណ្តប់សុខភាពជាសកលក្នុងយុគសម័យនៃការប្រែប្រួលអាកាសធាតុ និងបញ្ញាសិប្បនិម្មិត__ លោកជំទាវ ឡោក ខេង អញ្ជើញទទួលស្វាគមន៍ ប្រធានWHO មកកម្ពុជា ដើម្បីចូលរួមវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល លើកទី៩ (9th APPF-GH)__ សភាកម្ពុជា បើកជាផ្លូវការនូវ «វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វ៊ិក លើកទី៩» ដើម្បីជំរុញការគ្របដណ្តប់សុខភាពជាសកល__ សម្តេចប្រធានរដ្ឋសភា និងប្រធានរដ្ឋឡាវ បន្តលើកកម្ពស់ពង្រឹងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ ដើម្បីនាំមកនូវឧត្តមប្រយោជន៍កាន់តែច្រើនសម្រាប់ប្រជាជនទាំងសងខាង__ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិត សាយសំផន ភូមវិហាន អតីតប្រធានរដ្ឋសភាឡាវ នៅទីក្រុងវៀងចន្ទន៍__ សភាកម្ពុជា អញ្ជើញទទួលស្វាគមន៍ គណៈប្រតិភូប្រទេសកូរ៉េ ដើម្បីចូលរួមវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិកស្តីពីសុខភាពសកល លើកទី៩ (9th APPF-GH)__ សម្តេចប្រធានរដ្ឋសភា ចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅ ចំពោះការបាត់បង់ឯកឧត្តមបណ្ឌិត សាយសំផន ភូមវិហាន ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការពូនជ្រំ លើកកម្ពស់ទំនាក់ទំនងប្រជាជនកម្ពុជា-ឡាវ__ សម្តេចប្រធានរដ្ឋសភា អញ្ជើញដឹកនាំ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ទៅគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិត សាយសំផន ភូមវិហាន ប្រធានរដ្ឋសភាឡាវ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ__ ថ្នាក់ដឹកនាំសភាកម្ពុជា និងតំណាង WHO រួមគ្នារៀបចំ «សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ» ដើម្បីប្រែក្លាយកិច្ចពិភាក្សាទៅជាសកម្មភាពជាក់ស្តែង បម្រើផលប្រយោជន៍សុខភាពប្រជាជនក្នុងយុគសម័យ AI និងការប្រែប្រួលអាកាសធាតុ__ រដ្ឋសភាប្រគល់សេចក្តីព្រាងច្បាប់វិសោធនកម្មការគ្រប់គ្រងឃុំ សង្កាត់ ជូនគណៈកម្មការជំនាញសិក្សាស្រាវជ្រាវ

Home » គណៈកម្មការទី៥ » សកម្មភាព » ឯកឧត្តម ឈាង វុន ស្នើឲ្យអគ្គលេខាធិការដ្ឋានរដ្ឋសភាសិក្សាស្រាវជ្រាវពីកិច្ចប្រជុំសភាអាស៊ី-អឺរ៉ុប
ឯកឧត្តម ឈាង វុន ស្នើឲ្យអគ្គលេខាធិការដ្ឋានរដ្ឋសភាសិក្សាស្រាវជ្រាវពីកិច្ចប្រជុំសភាអាស៊ី-អឺរ៉ុប
Prepaired By: NA1472 ​ Date: (3/7/2019 1:30:11 AM )

ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា បានជំរុញឲ្យ អគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជាធ្វើការសិក្សាស្រាវជ្រាវ ពិសេសដកស្រង់បទពិសោធន៍ពីបណ្តាប្រទេសនានាដែលធ្លាប់ធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំ សភាអាស៊ី-អឺរ៉ុប ហៅកាត់ថា(ASEP) ដើម្បីជាចំណេះដឹងក្នុងការត្រៀមរៀបចំកិច្ចប្រជុំនេះនាពេលខាងមុខ ដែលសភាកម្ពុជាទទួលធ្វើម្ចាស់ផ្ទះនោះ។

ឯកឧត្តមបានលើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំមួយជាមួយសមាជិកសមាជិកាគណៈកម្មការ និងមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា។ ឯកឧត្តមបានគូសបញ្ជាក់ថា សភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំលើកទី១៣នៃវេទិកាសភា ដែលមាន សមាជិក៥១ប្រទេសនេះ នៅឆ្នាំ២០២០ខាងមុខ។ កិច្ចប្រជុំសភាអាស៊ី-អឺរ៉ុប ធ្វើឡើងទន្ទឹមគ្នានឹងកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប នៅក្នុងឆ្នាំ២០២០នោះដែរ។

ឯកឧត្តម ឈាង វុន បានគូសបញ្ជាក់ថា ដូច្នេះប្រធានបទសំខាន់នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប គឺមានទំនាក់ទំនងនឹងប្រធានបទកិច្ចប្រជុំសភាអាស៊ី-អឺរ៉ុប ហៅកាត់(ASEP)។ ឯកឧត្តមបានបន្តថា “ខ្ញុំស្នើដល់អគ្គលេខាធិការរដ្ឋសភា អញ្ជើញបណ្តាប្រទេសដែលធ្លាប់ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំនេះ មកធ្វើ បទបង្ហាញ អោយសភាកម្ពុជាបានយល់ពីកិច្ចប្រជុំសភាអាស៊ី-អឺរ៉ុបហៅកាត់(ASEP)នេះ ដើម្បីជាមធ្យោបាយដល់សភាកម្ពុជា រៀបចំកិច្ចប្រជុំសភា អាស៊ី-អឺរ៉ុបនេះ ទទួលបានជោគជ័យ”៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន