លោកជំទាវ ឡោក ខេង ផ្តល់បទសម្ភាសន៍ជាមួយនឹងអ្នកសម្របសម្រួលកម្មវិធីប្រចាំប្រទេសរបស់អង្គការUNwomen __ ឯកឧត្តម វ៉ាន់ ដារ៉ា អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូនស្ត្រីមេម៉ាយ នៅឃុំស្ទឹងកែវ __ ឯកឧត្តម ឡេង ប៉េងឡុង ដឹកនាំកិច្ចប្រជុំជាមួយក្រុមប្រឹក្សាអ្នកច្បាប់ នៃរដ្ឋសភា __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រយាងបំពេញព្រះរាជទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ __ ឯកឧត្តម ជាម ប៉េអា៖ មូលដ្ឋានធនធានមនុស្សប្រកបដោយជំនាញ និងចំណេះដឹងច្បាស់លាស់គឺ ជាការធានាកំណើនសេដ្ឋកិចប្រកបដោយ ប្រសិទ្ធភាពខ្ពស់ ៕

Home » គណៈកម្មការទី៨ » សកម្មភាព » គណៈកម្មការទី៨ នៃរដ្ឋសភាស្នើសុំឱ្យ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ពន្យល់ពីបញ្ហាគន្លឹះ និងដំណោះស្រាយមួយចំនួន សម្រាប់សភា ប្រើប្រាស់ក្នុងការចុះជួបប្រជាពលរដ្ឋ
គណៈកម្មការទី៨ នៃរដ្ឋសភាស្នើសុំឱ្យ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ពន្យល់ពីបញ្ហាគន្លឹះ និងដំណោះស្រាយមួយចំនួន សម្រាប់សភា ប្រើប្រាស់ក្នុងការចុះជួបប្រជាពលរដ្ឋ
Prepaired By: NARA1472 ​ Date: (1/16/2024 12:12:44 AM )

នៅក្នុងឱកាសអញ្ជើញរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា មកកាន់វិមានរដ្ឋសភាដើម្បីជម្រាបជូនអំពីផែនការសកម្មភាព និងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨) ក៏បានស្នើសុំឱ្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ពន្យល់ពីបញ្ហាគន្លឹះនិងដំណោះស្រាយមួយចំនួនសម្រាប់សភាប្រើប្រាស់ក្នុងការចុះជួបប្រជាពលរដ្ឋ។

ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា បានជម្រាបជូនអំពីផែនការសកម្មភាព និងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ព្រមទាំងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ក៏ដូចជាលិខិតបទដ្ឋានគតិយុត្តនានា ដែលក្រសួងសង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា   បានអនុវត្តនាពេលកន្លងមក ហើយនឹងត្រូវអនុវត្តបន្តសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។
ឯកឧត្តម ជា សុមេធី បានមានប្រសាសន៍ថា ដើម្បីសម្រេចឱ្យបានគោលដៅជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដូចមានចែងក្នុង យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដាក់ចេញនូវ គោលនយោបាយ ការលើកកម្ពស់កិច្ចគាំពារសង្គម និងសេវាសង្គមដើម្បីលើកស្ទួយស្ថានភាពសង្គមសេដ្ឋកិច្ច ក្នុងគោលបំណង “លើកកម្ពស់គុណភាព ប្រសិទ្ធភាព និងសមធម៌សេវាសង្គមកិច្ច និងកិច្ចគាំពារសង្គមសម្រាប់ គ្រួសារក្រីក្រ ជនរងគ្រោះ និងងាយរងគ្រោះ ។
ឯកឧត្តម បានបន្តថា តាមយុទ្ធសាស្ត្រខាងលើនេះ ក្រសួងបានដាក់ចេញនូវកម្មវីធីចំនួន៤  ដើម្បីអនុវត្តរួមមាន៖ ការលើកកម្ពស់សេវាសង្គមកិច្ច ការគ្រប់គ្រងសេវាស្ដារជនរងគ្រោះ ការអនុវត្តកម្មវិធីគាំពារសង្គម និងអភិបាលកិច្ចវិស័យសង្គមកិច្ច និងមានអនុកម្មវីធីចំនួន ២៣ បន្ថែមទៀត។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីសំណើដែលគណៈកម្មការរដ្ឋសភាសុំឱ្យក្រសួងពន្យល់ពីបញ្ហាគន្លឹះនិងដំណោះស្រាយមួយចំនួនសម្រាប់សភាប្រើប្រាស់ក្នុងការចុះជួបប្រជាពលរដ្ឋផងដែរ។

ក្រោយពីបានស្ដាប់របាយការណ៍របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា និងការជជែកពិភាក្សាលើបញ្ហាដែលពាក់ព័ន្ធរួចមក គណៈកម្មការទី៨ នៃរដ្ឋសភា បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួង ដែលបានអនុវត្តការងារទទួលបានជោគជ័យ ស្របតាមផែនការ និងបេសកកម្មរបស់ខ្លួន ហើយក៏ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់គោលនយោបាយធំៗចំនួនពីរ សម្រាប់ក្រសួង និងត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ គឺ «គោលការណ៍ណែនាំស្តីពី ក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និង គោលការណ៍ណែនាំស្តីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន» ដែលជាឯកសារដ៏សំខាន់ ក្រោមកម្មវិធីគោលនយោបាយអាទិភាពទី៣ គឺ «ការធ្វើស្ថាបនូបនីយកម្ម កម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅក្នុងគ្រាមានវិបត្តិ សេដ្ឋកិច្ច និងគ្រាមានអាសន្ន» ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង ៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ព្រមទាំងផ្តោតលើមនុស្សដោយឈរលើស្មារតី«មិនបោះបង់ពលរដ្ឋណាម្នាក់ឡើយ»  ។

លោកជំទាវ ឡោក ខេង បានបញ្ជាក់ថា ដើម្បីផ្តល់ជាប្រយោជន៍ដល់គ្រួសារក្រីក្រ និងសមាជិកគ្រួសារជាជនងាយរងគ្រោះ ដោយក្នុងនោះ មាន កម្មវិធីជាតិជំនួយសង្គមចំនួន៤ រួមមាន៖ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីក្រីក្រមានផ្ទៃពោះនិងកុមារអាយុក្រោម២ឆ្នាំ កម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រនៅថ្នាក់បឋមសិក្សានិងមធ្យមសិក្សាចំណេះទូទៅ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនចាស់ជរា (អាយុ៦០ឆ្នាំឡើង)។ លោកជំទាវ បានបន្ថែមថា កញ្ចប់គ្រួសារ ក៏មានការឧបត្ថម្ភគោលសម្រាប់គ្រួសារក្រីក្រទាំងអស់ និងការឧបត្ថម្ភជូនអ្នកផ្ទុកមេរោគអេដស៍និងជំងឺអេដស៍ ដែលជាសមាជិកគ្រួសារក្រីក្រ ដើម្បីឆ្លើយតបទៅនឹង តម្រូវការហានិភ័យ និងភាពងាយរងគ្រោះនានាផងដែរ។