សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » គណៈកម្មការទី៥ » សកម្មភាព » អនុប្រធានសភាប្រទេសបារំាងគ្រោងបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងខែធ្នូនេះ
អនុប្រធានសភាប្រទេសបារំាងគ្រោងបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងខែធ្នូនេះ
Prepaired By: NA1472 ​ Date: (3/6/2019 7:12:09 PM )

ឯកឧត្តម Sylvain WASERMAN អនុប្រធានសភា និងជាសមាជិកគណៈកម្មការកិច្ចការបរទេសនៃសភាប្រទេសបារំាង គ្រោងបំពេញទស្សនកិច្ចនៅ ព្រះរាជាណាចក្រកម្ពុជា​ ពីថ្ងៃទី១៥​ ដ​ល់ថ្ងៃទី២១​ ខែធ្នូ ឆ្នាំ២០១៨។ នៅរសៀលថ្ងៃទី២៨​ ខែវិច្ឆិកា​ ឆ្នាំ២០១៨​ នៅវិមានរដ្ឋសភា ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័តមាន នៃរដ្ឋសភា បានជួបពិភាក្សាការងារពីគម្រោងដំណើរ ទស្សនកិច្ចរបស់ថ្នាក់ដឹកនាំសភាប្រទេសបារំាងជាមួយ លោកជំទាវ អេវ៉ា ង្វៀន ប៊ិញ ឯកអគ្គរដ្ឋទូតប្រទេសបារាំងប្រចាំនៅកម្ពុជា

ដំណើរទស្សនកិច្ចថ្នាក់ដឹកនាំសភាប្រទេសបារំាងនៅកម្ពុជា ត្រូវបានវាយតម្លៃថា មានសារៈសំខាន់ណាស់ ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ ប្រទេសទំាងពីរឲ្យកាន់តែរឹងមាំឡើង ពិសេសស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា-បារំាង។ ឯកឧត្តម ឈាង វុន បានគូសបញ្ជាក់ថា នៅក្នុងដំណើរទស្សនកិច្ចនោះ ឯកឧត្តម Sylvain WASERMAN គ្រោងជួបពិភាក្សាទ្វេភាគីជាមួយថ្នាក់ដឹកនាំសំខាន់ៗរបស់រដ្ឋសភា ព្រឹទ្ធសភា និងរាជរដ្ឋាភិបាល ព្រមទាំងអញ្ជើញ ទៅបំពេញទស្សនកិច្ចនៅខេត្តសៀមរាប និងកន្លែងសំខាន់ៗមួយចំនួនទៀត៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន