ឯកឧត្តមអនុប្រធានរដ្ឋសភានៃសហព័ន្ធរុស្ស៊ីសន្យាថានឹងជំរុញឱ្យមានជើងហោះហើរត្រង់រវាងកម្ពុជា-រុស្ស៊ី __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ជួបពិភាក្សាការងារជាមួយ ប្រធានរដ្ឋសភាវៀតណាម __ ថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជានិងឡាវ ប្តេជ្ញាបន្តរក្សានូវសន្ទុះវិជ្ជមាននៃទំនាក់ទំនងការទូតសភា ក្នុងការផ្តល់នូវលទ្ធផលវិជ្ជមានជានិច្ចដល់ប្រទេសនិងពលរដ្ឋទាំងសងខាង __ គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា អញ្ជើញដល់ ប្រទេសម៉ាឡេស៊ី ដោយសុវត្ថិភាពក្នុងការចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៦ __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំគណៈប្រតិភូសភាកម្ពុជាចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ អាកាសយានដ្ឋានអន្តរជាតិតេជោ លេចរូបរាងឡើងក្រោមម្លប់សុខសន្តិភាពជាមោទនភាពរបស់ខ្មែរគ្រប់រូប __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ អាកាសយានដ្ឋានអន្តរជាតិតេជោ លេចរូបរាងឡើងក្រោមម្លប់សុខសន្តិភាពជាមោទនភាពរបស់ខ្មែរគ្រប់រូប __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ អាកាសយានដ្ឋានអន្តរជាតិតេជោ លេចរូបរាងឡើងក្រោមម្លប់សុខសន្តិភាពជាមោទនភាពរបស់ខ្មែរគ្រប់រូប __ សម្តេចប្រធានរដ្ឋសភា បានជម្រាបជូនគណៈប្រតិភូសភាអូស្រ្តាលី ពីតម្លៃសន្តិភាព សម្រាប់កម្ពុជា តំបន់និងសកលលោក __ ឯកឧត្តម ប៉ាន សូរស័ក្តិ អនុញ្ញាតឱ្យគណៈប្រតិភូមកពីក្រសួងពាណិជ្ជកម្ម ចូលជួបសម្ដែងការគួរសម នៅវិមានរដ្ឋសភា __ ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើរបាយការណ៍សមិទ្ធកម្មប្រចាំត្រីមាសទី២ ឆ្នាំ២០២៥ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ __ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ថ្ងៃចន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០២៥__ រដ្ឋសភា អនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើសន្ធិសញ្ញាស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ក្នុងការលើកកម្ពស់សន្តិភាពនិងសន្តិសុខតំបន់ និងពិភពលោក របស់កម្ពុជា __ សេចក្តីជូនដំណឹង ស្តីពីគណ:ប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី__ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជាចូលរួមមហាសន្និបាតប្រចាំឆ្នាំរបស់អាយប៉ាលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី សប្តាហ៍ក្រោយ ៕

Home » គណៈកម្មការទី៤ » សកម្មភាព » ឯកឧត្តម ហ៊ុន ណេង ផ្តាំផ្ញើកងកម្លាំងថា÷ កិច្ចប្រជុំលើកទី២៧ APPF ជាមុខមាត់កម្ពុជាទាំងមូល
ឯកឧត្តម ហ៊ុន ណេង ផ្តាំផ្ញើកងកម្លាំងថា÷ កិច្ចប្រជុំលើកទី២៧ APPF ជាមុខមាត់កម្ពុជាទាំងមូល
Prepaired By: NA1472 ​ Date: (3/7/2019 12:39:57 AM )

ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា និងជាប្រធានអនុគណៈកម្មការសន្តិសុខ នៃគណៈកម្មការរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក បានអញ្ជើញចុះពិនិត្យដោយផ្ទាល់ទីតាំងរៀបចំកិច្ចប្រជុំលើកទី២៧ APPF ដែលសភាកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ នៅខេត្តសៀមរាប នាខែមករា​ ឆ្នាំ២០១៩ ខាងមុខនេះ។

នៅក្នុងដំណើរបំពេញបេសកកម្មនាថ្ងៃទី៨ ខែធ្នូ​ ឆ្នាំ២០១៨នេះ ឯកឧត្តម ហ៊ុន ណេង និងសហការី បានជួបពិភាក្សាការងារជាមួយអាជ្ញាធរ ខេត្តសៀមរាប កងកម្លាំងប្រដាប់អាវុធ ព្រមទាំងនាយកដ្ឋានអង្គរក្សនៃអគ្គស្នងការនគរបាលជាតិ ដើម្បីពិភាក្សាលើ កិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ ដល់កិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក អោយដំណើរការទៅដោយរលូន និងសុវត្ថិភាព។

សភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក នៅលើទឹកដីអង្គរខេត្តសៀមរាប ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩។ គណៈប្រតិភូដែលជាប្រធានសភា ឬតំណាងនៃប្រទេសជាសមាជិកAPPF នឹងអញ្ជើញមកចូលរួមកិច្ចប្រជុំនេះ។ វេទិកាសភា អាស៊ី-ប៉ាស៊ីហ្វិក ដែលហៅកាត់ថា APPF មានសមាជិក២៧ប្រទេស។

ឯកឧត្តម ហ៊ុន ណេង បានមានប្រសាសន៍ថា ដើម្បីរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក សភាកម្ពុជាបានបង្កើត គណៈកម្មការរៀបចំមួយ ដោយមានអនុគណៈកម្មការទទួលបន្ទុកតាមវិស័យផ្សេងៗគ្នាមួយចំនួន ដូចជា អនុគណៈកម្មការទទួលបន្ទុកសន្តិសុខ ជាដើម។

ជាអ្នកទទួលបន្ទុកកិច្ចការសន្តិសុខ ឯកឧត្តម ហ៊ុន ណេង បានស្នើសុំដល់អាជ្ញាធរពាក់ព័ន្ធ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ យកចិត្តទុកដាក់ក្នុង ការផ្តល់សុវត្ថិភាពជូនគណៈប្រតិភូដែលនឹងចូលរួមកិច្ចប្រជុំនេះ ព្រមទាំងក្តាប់សភាពការណ៍ឱ្យបានច្បាស់លាស់ដូចមានក្នុងផែនការការពារ។

ឯកឧត្តម បានផ្តាំផ្ញើថាកម្លាំងមានសមត្ថកិច្ចទាំងអស់ត្រូវសហការគ្នាឱ្យបានល្អ ហើយដោះស្រាយរាល់បញ្ហាដែលកើតឡើង ត្រូវមានទំនាក់ទំនង ជាមួយគ្នាជាប្រចាំ។

ឯកឧត្តម ហ៊ុន ណេង បានលើកឡើងថា ព្រឹត្តិការណ៍នេះជាកិត្តិយស និងជាមុខមាត់របស់កម្ពុជាទាំងមូល។ បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយ អាជ្ញាធរពាក់ព័ន្ធហើយ ឯកឧត្តម ហ៊ុន ណេង និងសហការី បានចុះទៅពិនិត្យទីតាំងរៀបចំកិច្ចប្រជុំលើកទី២៧ APPF ផងដែរ ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន