អំណាចនីតិប្បញ្ញត្តិ
1-រដ្ឋសភាជាអង្គការដែលមានអំណាចនីតិប្បញ្ញត្តិ ហើយបំពេញភារកិច្ចរបស់ខ្លួនដូចបានកំណត់ក្នុង រដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន
( រ.ធ.មាត្រា ៩០ ថ្មី (ពីរ ) ។
2-រដ្ឋសភាមានសមាជិកជាតំណាងរាស្ត្រយ៉ាងតិច ១២០ រូប ( រ.ធ. មាត្រា ៧៦ ) ។
3-នីតិកាលរបស់រដ្ឋសភាមានកំណត់ ៥ ឆ្នាំ ហើយផុតកំណត់នៅពេលដែលរដ្ឋសភាថ្មីចូលកាន់តំណែង
(រ.ធ.មាត្រា៧៨ ) ។ រដ្ឋសភាបើកសម័យប្រជុំដំបូងហុកសិបថ្ងៃយ៉ាងយូរ ក្រោយពេលបោះឆ្នោតតាមការកោះ ប្រជុំរបស់ព្រះមហាក្សត្រ
( រ.ធ មាត្រា៨២ ) ។
4-រដ្ឋសភាមិនអាចត្រូវបានរំលាយមុនផុតអាណត្តិបានទ្បើយ វៀរលែងតែក្នុងករណីដែលរាជរដ្ឋាភិបាលត្រូវបាន ទម្លាក់ពីរដងក្នុងរយៈ ១២ ខែ
( រ.ធ. មាត្រា ៧៨ ) ។
5-តំណាងរាស្ត្រមានអភ័យឯកសិទ្ធិសភា ( រ.ធ. មាត្រា៨០ និងច្បាប់ស្តីពីលក្ខន្តិកៈតំណាងរាស្ត្រ ) ។
6-ការលើកអភ័យឯកសិទ្ធិសភារបស់តំណាងរាស្ត្រ ត្រូវអនុម័តដោយសម្លេង ២ ភាគ ៣ នៃចំនួន សមាជិករដ្ឋសភា ទាំងមូល
( រ.ធ . មាត្រា ៨០ និង ច្បាប់ស្តីពីលក្ខន្តិកៈតំណាងរាស្ត្រ ) ។
7-ការសំរេចអោយតុលាការផ្អាកការចោទប្រកាន់ ឬការឃាត់ខ្លួន ឬការឃុំខ្លួន រដ្ឋសភាត្រូវអនុម័ត ដោយសម្លេង ៣ ភាគ ៤
នៃចំនួនសមាជិករដ្ឋសភាទាំងមូល ( រ.ធ. មាត្រា ៨០ ) ។
8-រដ្ឋសភាប្រជុំសាមញ្ញពីរដង ក្នុងមួយឆ្នាំ សម័យប្រជុំនីមួយៗមានថេរៈវេលាយ៉ាងតិច ៣ ខែ ( រ.ធ. មាត្រា ៨៣ ) ។
9-រដ្ឋសភាអាចប្រជុំជាវិសាមញ្ញ បើមានសំណូមពរពីព្រះមហាក្សត្រ ឬសំណើពីនាយករដ្ឋមន្ត្រី ឬពីតំណាងរាស្ត្រ មួយភាគបីយ៉ាងតិច
( រ.ធ. មាត្រា ៨៣ ) ។
10-រដ្ឋសភាអាចប្រជុំជាសម្ងាត់ ( រ.ធ. មាត្រា ៨៨ ថ្មី (ពីរ ) ។
11-សម្លេងភាគច្រើន ២ ភាគ ៣ នៃចំនួនសមាជិករដ្ឋសភាទាំងមូលប្រើសំរាប់អនុម័តរដ្ឋធម្មនុញ្ញ ឬការលើកអភ័យ ឯកសិទ្ធិសភា
ឬការបន្តនីតិកាលរដ្ឋសភាមួយឆ្នាំ ត្រូវមានកូរ៉ុមលើសពី ២ ភាគ ៣ ( រ.ធ. មាត្រា ៧៨-មាត្រា ៨០-មាត្រា ១៥១ ថ្មី ) ។
12-សម្លេងភាគច្រើនដាច់ខាត ( ឬពាក់កណ្តាលបូកមួយ ) នៃចំនួនសមាជិករដ្ឋសភាទាំងមូល ប្រើ សំរាប់អនុម័តច្បាប់ ទាំងទ្បាយ
អនុម័តថវិកាជាតិ ផែនការរដ្ឋ ការសន្យាផ្នែកហិរញ្ញវត្ថុ ឬបោះឆ្នោតទុកចិត្ត ឬបោះឆ្នោតទម្លាក់ រាជរដ្ឋាភិបាល
ឬអនុម័តបទបញ្ជា ផ្ទៃក្នុងនៃរដ្ឋសភា ឬ បោះឆ្នោតជ្រើសតាំងប្រធាន អនុប្រធាន សមាជិក
គណៈកម្មការនានារបស់រដ្ឋសភា ។ រដ្ឋសភាអនុម័ត យល់ព្រម ឬលុបចោលសន្ធិសញ្ញា
ឬអនុសញ្ញា អន្តរជាតិ ។ រដ្ឋសភាអនុម័តច្បាប់ស្តីពីការប្រកាសសង្គ្រាម
( រ.ធ. មាត្រា៨២ ថ្មី មាត្រា ៩០ថ្មី (ពីរ ) ។
13-តំណាងរាស្ត្រមានសិទ្ធិដាក់សំណួរដល់រាជរដ្ឋាភិបាល វេទិកាសំណួរចម្លើយ ការជជែកដេញដោល
រដ្ឋសភាកំណត់ ទុកពេល ១ ថ្ងៃ ក្នុងមួយសប្តាហ៍ សម្រាប់ការឆ្លើយសំណួរ ( រ.ធ. មាត្រា ៩៦ ) ។
14-សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភាមានសិទ្ធិផ្តួចផ្តើមគំនិតធ្វើសេចក្តីស្នើច្បាប់ (រ.ធ.មាត្រា ៩១ ថ្មី)។
15-នាយករដ្ឋមន្ត្រីមានសិទ្ធិផ្តួចផ្តើមគំនិតធ្វើសេចក្តីព្រាងច្បាប់ ( រ.ធ. មាត្រា ៩១ ថ្មី ) ។
16-ហាមឃាត់មិនឱ្យសើរើ ឬកែប្រែរដ្ឋធម្មនុញ្ញកាលបើប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យសេរី ពហុបក្ស
ឬប៉ះ ពាល់របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ។