លោកជំទាវ ឡោក ខេង ផ្តល់បទសម្ភាសន៍ជាមួយនឹងអ្នកសម្របសម្រួលកម្មវិធីប្រចាំប្រទេសរបស់អង្គការUNwomen __ ឯកឧត្តម វ៉ាន់ ដារ៉ា អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូនស្ត្រីមេម៉ាយ នៅឃុំស្ទឹងកែវ __ ឯកឧត្តម ឡេង ប៉េងឡុង ដឹកនាំកិច្ចប្រជុំជាមួយក្រុមប្រឹក្សាអ្នកច្បាប់ នៃរដ្ឋសភា __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រយាងបំពេញព្រះរាជទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ __ ឯកឧត្តម ជាម ប៉េអា៖ មូលដ្ឋានធនធានមនុស្សប្រកបដោយជំនាញ និងចំណេះដឹងច្បាស់លាស់គឺ ជាការធានាកំណើនសេដ្ឋកិចប្រកបដោយ ប្រសិទ្ធភាពខ្ពស់ ៕

Home » គណៈកម្មការទី៩ » សកម្មភាព » ឯកអគ្គរដ្ឋទូតគុយបា ចប់អាណត្តិ អញ្ជើញចូលជួបសម្តែងការគួរសម និងជម្រាបលា លោកជំទាវ និន សាផុន ប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-គុយបា
ឯកអគ្គរដ្ឋទូតគុយបា ចប់អាណត្តិ អញ្ជើញចូលជួបសម្តែងការគួរសម និងជម្រាបលា លោកជំទាវ និន សាផុន ប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-គុយបា
Prepaired By: NARA1472 ​ Date: (1/15/2024 11:47:59 PM )
នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ លោកជំទាវ Liurka Rodriguez Barrios ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថ​ភាព នៃសាធារណរដ្ឋគុយបា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលចប់អាណត្តិ បានអញ្ជើញចូលជួបសម្តែងការគួរសម និងជម្រាបលា លោកជំទាវ និន សាផុន ប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-គុយបា និងជាប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា

លោកជំទាវឯកអគ្គរដ្ឋទូតគុយបា បានសម្តែងនូវការអរគុណចំពោះរដ្ឋសភាកម្ពុជា និងក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-គុយបា ដែលបានគាំទ្រគ្រប់បែបយ៉ាងក្នុងអំឡុងពេលបេសកកម្មការទូតរបស់លោកជំទាវនៅកម្ពុជា ដែលជំរុញឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-គុយបា មានការរីកចម្រើន។ ជាមួយគ្នានេះ លោកជំទាវ ក៏បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងការអភិវឌ្ឍយ៉ាងឆាប់រហ័សលើគ្រប់វិស័យនៅកម្ពុជា។

លោកជំទាវ និន សាផុន បានលើកឡើងថា ការបំពេញបេសកកម្មការទូតរបស់លោកជំទាវឯកអគ្គរដ្ឋទូតគុយបា អស់រយៈពេលមួយអាណត្តិនៅកម្ពុជា គឺពិតជាបានឆ្លុះបញ្ចាំងពីទំនាក់ទំនង ចំណងការទូត និងកិច្ចសហប្រតិបត្តិការដ៏ចំណាស់របស់ប្រទេសយើងទាំងពីរ (កម្ពុជា-គុយបា) ដែលមានតាំងពីឆ្នាំ១៩៦០ និងបានបន្តពូនជ្រំតាំងពីថ្នាក់ដឹកនាំរបស់យើងនាសម័យមុន រហូតដល់បច្ចុប្បន្ន ដោយបានខិតខំពង្រឹងពង្រីកទៅមុខបន្ថែមទៀតសម្រាប់យុវជនបន្តវេនជំនាន់ក្រោយ ឱ្យកាន់តែយល់ពីមានសារៈសំខាន់នេះទ្វេឡើងថែមទៀត។

លោកជំទាវ និន សាផុន បានសម្តែងនូវសេចក្តីពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះចំណងការទូតសាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលជាគុណប្រយោជន៍នៃការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព ស្ថេរភាពក្នុងតំបន់ និងលើពិភពលោក និងជឿជាក់ថាកិច្ចសហប្រតិបត្តិការនេះ ជាមរតកដ៏មានតម្លៃដល់យុវជនជំនាន់ក្រោយរបស់យើង នឹងបន្តថែរក្សានិងជួយគ្រាំទ្រគ្នាទៅវិញទៅមកក្នុងគ្រប់កាលៈទេសៈ។

លោកជំទាវ និន សាផុន ក៏បានថ្លែងអំណរគុណដល់ប្រមុខដឹកនាំរដ្ឋាភិបាលគុយបា ដែលតែងតែជួយឧបត្ថម្ភគាំទ្រកម្ពុជាក្នុងពេលកម្ពុជាជួបការលំបាក ហើយមកដល់បច្ចុប្បន្ននេះ គុយបានៅតែបន្តជួយដល់កម្ពុជាទាំងផ្នែកសុខាភិបាល និងជួយបណ្តុះបណ្តាលធនធានមនុស្សដល់កម្ពុជា និងវិស័យផ្សេងៗទៀតផងដែរ។
 
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន