សារលិខិតជូនពរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុម ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ __ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា​ ផ្ញេីសារលិខិតអបអរសាទរ​ ជូនចំពោះ​ ឯកឧត្តម ជិន ថាញ់មិន​ ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម​ __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ វិស័យការទូតសភា បានចូលរួមចំណែកលើកកម្ពស់កិត្យានុភាពជាតិ​ និងការដោះស្រាយបញ្ហានានាជូនមនុស្សជាតិលើសកលលោក ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » គណៈកម្មការទី៨ » សកម្មភាព » គណៈកម្មការសុខាភិបាលរដ្ឋសភា ចុះពិនិត្យមើលការប្រើប្រាស់ប័ណ្ណបសស និងសមធម៌ ក្នុងសេវាសុខាភិបាលនៅមូលដ្ឋាន
គណៈកម្មការសុខាភិបាលរដ្ឋសភា ចុះពិនិត្យមើលការប្រើប្រាស់ប័ណ្ណបសស និងសមធម៌ ក្នុងសេវាសុខាភិបាលនៅមូលដ្ឋាន
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/7/2019 1:26:39 AM )

លោកប្រធានមន្ទីរពេទ្យបង្អែកកណ្តាលស្ទឹង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានអោយដឹងថា នៅក្នុងឆ្នាំ២០១៨មន្ទីរពេទ្យបានទទួលពិនិត្យ និងព្យាបាលជំងឺសរុបចំនួន១៧៥៦០ករណី ក្នុងនោះមានអ្នកជំងឺដែលប្រើប្រាស់ប័ណ្ណ (ប.ស.ស) ចំនួន៨៣៦៦នាក់ និងប្រជាពលរដ្ឋប្រើប្រាស់ប័ណ្ណ សមធម៌មានចំនួន៤១៧នាក់។

លោកវេជ្ជបណ្ឌិត យ៉ាត ធឿន ប្រធានមន្ទីរពេទ្យបង្អែកកណ្តាលស្ទឹង បានលើកឡើងបន្តថា ដោយសារមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ បានធ្វើអោយមន្ទីរពេទ្យបង្អែកកណ្តាលស្ទឹង មានលទ្ធភាពព្យាបាលជំងឺជូនពលរដ្ឋបានកាន់តែច្រើន។ ការលើកឡើង របស់លោកប្រធានមន្ទីរពេទ្យបង្អែកបែបនេះ នៅក្នុងឱកាសជួបពិភាក្សាការងារ ជាមួយគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវ: និងកិច្ចការនារីនៃរដ្ឋសភា។

លោកជំទាវ ឡោក ខេង ប្រធានគណ:កម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវ: និងកិច្ចការនារី នៃរដ្ឋសភា បានដឹកនាំសមាជិកសមាជិកាចុះពិនិត្យស្វែងយល់ពីការផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋ នៅមន្ទីរពេទ្យបង្អែកកណ្តាលស្ទឹង និងកន្លែង ផ្សេងទៀតក្នុងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩។

ដំណើរបំពេញបេសកកម្មរបស់គណៈកម្មការជំនាញរដ្ឋសភាទៅកាន់មូលដ្ឋាននេះ ក្នុងគោលបំណង ពិនិត្យការផ្តល់សេវាសុខាភិបាលជូនប្រជាជន ពិសេសការប្រើប្រាស់សេវាបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) និងមូនិធិសមធម៌។

លោកវេជ្ជបណ្ឌិត យ៉ាត ធឿន នៅបានជម្រាបជូនគណៈកម្មការជំនាញរដ្ឋសភាបន្តថា មន្ទីរពេទ្យមាន សេវាទទួលអ្នកជំងឹក្នុងកាពិនិត្យ និងពិគ្រោះ ជំងឺទូទៅ ដូចជា វះកាត់តូចផ្នែកជំងឺកុមារ ផ្នែកសម្ភព និងរោគស្រ្តី ផ្នែកពិនិត្យផ្ទៃពោះ និងចាក់ថ្នាំបង្ការដល់កុមារ ផ្នែកពិសោធន៍ ផ្នែករថយន្តសង្រ្គោះ និងផ្នែកសង្រ្គោះបន្ទាន់។

ជាមួយគ្នានេះ លោកប្រធានមន្ទីរពេទ្យក៏បានលើកឡើងពីបញ្ហាប្រឈម និងការខ្វះខាតរបស់មន្ទីរពេទ្យ ដែលមានដូចជា ការទូទាត់ថវិកាពីខាង (ប.ស.ស) មានការយឺតយាវ មន្ទីរពេទ្យនៅខ្វះគ្រូពេទ្យជំនាញ ម៉ាស៊ីន X-RAY មានសភាពចាស់ អគារចាស់ទ្រុឌទ្រោម និងកន្លែងទុកដាក់សំណល់ វេជ្ជសាស្រ្ត ជាដើម។

លោកជំទាវ ឡោក ខេង បានសម្តែងការកោតសរសើរចំពោះការយកចិត្តទុកដាក់ខ្ពស់របស់មន្រ្តីទាំងអស់ ដែលបានអនុវត្តការងារនាពេលកន្លងមក។ លោកជំទាវគូសបញ្ជាក់ថា ការពិភាក្សាផ្ទាល់ និងត្រង់ៗជាមួយគ្នានាពេលនេះ ដើម្បីធ្វើយ៉ាងណារកដំណោះស្រាយបញ្ហាដែលនៅសេសសល់ ឬកែលម្អអ្វីដែលមិនទាន់សកម្មអោយរលូនឡើង ក្នុងការចូលរួមលើកស្ទួយវិស័យសុខាភិបាល និងសុខុមាលភាព ជូនពលរដ្ឋ ចូលរួមកាត់បន្ថយ ភាពក្រីក្រជាមួយរាជរដ្ឋាភិបាល។

លោកជំទាវបានអោយដឹងថា នៅខែមិថុនា ឆ្នាំ២០១៩ខាងមុខនេះ នៅតាមមន្ទីរពេទ្យបង្កែក និងមណ្ឌលសុខភាពនឹងចាប់អនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាលលើការលើកកម្ពស់សុខភាព ស្រ្តីក្រីក្រ និងកុមាររហូតអាយុពីរឆ្នាំ។

សូមបញ្ជាក់ថា នៅក្នុងបេសកកម្មនាថ្ងៃទី២៤ ខែមករានេះ គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវ: និងកិច្ចការនារីនៃរដ្ឋសភាបានចុះទៅកាន់មណ្ឌលសុខភាពសៀមរាប ដែលស្ថិតនៅក្នុងឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ចុះសួរសុខទុក្ខកុមារកំព្រា និងជនវិបល្លាស នៅមណ្ឌលកុមារកំព្រាហុងគ្រី ស្រុកកណ្តាលស្ទឹង និងបានចុះទៅជួបសំណេះសំណាល ស្វែងយល់សុខទុក្ខកម្មករកម្មការិនីនៅរោងចក្រដេរស្បែកជើង សាន់បូ (SUNBOW ) ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ផងដែរ។

នៅក្នុងការសិក្សាស្វែងយល់ការងារសុខាភិបាលនេះ លោកជំទាវ ឡោក ខេង បានគូសបញ្ជាក់ថា នឹងពាំនាំបញ្ហាប្រឈម និងការខ្វះខាតរបស់ មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព ទៅពិភាក្សាជាមួយក្រសួងសុខាភិបាលបន្តទៀត៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន