សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ថ្ងៃចន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០២៥__ រដ្ឋសភា អនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើសន្ធិសញ្ញាស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ក្នុងការលើកកម្ពស់សន្តិភាពនិងសន្តិសុខតំបន់ និងពិភពលោក របស់កម្ពុជា __ សេចក្តីជូនដំណឹង ស្តីពីគណ:ប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី__ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជាចូលរួមមហាសន្និបាតប្រចាំឆ្នាំរបស់អាយប៉ាលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី សប្តាហ៍ក្រោយ ៕

Home » គណៈកម្មាធិការអចិន្ត្រៃយ៍ » តួនាទី-ភារកិច្ច » តួនាទី-ភារកិច្ចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា
តួនាទី-ភារកិច្ចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា
Prepaired By: NA001 ​ Date: (1/11/2015 9:06:36 PM )

តួនាទី-ភារកិច្ចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា
គណៈកម្មាធិការអចិន្ត្រៃយ៍មានអាណត្តិ៥ឆ្នាំ មានសមាសភាព:
•ប្រធានរដ្ឋសភា
•អនុប្រធានទាំង២ នៃរដ្ឋសភា
•ប្រធានគណៈកម្មការនានា នៃរដ្ឋសភា។

 

គណៈកម្មាធិការអចិន្ត្រៃយ៍មានសិទ្ធិ និងមុខងារ ជាអាទិ៍:
•រៀបចំរបៀបវារៈសម្រាប់ប្រជុំរបស់រដ្ឋសភា
•ពិនិត្យសម្រេចប្រគល់សេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ឲ្យគណៈកម្មការតាមមុខជំនាញពិនិត្យ
•ទទួលភារកិច្ចចាត់ចែងការងារនៅចន្លោះសម័យប្រជុំរបស់រដ្ឋសភា
•សម្រេចលើគំរោងថវិការបស់រដ្ឋសភា
•កំណត់ប្រាក់បំណាច់ផ្សេងៗរបស់តំណាងរាស្រ្ត
•លើកសរសើរ និងដាក់វិន័យ
•ជំរុញទំនាក់ទំនងតំបន់ និងអន្តរជាតិ ជាមួយសភានានា។