លោកជំទាវ ឡោក ខេង ផ្តល់បទសម្ភាសន៍ជាមួយនឹងអ្នកសម្របសម្រួលកម្មវិធីប្រចាំប្រទេសរបស់អង្គការUNwomen __ ឯកឧត្តម វ៉ាន់ ដារ៉ា អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូនស្ត្រីមេម៉ាយ នៅឃុំស្ទឹងកែវ __ ឯកឧត្តម ឡេង ប៉េងឡុង ដឹកនាំកិច្ចប្រជុំជាមួយក្រុមប្រឹក្សាអ្នកច្បាប់ នៃរដ្ឋសភា __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រយាងបំពេញព្រះរាជទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ __ ឯកឧត្តម ជាម ប៉េអា៖ មូលដ្ឋានធនធានមនុស្សប្រកបដោយជំនាញ និងចំណេះដឹងច្បាស់លាស់គឺ ជាការធានាកំណើនសេដ្ឋកិចប្រកបដោយ ប្រសិទ្ធភាពខ្ពស់ ៕

Home » គណៈកម្មការទី២ » សកម្មភាព » អនុគណៈកម្មការហិរញ្ញវត្ថុ ផ្គត់ផ្គង់ និងភស្តុភានៃកិច្ចប្រជុំ ASEP-11 រៀបចំគម្រោងស្នើថវិកាជាតិ សម្រាប់ការរៀបចំកិច្ចប្រជុំ(ASEP11) នាពេលខាងមុខ
អនុគណៈកម្មការហិរញ្ញវត្ថុ ផ្គត់ផ្គង់ និងភស្តុភានៃកិច្ចប្រជុំ ASEP-11 រៀបចំគម្រោងស្នើថវិកាជាតិ សម្រាប់ការរៀបចំកិច្ចប្រជុំ(ASEP11) នាពេលខាងមុខ
Prepaired By: NA1472 ​ Date: (1/20/2021 5:53:26 PM )

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា និងជាប្រធានអនុ គណៈកម្មការហិរញ្ញវត្ថុ ផ្គត់ផ្គង់ និងភស្តុភា នៃកិច្ចប្រជុំ ASEP-11 បានស្នើអោយក្រុមការងារពាក់ព័ន្ធទាំងអស់ ចូលរួមសន្សំសំចៃខ្ពស់ លើគម្រោងចំណាយថវិកា សម្រាប់កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ (ASEP11) ដែលសភាកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ នាពេលខាងមុខ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍ដូចខាងលើនៅក្នុងកិច្ចប្រជុំ នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ នៅវិមាន រដ្ឋសភា ដើម្បីពិនិត្យ និងរៀបចំគម្រោងស្នើថវិកាជាតិ សម្រាប់ការចំណាយទៅលើ ការរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ (ASEP11) ដែលសភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនោះ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍ទៀតថា បន្ទាប់ពីទទួលលិខិតចាត់តាំងជាផ្លូវការបស់សម្តេចប្រធានរដ្ឋសភា និងសម្ដេចប្រធានព្រឹទ្ធសភារួចមក អនុគណៈកម្មការហិរញ្ញវត្ថុ ផ្គត់ផ្គង់ និងភស្តុភានៃកិច្ចប្រជុំASEP-11 បានប្រជុំពិនិត្យមើលវឌ្ឍនភាព ការងារ និងការត្រៀមរៀបចំស្នើថវិកាជាតិសម្រាប់ចំណាយរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ (ASEP11) ដែលមាន សមាសភាពចូលរួម ពីសមាជិក សមាជិកា រដ្ឋសភា ព្រឹទ្ធសភា និងឯកឧត្តមអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថ ក៏ដូចជាមន្រ្តីជំនាញ នៃអនុគណៈកម្មការនេះ ដើម្បីរៀបចំផែនការត្រៀម ក្នុងការស្នើថវិកាជាតិ សម្រាប់ចំណាយរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ (ASEP11) ដោយត្រូវមានការសន្សំសំចៃខ្ពស់ ជាការរួមចំណែកជួយរាជរដ្ឋាភិបាលនៅពេលដែលប្រទេសកម្ពុជា ក៏ដូចជា បណ្តាប្រទេសក្នុងពិភពលោកកំពុងជួបវិបត្តិសេដ្ឋកិច្ច ដែលបណ្ដាលមកពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត មានជំនឿថា ឆ្លងតាមរយៈបទពិសោធន៍នៃការរៀបចំកិច្ចប្រជុំសភាតំបន់អាស៊ី កិច្ចប្រជុំអន្តរសភាអាស៊ាន និង កិច្ចប្រជុំផ្សេងៗមួយចំនួនទៀតនាពេលកន្លងមក ឯកឧត្តមជឿជាក់ថា អនុគណៈកម្មការហិរញ្ញវត្ថុ ផ្គត់ផ្គង់ និងភស្តុភានៃកិច្ចប្រជុំASEP-11 នឹងរៀបចំដំណើរការងាររបស់ខ្លួនបានដោយរលូន និងទទួលជោគជ័យជាក់ជាមិនខាន ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន