លោកជំទាវ ឡោក ខេង ផ្តល់បទសម្ភាសន៍ជាមួយនឹងអ្នកសម្របសម្រួលកម្មវិធីប្រចាំប្រទេសរបស់អង្គការUNwomen __ ឯកឧត្តម វ៉ាន់ ដារ៉ា អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូនស្ត្រីមេម៉ាយ នៅឃុំស្ទឹងកែវ __ ឯកឧត្តម ឡេង ប៉េងឡុង ដឹកនាំកិច្ចប្រជុំជាមួយក្រុមប្រឹក្សាអ្នកច្បាប់ នៃរដ្ឋសភា __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រយាងបំពេញព្រះរាជទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ __ ឯកឧត្តម ជាម ប៉េអា៖ មូលដ្ឋានធនធានមនុស្សប្រកបដោយជំនាញ និងចំណេះដឹងច្បាស់លាស់គឺ ជាការធានាកំណើនសេដ្ឋកិចប្រកបដោយ ប្រសិទ្ធភាពខ្ពស់ ៕

Home » គណៈកម្មការទី៣ » សកម្មភាព » ក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ឡាវ ប្តេជ្ញាបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែប្រសើរឡើង
ក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ឡាវ ប្តេជ្ញាបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែប្រសើរឡើង
Prepaired By: NARA1472 ​ Date: (1/18/2024 12:42:14 AM )

ៅក្នុងឱកាសអមដំណើរ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា អញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅប្រទេសឡាវ នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ឡាវ បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម Vongsack Phanthavon ប្រធានគណ:កម្មាធិការការពារជាតិ និងសន្តិសុខនៃរដ្ឋសភាឡាវ និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាឡាវ-កម្ពុជា ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ រវាងក្រុមមិត្តភាពរដ្ឋសភានៃប្រទេស ទាំង ពីរឱ្យកាន់តែស៊ីជម្រៅឡើង។ សមភាគីទាំងពីរបានប្តេជ្ញាបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីនាំមក នូវ ផលប្រយោជន៍ក្នុង វិស័យ អភិវឌ្ឍន៍ ធនធាន មនុស្ស សន្តិសុខ សេដ្ឋកិច្ច និង ពាណិជ្ជកម្ម ក៏ដូចជាលើកកម្ពស់ជីវភាពប្រជាជននៃប្រទេសទាំងពីរ ជា ពិសេស ប្រជាជនដែល នៅជាប់ព្រំដែនជាមួយគ្នា។

សមភាគីកម្ពុជា-ឡាវ បាន លើក ឡើង ពី ការ ខិតខំ ផ្តល់អាហារូបករណ៍ជូន ដល់ សិស្ស និស្សិត នៃ សភា ទាំង ពីរ ក៏ ដូច ជា ប្រទេសទាំងពីរឱ្យ បាន កាន់ តែ ច្រើនថែម ទៀត  រួម ទាំង ពង្រឹង កិច្ចសហប្រតិបត្តិការទប់ស្កាត់ចរាចរណ៍គ្រឿងញៀននៅតាមតំបន់ព្រំដែនទៀត ផង។ ឆ្លៀតនៅក្នុងឱកាសនោះ ឯកឧត្តម Vongsack Phanthavon បានថ្លែងអំណរគុណចំពោះក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ឡាវ ដែលបានផ្តល់អាហាររូបករណ៍ដល់មន្រ្តីរដ្ឋសភាឡាវ ឱ្យបានមកសិក្សាថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិត នៅក្នុងប្រទេសម្ពុជា សរុបក្នុងមួយឆ្នាំមានចំនួន១០នាក់ នៅក្នុងនោះ មាន៥នាក់បានសិក្សានៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត បានសម្តែងក្តីរីករាយ ដោយ ឃើញប្រទេសឡាវកំពុងតែពង្រីកបាន យ៉ាង លឿន នូវហេដ្ឋារចនាសម្ព័ន្ធភ័ស្តុភារកម្ម ដែលនឹងជម្រុញ ដល់ការតភ្ជាប់ការដឹកជញ្ជូនរវាងប្រទេសឡាវមកកាន់កម្ពុជា ដើម្បីជាប្រយោជន៍បម្រើដល់វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ព្រមទាំងធ្វើ ឱ្យ ជីវភាពរបស់ប្រជាជននៃប្រទេសទាំងពីរមានការរីកចម្រើនទាំងអស់គ្នា៕