សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ផ្ញើសារលិខិតអបអរសាទរ គោរពជូន ឯកឧត្តម មិលតុន ឌីក (Milton Dick)__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ផ្ញើសារលិខិតអបអរសាទរ គោរពជូន ឯកឧត្តម មិលតុន ឌីក (Milton Dick)__ គណៈកម្មការទី៧រដ្ឋសភា​ អញ្ជើញទស្សនកិច្ចសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ ខេត្តព្រៃវែង __ និស្សិតផ្នែកច្បាប់នៃក្លឹបយុវជនកាកបាទក្រហមកម្ពុជាប្រចាំសកលវិទ្យាល័យជាតិគ្រប់គ្រង បានមកធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពី តួនាទី និងភារកិច្ចរបស់រដ្ឋសភាកម្ពុជា __ ព័ត៌មានវីដេអូ៖ អគ្គលេខាធិការដ្ឋានរដ្ឋសភាកំពុងពន្លឿនការងារសភាឌីជីថល __ គណៈកម្មការទី៧រដ្ឋសភា ចុះស្វែងយល់ពីវឌ្ឍនភាពការងារ បញ្ហាប្រឈម ពាក់ព័ន្ធនឹងវិស័យអប់រំ សាសនា វប្បធម៌ និងទេសចរណ៍ ក្នុងខេត្តត្បូងឃ្មុំ​ __ គណៈកម្មការទី៩ រដ្ឋសភាវាយតម្លៃខ្ពស់ពីការរីកចម្រើនរបស់ខេត្តព្រះសីហនុ ទំាងវិស័យពាណិជ្ជកម្មនិងទេសចរណ៍​៕

Home » គណៈកម្មការទី២ » សកម្មភាព » លោកជំទាវ កុល ធារិន សមាជិកាគណៈកម្មការទី២ និង ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មការទី៩ នៃរដ្ឋសភា អញ្ជើញជួបសំណេះសំណាល ជាមួយប្រតិភូយុវជននៃមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព
លោកជំទាវ កុល ធារិន សមាជិកាគណៈកម្មការទី២ និង ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មការទី៩ នៃរដ្ឋសភា អញ្ជើញជួបសំណេះសំណាល ជាមួយប្រតិភូយុវជននៃមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព
Prepaired By: NARA1472 ​ Date: (1/24/2024 8:36:20 PM )
ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មការទី៩ និងលោកជំទាវ កុល ធារិន សមាជិកាគណៈកម្មការទី២ នៃរដ្ឋសភា បានអញ្ជើញជួបសំណេះសំណាលជាមួយប្រតិភូយុវជន នៃមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព ចំនួន២២នាក់ នៅវិមានរដ្ឋសភា។

ក្នុងឱកាសនោះ ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មការទី៩ ក៏បានអញ្ជើញធ្វើបទបង្ហាញសង្ខេបអំពីតួនាទីភាពជាតំណាង និងការលើកកម្ពស់យុវជនក្នុងដំណើរប្រជាធិបតេយ្យ និងតួនាទីការទូតសភា ព្រមទាំងចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនរបស់ឯកឧត្តម ជូនដល់យុវជនផងដែរ។

ជាមួយគ្នានោះដែរ លោកជំទាវ កុល ធារិន សមាជិកាគណៈកម្មការទី២ ក៏បានសំណេះសំណាលជាមួយយុវជន និងបានធ្វើបទបង្ហាញអំពីតួនាទី និងភារកិច្ចស្នូលទាំង៣របស់រដ្ឋសភា និងការងាររបស់ក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្រ្តី ជូនដល់ប្រតិភូដើម្បីជាចំណេះដឹង។

លោក សេង រិទ្ធី ប្រធានដឹកនាំប្រតិភូ ក៏ដូចជាប្អូនៗយុវជនចូលរួមទាំងអស់ បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងសូមថ្លែងអំណរគុណជូនចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដែលបានអនុញ្ញាត ឲ្យប្រតិភូយុវជនរបស់មជ្ឈមណ្ឌល បានជួបសំណេះសំណាលជាមួយ សមាជិក សមាជិការដ្ឋសភា ដើម្បីស្រូបយកចំណេះដឹង និងបទពិសោធន៍ សម្រាប់អភិវឌ្ឍន៍ខ្លួន និងជួយដល់សង្គមជាតិ ៕
 
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន