សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មាធិការអចិ​ន្ត្រៃយ៍រដ្ឋសភា ប្រជុំពិនិត្យលើរបាយការណ៍ស្តីពីសំណុំរឿងពាក់ព័ន្ធនឹងការអនុវត្តទោសលើទណ្ឌិតឈ្មោះ សម រង្ស៊ី
គណៈកម្មាធិការអចិ​ន្ត្រៃយ៍រដ្ឋសភា ប្រជុំពិនិត្យលើរបាយការណ៍ស្តីពីសំណុំរឿងពាក់ព័ន្ធនឹងការអនុវត្តទោសលើទណ្ឌិតឈ្មោះ សម រង្ស៊ី
Prepaired By: NA0989 ​ Date: (11/16/2015 10:49:48 AM )

នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ​២​០១​៥ វេលាម៉ោង ១០:០០នាទី គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៃព្រះ​រាជា​ណាចក្រ​​កម្ពុជា​​​ ​បាន​បើកកិច្ច​ប្រជុំ ក្រោមអធិបតីភាព​ដ៏ខ្ព​ង់​ខ្ព​ស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា ដើម្បីពិភាក្សានិងអនុម័តលើរបៀបវារៈចំនួន ០៣ ដែលមាន របៀបវារៈទី១- ការពិនិត្យលើសំណើសុំ បញ្ចូលក្នុងរបៀបវារៈ នៃសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៥ នូវសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៦។សេចក្តីព្រាងច្បាប់ស្តីពីស្ថិតិ និងសេចក្តីព្រាងច្បាប់ស្តីពីទូរគមនាគមន៍។

របៀបវារៈទី២-ការពិនិត្យលើរបាយការណ៍ស្តីពីសំណុំរឿងពាក់ព័ន្ធនឹងការអនុវត្តទោសលើទណ្ឌិត ឈ្មោះ សម រង្ស៊ី។ ចំណែករបៀបវារៈទី៣- ការពិនិត្យ និងសម្រេចលើសេចក្តីព្រាងរបៀបវារៈទី១១ ទី១២ និងទី១៣ និងកាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៥។

អង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា បានកំពុងដំណើរការប្រជុំតាមនីតិវិធី ចំពោះលទ្ធផលនៃកិច្ចប្រជុំនេះ អគ្គលេខាធិការដ្ឋានរដ្ឋសភា នឹងចេញសេចក្តីប្រកាសព័ត៌មាន ជូន សាធារណជនបានជ្រាបនៅពេលក្រោយ៕​

          អត្ថបទ និងរូបថត ដោយនាយកដ្ឋានព័ត៌មាន