អគ្គលេខាធិការដ្ឋានរដ្ឋសភា ជំរុញការងារកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីបង្កើនប្រសិទ្ធភាពបម្រើការងារជូនតំណាងរាស្ត្រ ដើម្បីផលប្រយោជន៍ប្រជាជន__ រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គ នៅថ្ងៃទី២១កញ្ញា ដើម្បីសម្រេចសុពលភាពតំណាងរាស្ត្រថ្មី ឯកឧត្តម សុខ ផេង ជំនួស ឯកឧត្តម ច័ន្ទ សារុន ដែលបានទទួលមរណភា និងពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ចំនួន ៤__ ឯកឧត្តម ព្រហ្ម វិរៈ ដឹកនាំកិច្ចប្រជុំត្រៀមចូលរួមមហាសន្និបាត AIPA លើកទី៤៧ នៅហ្វីលីពីន និងការសហការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ APF__ រដ្ឋសភាចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងស្ថាប័ននីតិប្បញ្ញត្តិ និងយន្តការសមាជរដ្ឋសភា-ព្រឹទ្ធសភា ដល់និស្សិតខ្មែរនៅបរទេស__ ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំពិនិត្យការងារត្រៀមដាក់ឲ្យដំណើរការសាកល្បងប្រព័ន្ធ សភាអេឡិចត្រូនិច E-Parliament__ លោកជំទាវ កុល ធារិន អញ្ជើញចូលរួមពិធីបុណ្យសលាកភត្ត នៅវត្តសុទស្សនារាម ជ្រោយថ្ម ខេត្តកំពង់ចាម__ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញសំណេះសំណាលជាមួយសិល្បករ សិល្បការិនីរបាំ និងចុះពិនិត្យការសិក្សារបស់សមណសិស្ស នៅខេត្តកំពង់ឆ្នាំង__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមនៅក្នុងពិធីសម្ពោធលេខាធិការដ្ឋាន AFPPD ដែលបានដាក់ទីតាំងថ្មីនៅទីក្រុងគូឡាឡាំពួរ__ ឯកឧត្តម វ៉ាន់ ដារ៉ា សំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅខេត្តកំពត__ តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនចាស់ជរា នៅស្រុកកំពង់រោទិ៍__ ឯកឧត្តម គិត ទ្រី អញ្ជើញចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពក ដែលកំពុងជន់ឡើងខ្លាំង__ គណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាបតៃយាន ឆ្នាំ២០២៦ នៅខេត្តសានស៊ី ប្រទេសចិន)__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ៊្វិក ដើម្បីសង្កត់ធ្ងន់លើការកសាង «ភាពធន់នៃប្រជាសាស្ត្រ»__ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ដឹកនាំគណៈប្រតិភូរដ្ឋសភា អញ្ជើញចូលជួបសម្ដែងការគួរសមជាមួយប្រធានគណៈកម្មាធិការប្រឹក្សានយោបាយប្រជាជនខេត្តសានស៊ី ៕

Home » គណៈកម្មការទី៧ » សកម្មភាព » ប្រធានគណៈកម្មការអប់រំរដ្ឋសភាជំរុញអាជ្ញាធរពង្រឹងប្រសិទ្ធភាពការងារបម្រើពលរដ្ឋ ទោះមានបញ្ហាប្រឈម និងការលំបាកក្តី
ប្រធានគណៈកម្មការអប់រំរដ្ឋសភាជំរុញអាជ្ញាធរពង្រឹងប្រសិទ្ធភាពការងារបម្រើពលរដ្ឋ ទោះមានបញ្ហាប្រឈម និងការលំបាកក្តី
Prepaired By: NA1472 ​ Date: (3/19/2019 9:01:43 PM )

ក្នុងឱកាសជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តឧត្តរមានជ័យ និងមន្ទីរស្ថាប័នពាក់ព័ន្ធ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា បានលើកទឹកចិត្ត និងជំរុញដល់អាជ្ញាធរពាក់ព័ន្ធទំាងអស់ ត្រូវខិតខំបំពេញភារកិច្ច ក្នុងការបម្រើប្រជាពលរដ្ឋឲ្យបានល្អប្រសើរទោះបីការអនុវត្តការងារជួបបញ្ហាលំបាក និងការប្រឈមនានាក្តី។

ប្រតិភូគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា ដឹកនាំដោយ​ ឯកឧត្តម ហ៊ុន ម៉ានី បានចុះសិក្សា ស្វែងយល់ការងារដែលពាក់ព័ន្ធការទទួលខុសត្រូវរបស់គណៈកម្មការនៅក្នុងខេត្តឧត្តរមានជ័យ នាថ្ងៃទី១៤ ខែមីនាឆ្នាំ២០១៩។ នៅក្នុងបេសកកម្មនេះ គណៈកម្មការជំនាញរដ្ឋសភា បានជួបប្រជុំជាមួយរដ្ឋបាលខេត្តឧត្តរមានជ័យ ដឹកនាំដោយ​ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាល ខេត្តឧត្តរមានជ័យ។

ឯកឧត្តម ប៉ែន កុសល្យ បានជម្រាបប្រតិភូរដ្ឋសភាពីការអភិវឌ្ឍនៅក្នុងខេត្ត និងបានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនា បតីតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី ខេត្តឧត្តរមានជ័យមិនខុសពីខេត្តនានានៅក្នុងប្រទេសកម្ពុជាទេ គឺទទួលបានការអភិវឌ្ឍគ្រប់វិស័យ ដែលនៅក្នុងនោះ មានទំាងវិស័យអប់រំ សាសនា វប្បធម៌ និងទេសចរណ៍ផងដែរ។

ឯកឧត្តមអភិបាលខេត្តបន្តថា ចំពោះវិស័យអប់រំ ខេត្តមានអគារសិក្សាដែលផ្តល់ដោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ៩១ខ្នង ស្មើនឹង ៦៩៥បន្ទប់។

ឯកឧត្តម​ ហ៊ុន ម៉ានី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ចយ៉ាងសកម្មរបស់ថ្នាក់ដឹកនាំខេត្ត​ និងមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់។ ឯកឧត្តមបានស្នើសុំដល់អាជ្ញាធរឲ្យបន្តអនុវត្តវប្បធម៌សាមគ្គី សហការគ្នាបំពេញការងារក្នុងការបម្រើពលរដ្ឋបន្តទៀត។ ចំពោះសំណូមពរ និងបញ្ហា នានាដែលបានលើកឡើងឯកឧត្តមប្រធានគណៈកម្មការនឹងពាំនាំជូនរាជរដ្ឋាភិបាលដោះស្រាយតាមរយៈសម្តេចប្រធានរដ្ឋសភា។

ក្រោយពីបញ្ចប់កិច្ចពិភាក្សាការងារជាមួយអភិបាលខេត្តរួចមក ប្រតិភូគណៈកម្មការជំនាញរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី បានជួប សំណេះសំណាល សួរសុខទុក្ខកងទ័ពវរ:សេនាតូចការពារព្រំដែនលេខ១​ ដែលឈរជើងនៅប្រាសាទតាមាន់ និងកងពលតូចថ្មើរជើងលេខ៤២ ផងដែរ។ ប្រតិភូរដ្ឋសភា បាននាំយកសម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន ឧបត្ថម្ភដល់កងកម្លំាងការពារព្រំដែនទំាងពីរចំនុចនេះទៀតផង៕

អត្ថបទ​ និងរូបភាព​ ដោយនាយកដ្ឋានព័ត៌មាន