សេចក្តីថ្លែងការណ៍របស់រដ្ឋសភាកម្ពុជា និងសុន្ទរកថាទាំងស្រុងរបស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងសន្និសីទប្រធានសភាពិភពលោកលើកទី៦ នៅប្រទេសស្វីស__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃអង្គារ ទី២៩ ខែកក្កដា ឆ្នាំ២០២៥__ សេចក្តីប្រកាសព័ត៌មាន «កម្មវិធីអ្នកតំណាងរាស្ត្រដើម្បីសុខភាពប្រជាជន» ពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋខេត្តកំពង់ធំ ថ្ងៃទី២៥-២៧ ខែកក្កដា ឆ្នាំ២០២៥__ សេចក្តីអំពាវនាវ ស្តីពីការជួយឧបត្ថម្ភគាំទ្រដល់កងទ័ពជួរមុខ និងជនភៀសសឹក នៅតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ__ សេចក្តីជូនដំណឹង សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលប្រធានសភាស្រ្តីលើកទី១៥ និងសន្និសីទប្រធានសភាពិភពលោកលើកទី៦ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស__ សេចក្ដីថ្លែងការណ៍របស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ថ្កោលទោសចំពោះទង្វើឈ្លានពានរបស់កងកម្លាំងប្រដាប់អាវុធថៃ មកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា__ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃកិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ាលើកទី១៦ (The 16th AIPA Caucus Meeting)__ សេចក្តីជូនដំណឹង ស្តីពី សភានៃព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ា លើកទី១៦ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ៕

Home » គណៈកម្មការទី១ » សកម្មភាព » សាស្រ្តាចារ្យ​ និងនិស្សិតសកលវិទ្យាល័យគ្រប់គ្រង​ និងសេដ្ឋកិច្ចខេត្តបាត់ដំបងសិក្សាស្វែងយល់ពីរដ្ឋសភា
សាស្រ្តាចារ្យ​ និងនិស្សិតសកលវិទ្យាល័យគ្រប់គ្រង​ និងសេដ្ឋកិច្ចខេត្តបាត់ដំបងសិក្សាស្វែងយល់ពីរដ្ឋសភា
Prepaired By: NA1472 ​ Date: (3/7/2019 12:55:36 AM )

សាស្ត្រាចារ្យ និងនិសិ្សតសកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចខេត្តបាត់ដំបង​ចំនួន៣៥រូប បានមកធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីតួនាទី និងភារកិច្ច របស់រដ្ឋសភា នៅរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨។

លោកជំទាវ​ គ្រួច សំអាន ប្រធានស្តីទីគណ:កម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា​ និង ឯកឧត្តម​ សរ ចំរុង​ លេខាធិការគណ:កម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា ព្រមទាំង ឯកឧត្តម​ ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានទទួល ស្វាគមន៍​ និងធ្វើបទបង្ហាញដល់ដំណើរទស្សនកិច្ចនេះ។

លោកជំទាវ​ គ្រួច សំអាន និង ឯកឧត្តម​ សរ ចំរុង បានធ្វើបទបង្ហាញពីប្រវត្តិនៃការកកើតរដ្ឋសភាកម្ពុជា ចាប់តាំងពីឆ្នាំ១៩៤៧ រហូតមកដល់ឆ្នាំ១៩៩៣ ហើយពីឆ្នាំ១៩៩៣​ មកដល់ពេលបច្ចុប្បន្ន ដែលជាព្រះរាជាណាចក្រទី២ គឺរដ្ឋសភាមានអាយុកាល៦អាណត្តិហើយ។​ មួយអាណត្តិនៃរដ្ឋសភា មាន៥ឆ្នាំ។ សមាជិករដ្ឋសភាកើតចេញពីការបោះឆ្នោត។

សមាជិករដ្ឋសភាទាំងពីររូប បានគូសបញ្ជាក់ថា ក្រៅពីការកសាង​ និងអនុម័តច្បាប់នៅក្នុងរដ្ឋសភា សមាជិក សមាជិការដ្ឋសភា បានចុះស្វែងយល់ពី សុខទុក្ខ តម្រូវការ របស់ពលរដ្ឋនៅតាមមូលដ្ឋាន។ រដ្ឋសភាក៏ត្រូវបំពេញតួនាទីនៅលើកិច្ចការការទូតសភាផងដែរ។ វិស័យការទូតសភាគឺការបង្កើត កិច្ចសហប្រតិបត្តិការរវាងសភាកម្ពុជាជាមួយសភាប្រទេសនានាជាលក្ខណៈទ្វេរភាគី ឬពហុភាគី ដូចជាតាមរយៈអង្គការ ឬវេទិកាអន្តរសភាផ្សេងៗ។

ចំណែក ឯកឧត្តម​ ឡេង ប៉េងឡុង បានជម្រាបលោកសាស្រ្តាចារ្យ និងនិស្សិត អំពីតួនាទី និងភារកិច្ចរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា។ ឯកឧត្តមបាន គូសបញ្ជាក់ថា អគ្គលេខាធិការដ្ឋានរដ្ឋសភា ជាសេនាធិការរបស់រដ្ឋសភា​ ដើម្បីជួយសម្រួល​ និងបំរើដល់កិច្ចការរដ្ឋសភាឱ្យដំណើរការជាអចិន្ត្រៃយ៍ ក្នុងការបម្រើប្រជាជន​ និងប្រទេសជាតិ។


 

នៅក្នុងដំណើរទស្សនកិច្ចដោយផ្ទាល់មកដល់វិមានរដ្ឋសភានេះ លោកសាស្ត្រាចារ្យ និត វុយ ព្រឹទ្ធបុរសនៃសកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច​ខេត្តបាត់ដំបង​ បានលើកឡើងថា ដំណើរទស្សនកិច្ចសិក្សានេះជាផ្នែកសំខាន់មួយ ក្នុងការផ្តល់ចំណេះដឹងទូទៅដល់និសិ្សតឱ្យយល់ដឹងអំពីស្ថាប័ន កំពូលរបស់ជាតិ។

លោកសាស្ត្រាចារ្យបានបន្តទៀតថា ដំណើរទស្សនកិច្ចនេះមានសារៈសំខាន់ណាស់ដល់ការសិក្សាស្វែងយល់របស់និស្សិត ជាពិសេសនិស្សិតផ្នែកច្បាប់ ដែលត្រៀមប្រឡងបញ្ចប់ថ្នាក់បរិញ្ញាប័ត្រនាពេលខាងមុខផងដែរ៕

អត្ថបទ​ និងរូបភាព​ ដោយនាយកដ្ឋានព័ត៌មាន