អគ្គលេខាធិការដ្ឋានរដ្ឋសភា ជំរុញការងារកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីបង្កើនប្រសិទ្ធភាពបម្រើការងារជូនតំណាងរាស្ត្រ ដើម្បីផលប្រយោជន៍ប្រជាជន__ រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គ នៅថ្ងៃទី២១កញ្ញា ដើម្បីសម្រេចសុពលភាពតំណាងរាស្ត្រថ្មី ឯកឧត្តម សុខ ផេង ជំនួស ឯកឧត្តម ច័ន្ទ សារុន ដែលបានទទួលមរណភា និងពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ចំនួន ៤__ ឯកឧត្តម ព្រហ្ម វិរៈ ដឹកនាំកិច្ចប្រជុំត្រៀមចូលរួមមហាសន្និបាត AIPA លើកទី៤៧ នៅហ្វីលីពីន និងការសហការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ APF__ រដ្ឋសភាចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងស្ថាប័ននីតិប្បញ្ញត្តិ និងយន្តការសមាជរដ្ឋសភា-ព្រឹទ្ធសភា ដល់និស្សិតខ្មែរនៅបរទេស__ ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំពិនិត្យការងារត្រៀមដាក់ឲ្យដំណើរការសាកល្បងប្រព័ន្ធ សភាអេឡិចត្រូនិច E-Parliament__ លោកជំទាវ កុល ធារិន អញ្ជើញចូលរួមពិធីបុណ្យសលាកភត្ត នៅវត្តសុទស្សនារាម ជ្រោយថ្ម ខេត្តកំពង់ចាម__ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញសំណេះសំណាលជាមួយសិល្បករ សិល្បការិនីរបាំ និងចុះពិនិត្យការសិក្សារបស់សមណសិស្ស នៅខេត្តកំពង់ឆ្នាំង__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមនៅក្នុងពិធីសម្ពោធលេខាធិការដ្ឋាន AFPPD ដែលបានដាក់ទីតាំងថ្មីនៅទីក្រុងគូឡាឡាំពួរ__ ឯកឧត្តម វ៉ាន់ ដារ៉ា សំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅខេត្តកំពត__ តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនចាស់ជរា នៅស្រុកកំពង់រោទិ៍__ ឯកឧត្តម គិត ទ្រី អញ្ជើញចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពក ដែលកំពុងជន់ឡើងខ្លាំង__ គណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាបតៃយាន ឆ្នាំ២០២៦ នៅខេត្តសានស៊ី ប្រទេសចិន)__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ៊្វិក ដើម្បីសង្កត់ធ្ងន់លើការកសាង «ភាពធន់នៃប្រជាសាស្ត្រ»__ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ដឹកនាំគណៈប្រតិភូរដ្ឋសភា អញ្ជើញចូលជួបសម្ដែងការគួរសមជាមួយប្រធានគណៈកម្មាធិការប្រឹក្សានយោបាយប្រជាជនខេត្តសានស៊ី ៕

Home » គណៈកម្មការទី៥ » សកម្មភាព » អនុប្រធានសភាប្រទេសបារំាងគ្រោងបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងខែធ្នូនេះ
អនុប្រធានសភាប្រទេសបារំាងគ្រោងបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងខែធ្នូនេះ
Prepaired By: NA1472 ​ Date: (3/6/2019 7:12:09 PM )

ឯកឧត្តម Sylvain WASERMAN អនុប្រធានសភា និងជាសមាជិកគណៈកម្មការកិច្ចការបរទេសនៃសភាប្រទេសបារំាង គ្រោងបំពេញទស្សនកិច្ចនៅ ព្រះរាជាណាចក្រកម្ពុជា​ ពីថ្ងៃទី១៥​ ដ​ល់ថ្ងៃទី២១​ ខែធ្នូ ឆ្នាំ២០១៨។ នៅរសៀលថ្ងៃទី២៨​ ខែវិច្ឆិកា​ ឆ្នាំ២០១៨​ នៅវិមានរដ្ឋសភា ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័តមាន នៃរដ្ឋសភា បានជួបពិភាក្សាការងារពីគម្រោងដំណើរ ទស្សនកិច្ចរបស់ថ្នាក់ដឹកនាំសភាប្រទេសបារំាងជាមួយ លោកជំទាវ អេវ៉ា ង្វៀន ប៊ិញ ឯកអគ្គរដ្ឋទូតប្រទេសបារាំងប្រចាំនៅកម្ពុជា។

ដំណើរទស្សនកិច្ចថ្នាក់ដឹកនាំសភាប្រទេសបារំាងនៅកម្ពុជា ត្រូវបានវាយតម្លៃថា មានសារៈសំខាន់ណាស់ ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ ប្រទេសទំាងពីរឲ្យកាន់តែរឹងមាំឡើង ពិសេសស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា-បារំាង។ ឯកឧត្តម ឈាង វុន បានគូសបញ្ជាក់ថា នៅក្នុងដំណើរទស្សនកិច្ចនោះ ឯកឧត្តម Sylvain WASERMAN គ្រោងជួបពិភាក្សាទ្វេភាគីជាមួយថ្នាក់ដឹកនាំសំខាន់ៗរបស់រដ្ឋសភា ព្រឹទ្ធសភា និងរាជរដ្ឋាភិបាល ព្រមទាំងអញ្ជើញ ទៅបំពេញទស្សនកិច្ចនៅខេត្តសៀមរាប និងកន្លែងសំខាន់ៗមួយចំនួនទៀត៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន