លោកជំទាវ ឡោក ខេង ផ្តល់បទសម្ភាសន៍ជាមួយនឹងអ្នកសម្របសម្រួលកម្មវិធីប្រចាំប្រទេសរបស់អង្គការUNwomen __ ឯកឧត្តម វ៉ាន់ ដារ៉ា អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូនស្ត្រីមេម៉ាយ នៅឃុំស្ទឹងកែវ __ ឯកឧត្តម ឡេង ប៉េងឡុង ដឹកនាំកិច្ចប្រជុំជាមួយក្រុមប្រឹក្សាអ្នកច្បាប់ នៃរដ្ឋសភា __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រយាងបំពេញព្រះរាជទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ __ ឯកឧត្តម ជាម ប៉េអា៖ មូលដ្ឋានធនធានមនុស្សប្រកបដោយជំនាញ និងចំណេះដឹងច្បាស់លាស់គឺ ជាការធានាកំណើនសេដ្ឋកិចប្រកបដោយ ប្រសិទ្ធភាពខ្ពស់ ៕

Home » គណៈកម្មការទី៧ » សកម្មភាព » ឯកឧត្តម ហ៊ុន ម៉ានី ចុះសិក្សាស្វែងយល់ពីការអភិវឌ្ឍនៅក្នុងខេត្តកំពង់ឆ្នាំង
ឯកឧត្តម ហ៊ុន ម៉ានី ចុះសិក្សាស្វែងយល់ពីការអភិវឌ្ឍនៅក្នុងខេត្តកំពង់ឆ្នាំង
Prepaired By: NA1472 ​ Date: (3/7/2019 1:45:51 AM )

ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ និងជាប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា បានចុះសិក្សាស្វែងយល់ការអភិវឌ្ឍ និងបញ្ហាប្រឈមផ្សេងៗ នៅក្នុងការអនុវត្តច្បាប់នៅក្នុងខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃ អង្គារ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៩។

នៅក្នុងបេសកកម្មនេះ ប្រតិភូគណៈកម្មការជំនាញរដ្ឋសភា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលនៃគណៈអភិបាល ខេត្តកំពង់ឆ្នាំង និងប្រធានមន្ទីរពាក់ព័ន្ធនានាជុំវិញខេត្ត។ ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង បានរាយការណ៍ដោយសង្ខេបពីការងារដែលសម្រេចបាន ពិសេសវិស័យការងារដែលជាបន្ទុករបស់គណៈកម្មការ ដូចជាវិស័យអប់រំ សាសនា វប្បធម៌ និងទេសចរណ៍ជាដើមនោះ។

ឯកឧត្តម ឈួរ ច័ន្ទឌឿន បានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី ខេត្តកំពង់ឆ្នាំង មិនខុសពីខេត្តផ្សេងៗទូទំាងប្រទេសនោះទេ គឺទទួលបានការអភិវឌ្ឍគ្រប់វិស័យ មានដូចជាសាលារៀន វត្តអារាម ផ្លូវថ្នល់ ប្រឡាយទឹកជាដើម។ ហេដ្ឋារចនាសម្ព័ន្ធសង្គមទំាងអស់នោះ បានចូលរួមចំណែកលើកកម្ពស់ជីវភាពពលរដ្ឋពីមួយថ្ងៃទៅមួយថ្ងៃឲ្យកាន់តែប្រសើរឡើងជាលំដាប់។

ក្រៅពីការលើកឡើងបែបនេះ នៅក្នុងជំនួបពិភាក្សាដែលមានលក្ខណៈបើកទូលាយនេះ បានផ្តល់ឱកាសដល់ លោក លោកស្រី ជាប្រធានមន្ទីរ ស្ថាប័នជុំវិញខេត្ត លើកឡើងពីផលលំបាក និងបញ្ហាប្រឈមផងដែរ។

ឯកឧត្តម​ ហ៊ុន ម៉ានី បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងបំពេញភារកិច្ចយ៉ាងសកម្មរបស់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជា​ ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ទាំងអស់ ដែលធ្វើឲ្យសម្រេចបាននូវសមិទ្ធផលជាច្រើន ជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំងទាំងមូល។ ឯកឧត្តមបានកត់ត្រា និងផ្តល់ជាអនុសាសន៍ ជាច្រើនក្នុងការកែលម្អសេវាសាធារណៈឲ្យល្អប្រសើរឡើង ឆ្លើយតបតម្រូវការរបស់ពលរដ្ឋ និងការអភិវឌ្ឍរបស់ប្រទេសជាតិ។ ចំពោះបញ្ហាប្រឈម ដែលមិនទាន់អាចដោះស្រាយបាន ឯកឧត្តមតំណាងរាស្រ្តបានសន្យាថា នឹងពាំនាំជូនរាជរដ្ឋាភិបាលដោះស្រាយ តាមរយៈសម្តេចប្រធានរដ្ឋសភា៕

អត្ថបទ​ និងរូបភាព​ ដោយនាយកដ្ឋានព័ត៌មាន