លោកជំទាវ ឡោក ខេង ផ្តល់បទសម្ភាសន៍ជាមួយនឹងអ្នកសម្របសម្រួលកម្មវិធីប្រចាំប្រទេសរបស់អង្គការUNwomen __ ឯកឧត្តម វ៉ាន់ ដារ៉ា អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូនស្ត្រីមេម៉ាយ នៅឃុំស្ទឹងកែវ __ ឯកឧត្តម ឡេង ប៉េងឡុង ដឹកនាំកិច្ចប្រជុំជាមួយក្រុមប្រឹក្សាអ្នកច្បាប់ នៃរដ្ឋសភា __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រយាងបំពេញព្រះរាជទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ __ ឯកឧត្តម ជាម ប៉េអា៖ មូលដ្ឋានធនធានមនុស្សប្រកបដោយជំនាញ និងចំណេះដឹងច្បាស់លាស់គឺ ជាការធានាកំណើនសេដ្ឋកិចប្រកបដោយ ប្រសិទ្ធភាពខ្ពស់ ៕

Home » គណៈកម្មការទី៧ » សកម្មភាព » រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជម្រាបជូនគណៈកម្មការរដ្ឋសភាអំពីលទ្ធផលការងារកន្លងមក និងផែនការសកម្មភាពរបស់ក្រសួង សម្រាប់នីតិកាលទី៧នៃរដ្ឋសភា
រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជម្រាបជូនគណៈកម្មការរដ្ឋសភាអំពីលទ្ធផលការងារកន្លងមក និងផែនការសកម្មភាពរបស់ក្រសួង សម្រាប់នីតិកាលទី៧នៃរដ្ឋសភា
Prepaired By: NARA1472 ​ Date: (1/19/2024 12:56:52 AM )
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤នេះ បានដឹកនាំសហការីមកកាន់វិមានរដ្ឋសភា ដើម្បីជម្រាបជូនគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ (គណៈកម្មការទី៧) នៃរដ្ឋសភា ដែលមាន ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការ ស្តីពីផែនការយុទ្ធសាស្ត្ររបស់ក្រសួង ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានជម្រាបជូនគណៈកម្មការរដ្ឋសភាថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសម្រេចនូវសមិទ្ធផលធំៗជាច្រើន ជាពិសេសនៅក្នុងអាណត្តិរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦ នៃរដ្ឋសភា កន្លងទៅ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងបន្តកិច្ចខិតខំប្រឹងប្រែងអនុវត្តនូវតួនាទីភារកិច្ចរបស់ខ្លួន ឱ្យស្របតាមទិសស្លោក "កម្ពុជា ព្រះរាជាណាចក្រ នៃវប្ប​ធម៌" និងក្រោមបាវចនានៃយុទ្ធសាស្ត្របញ្ចកោណ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដើម្បីជាមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

លោកជំទាវរដ្ឋមន្ត្រី បានលើកឡើងនូវទិសដៅត្រូវអនុវត្តបន្ត ក្រសួងមានចក្ខុវិស័យ គោលបំណង គោលដៅ និងយុទ្ធសាស្ត្រ សម្រាប់វិស័យវប្បធម៌ជាតិច្បាស់លាស់។ ក្រសួងបានអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ជាតិ ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម លើកកម្ពស់ការអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ជាតិប្រកបដោយចីរភាព និងបរិយាបន្ន ពង្រឹងតួនាទីវប្បធម៌នៅក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ បង្កើនអំណាចទន់ និងមុខមាត់របស់ជាតិ (Soft Power and National Braanding) ថែរក្សា ការពារ និងគ្រប់គ្រងបេតិកភណ្ឌវប្បធម៌ជាតិ ពង្រីកការផ្សព្វផ្សាយសិល្បៈវប្បធម៌ និងអត្តសញ្ញាណជាតិ លើកស្ទួយ និងការជំរុញឧស្សាហកម្មវប្បធម៌ និងច្នៃប្រឌិត ពង្រឹង និងពង្រីកការអប់រំ និងការបណ្តុះបណ្តាលសិល្បៈវប្បធម៌។

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងាររបស់ក្រសួងក្រោមការដឹក​នាំផ្ទាល់របស់ លោកជំទាវបណ្ឌិតសភាចារ្យ ដោយបានសម្រេចនូវសមិទ្ធផលសំខាន់ៗជាច្រើន ក្នុងក្របខណ្ឌវិស័យវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការអភិរក្ស ការលើកស្ទួយ និងការអភិវឌ្ឍវប្បធម៌ជាតិ។

ឯកឧត្តមប្រធានគណៈកម្មការទី៧នៃរដ្ឋសភា ក៏បានបង្ហាញនូវក្តីសង្ឃឹម និងជំនឿជឿជាក់យ៉ាងមុតមាំថា តាមរយៈទិសដៅជាយុទ្ធសាស្ត្រ និងផែនការ សកម្មភាពជាអាទិភាពដែលក្រសួងបានដាក់ចេញ សម្រាប់នីតិកាលទី៧នៃរដ្ឋសភា នឹងធ្វើឱ្យវិស័យវប្បធម៌ និងវិចិត្រសិល្បៈ ដើរតួនាទីកាន់តែសំខាន់ ថែមទៀត ក្នុងដំណើរការទ្រទ្រង់អត្តសញ្ញាណជាតិ។
 
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន