រដ្ឋសភាកម្ពុជាត្រៀមរៀបចំ «កិច្ចសន្ទនាពហុភាគីស្តីពីការវិនិយោគ ASEAN RAI» នាចុងខែសីហានេះ ដើម្បីពង្រឹងសន្តិសុខស្បៀង និងអាកាសធាតុ__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខ​ គោរពជូន​ ឯកឧត្តម ចាវ ឡឺជី (Zhao Leji)​ ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ សភាតំណាងប្រជាជនចិន សាធារណរដ្ឋប្រជាមានិតចិន​ ចំពោះមរណភាពរបស់ ឯកឧត្តម ជូ រ៉ុងជី (Zhu Rongji) អតីតនាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងប៉េកាំង ក្នុងជន្មាយុ ៩៨ឆ្នាំ។__ ឯកឧត្តមកិត្ដិសេដ្ឋាបណ្ឌិត ជាម យៀប បំផុសស្មារតីសមាជិកសភាទាំង១៦ប្រទេស រួមគ្នាអនុវត្ត«សេចក្ដីថ្លែងការរួមទីក្រុងភ្នំពេញ»ឱ្យក្លាយជាសកម្មភាពជាក់ស្តែងដើម្បីផលប្រយោជន៍ប្រជាជន__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតអបអរសាទរ​ គោរពជូន​ លោកជំទាវ ខាលីដា បួហ្វេឌិច (Khalida Boufedeche)​ ប្រធានសភាប្រជាជន​ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតអាល់ហ្សេរី​__ ព័ត៌មានថ្មី ៖ វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល លើកទី៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ដោយជោគជ័យ__ អង្គការសុខភាពពិភពលោក(WHO )រៀបចំពិធីជប់លៀងជូនគណៈប្រតិភូចូលរួមវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិកស្តីពីសុខភាពសកល ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន រៀបចំពិធីទទួលស្វាគមន៍ និងជប់លៀងជូនគណៈប្រតិភូសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វ៊ិកដែលអញ្ជើញមកទស្សនកិច្ចក្នុងខេត្តកំពត__

Home » គណៈកម្មការទី៩ » សកម្មភាព » ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូនរដ្ឋសភា ជំរុញអាជ្ញាធរខេត្តកំពង់ស្ពឺ បន្តផ្សព្វផ្សាយច្បាប់ដែលរដ្ឋសភាបានអនុម័ត ដើម្បីអនុវត្តច្បាប់ឲ្យបានគ្រប់គ្នា
ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូនរដ្ឋសភា ជំរុញអាជ្ញាធរខេត្តកំពង់ស្ពឺ បន្តផ្សព្វផ្សាយច្បាប់ដែលរដ្ឋសភាបានអនុម័ត ដើម្បីអនុវត្តច្បាប់ឲ្យបានគ្រប់គ្នា
Prepaired By: NA1472 ​ Date: (3/7/2019 1:30:55 AM )

នៅក្នុងដំណើរបំពេញបេសកកម្មនៅខេត្តកំពង់ស្ពឺ ប្រតិភូគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃរដ្ឋសភា ដឹកនាំដោយ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការ បានជំរុញ អាជ្ញាធរខេត្ត និងអង្គភាពពាក់ព័ន្ធ ត្រូវខិតខំបន្តពង្រឹងការអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលឲ្យមានប្រសិទ្ធភាព ដើម្បីនាំមកនូវ វឌ្ឍនភាព និងសមិទ្ធផលថ្មីៗជូនប្រទេសជាតិ។ លោកជំទាវបានជំរុញផងដែរដល់អាជ្ញាធរជួយផ្សព្វផ្យាយច្បាប់នានា ដែលរដ្ឋសភាបានអនុម័តដល់ ពលរដ្ឋបានដឹង និងចូលរួមអនុវត្តទំាងអស់គ្នា។

លោកជំទាវ និន សាផុន បានដឹកនាំសមាជិកចុះសិក្សាស្វែងយល់ការងារដែលគណៈកម្មការទទួលខុសត្រូវនៅសាលាខេត្តកំពង់ស្ពឺ ក្នុងថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩។ ក្នុងពេលជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តកំពង់ស្ពី ដែលមានវត្តមាន ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាល ខេត្តកំពង់ស្ពឺ និង ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ និន សាផុន បានលើកឡើងពីគោលបំណងបេសកកម្មរបស់​គណៈកម្មការជំនាញរដ្ឋសភា នៅក្នុងខេត្តកំពង់ស្ពឺនេះ គឺចង់ដឹងពីវឌ្ឍនភាពការងារលើវិស័យដែលគណៈកម្មការទទួលខុសត្រូវ ដែលមានដូចជា វិស័យសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាដើម។ បេសកកម្មនេះជាផ្នែកសំខាន់មួយក្នុងចំណោមភារកិច្ចសំខាន់ៗរបស់តំណាងរាស្រ្ត ដែលមានដូចជា ភាពជាតំណាងពលរដ្ឋ ការឃ្លាំមើល ការអនុវត្ត ច្បាប់របស់រាជរដ្ឋាភិបាល និងការងារនីតិកម្មជាដើមនោះ។

លោកជំទាវប្រធានគណៈកម្មការ បានគូសបញ្ជាក់ថា នៅក្នុងបេសកកម្មនាពេលនេះ ក៏ដើម្បីសិក្សាស្វែងយល់ពីការអនុវត្តច្បាប់នានារបស់អាជ្ញាធរ មូលដ្ឋាន និងទទួលយកសំណូមពរពីអាជ្ញាធរដើម្បីជម្រាបជូនរាជរដ្ឋាភិបាលតាមរយៈសម្តេចប្រធានរដ្ឋសភាផងដែរ។

ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និង ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត បានលើកឡើងថា ក្រោមនយោបាយឈ្នះឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យខេត្តមានសមត្ថភាព លទ្ធភាពគ្រប់បែបយ៉ាង ក្នុងការអភិវឌ្ឍ កសាង ហេដ្ឋារចនាសម្ព័ន្ធសង្គមជូនពលរដ្ឋ មានដូចជា ផ្លូវ ថ្នល់ ស្ពាន ទំនប់ ប្រឡាយ សាលារៀន មន្ទីរពេទ្យ ព្រះវិហារ។ល។ ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺបាន ឲ្យដឹងបន្តថា ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល តាមរយៈការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព រក្សាបានសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈបានល្អ បង្ក្រាបបានបទល្មើសគ្រប់ប្រភេទ ធ្វើអោយប្រជាពលរដ្ឋរស់នៅដោយសុខសាន្ត ដោយមានការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យ និងធ្វើអោយភាពក្រីក្រក្នុងមូលដ្ឋានបានថយចុះជាលំដាប់។ ខេត្តកំពង់ស្ពឺ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ លិខិតបទដ្ឋានគតិយុត្តនានាជូន ដល់ប្រជាពលរដ្ឋបានដឹង និងចូលរួមអនុវត្តទៀតផង។

លោកជំទាវ និន សាផុន បានមានប្រសាសន៍ថា បច្ចុប្បន្ននេះក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍយ៉ាងឆាប់រហ័សលើគ្រប់វិស័យ ទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ ដែលបានធ្វើឱ្យកិត្តិសព្ទប្រទេសជាតិត្រូវបាន ទទួលស្គាល់នៅលើឆាកអន្តរជាតិ ស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេស ក្នុងតំបន់ និងលើសកលលោក។ លោកជំទាវបានថ្លែងការកោតសរសើរ និងវាយតំលៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង យកចិត្តទុកដាក់បំពេញភារកិច្ចដោយការទទួលខុសត្រូវខ្ពស់ របស់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាអស់លោក លោកស្រី ដែលជាប្រធានមន្ទីរពាក់ព័ន្ធក្នុងការចូលរួមចំណែកកសាងអភិវឌ្ឍន៍ខេត្ត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

លោកជំទាវប្រធានគណៈកម្មការជំនាញរដ្ឋសភា បានសំណូមពរដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ខិតខំយកចិត្តទុកដាក់បន្ត ទៀតអំពីការងារផ្សព្វផ្សាយច្បាប់ផ្សេងៗដល់ប្រជាពលរដ្ឋបានយល់ដឹង និងចូលរួមការអនុវត្តច្បាប់ទំាងអស់គ្នា។ ព្រមទាំងត្រូវចូលរួមថែរក្សាសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ ឲ្យបានល្អនៅគ្រប់កាលៈទេសៈ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន