រដ្ឋសភាកំណត់យកថ្ងៃទី២០ ខែសីហា បន្តសម័យប្រជុំលើកទី៦ នីតិកាលទី៧ ដើម្បីពិភាក្សា និងអនុម័ត «សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់» រដ្ឋសភាកម្ពុជាត្រៀមរៀបចំ «កិច្ចសន្ទនាពហុភាគីស្តីពីការវិនិយោគ ASEAN RAI» នាចុងខែសីហានេះ ដើម្បីពង្រឹងសន្តិសុខស្បៀង និងអាកាសធាតុ__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខ​ គោរពជូន​ ឯកឧត្តម ចាវ ឡឺជី (Zhao Leji)​ ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ សភាតំណាងប្រជាជនចិន សាធារណរដ្ឋប្រជាមានិតចិន​ ចំពោះមរណភាពរបស់ ឯកឧត្តម ជូ រ៉ុងជី (Zhu Rongji) អតីតនាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងប៉េកាំង ក្នុងជន្មាយុ ៩៨ឆ្នាំ។__ ឯកឧត្តមកិត្ដិសេដ្ឋាបណ្ឌិត ជាម យៀប បំផុសស្មារតីសមាជិកសភាទាំង១៦ប្រទេស រួមគ្នាអនុវត្ត«សេចក្ដីថ្លែងការរួមទីក្រុងភ្នំពេញ»ឱ្យក្លាយជាសកម្មភាពជាក់ស្តែងដើម្បីផលប្រយោជន៍ប្រជាជន__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតអបអរសាទរ​ គោរពជូន​ លោកជំទាវ ខាលីដា បួហ្វេឌិច (Khalida Boufedeche)​ ប្រធានសភាប្រជាជន​ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតអាល់ហ្សេរី​__ ព័ត៌មានថ្មី ៖ វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល លើកទី៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ដោយជោគជ័យ__ អង្គការសុខភាពពិភពលោក(WHO )រៀបចំពិធីជប់លៀងជូនគណៈប្រតិភូចូលរួមវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិកស្តីពីសុខភាពសកល ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន រៀបចំពិធីទទួលស្វាគមន៍ និងជប់លៀងជូនគណៈប្រតិភូសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វ៊ិកដែលអញ្ជើញមកទស្សនកិច្ចក្នុងខេត្តកំពត__

Home » គណៈកម្មការទី៤ » សកម្មភាព » ឯកឧត្តម ហ៊ុន ណេង តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម អំពាវនាវដល់សិស្សានុសិស្សខិតខំរៀនសូត្រ ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ
ឯកឧត្តម ហ៊ុន ណេង តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម អំពាវនាវដល់សិស្សានុសិស្សខិតខំរៀនសូត្រ ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ
Prepaired By: NA1472 ​ Date: (2/26/2019 8:38:32 PM )

នៅពេលអញ្ជើញជាអធិបតីភាព សម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សា ស្ថិតនៅសាលាបឋមសិក្សា ហ៊ុន ណេង បឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ឯកឧត្តម ហ៊ុន ណេង តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម បានអំពាវនាវដល់សិស្សានុសិស្សត្រូវខិតខំរៀនសូត្រ ដើម្បី ក្លាយជាកូនល្អ សិស្សល្អ ប្រជាពលរដ្ឋល្អ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ។

បើតាមការឲ្យដឹងពី លោក ហាន លីណា អភិបាលក្រុងកំពង់ចាម សាលាបឋមសិក្សា ហ៊ុន ណេង បឹងស្នាយ បានផ្ដួចផ្ដើមកសាងដោយ ឯកឧត្ដម ហ៊ុន ណេង នៅមានប្រជាពលរដ្ឋមករស់នៅថ្មីក្នុងសង្កាត់សំបួរមាសនេះ ចំនួន១៨៥គ្រួសារ កាលពីឆ្នាំ២០១៣។ អគារសិក្សា១ខ្នងដែលសម្ពោធនាឱកាស នេះមាន៥បន្ទប់ និងសមិទ្ធផលផ្សេងៗមានសម្ភារៈសិក្សា និងការបង្រៀនផងដែរ គឺជាសមិទ្ធផលដែលកើតចេញពីការរួមសហការរវាង ឯកឧត្តម ហ៊ុន ណេង និងលោកជំទាវ និងអង្គការស្ពានកម្ពុជាហូឡង់ ដោយបានជំនួយពីអង្គការ SSCR និងអង្គការវ៉ាយខន់សិន។

លោក ្រហ្វីត វ៉េតខាំ តំណាងអង្គការស្ពានហូឡង់ បានគូសបញ្ជាក់ថា សមិទ្ធផលនេះ ជាការជួយដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសការលើកកម្ពស់ កូនចៅប្រជាពលរដ្ឋក្រីក្រក្នុងមូលដ្ឋាននេះតែម្តង។ លោកបានមានប្រសាសន៍ថា ក្រៅពីអគារសិក្សាថ្មីនេះ អង្គការស្ពានបានកសាងនូវអគារសិក្សាជាង ១០០ខ្នងមកហើយ នៅតំបន់ផ្សេងៗទៀតនៅទូទាំងប្រទេសកម្ពុជា។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដម ហ៊ុន ណេង បានថ្លែងអំណរគុណដល់អង្គការស្ពានកម្ពុជាហូឡង់ ដែលតែងតែចូលរួមចំណែកជាមួយឯកឧត្តម លើការងារសង្គម ពិសេសការកសាងសាលារៀននេះ។ ឯកឧត្ដមតំណាងរាស្រ្តបានរម្លឹកថា កាលពីអតីតកាលទីតំាងសាលាបឋមសិក្សានេះ គឺជាតំបន់ ទឹកលិច ដែលមិនមានពលរដ្ឋរស់នៅ និងមិនមានសាលារៀននោះទេ ប៉ុន្តែដោយសារមានការអភិវឌ្ឍ ទីនេះបានក្លាយជាថ្នាលបណ្តុះបណ្តាល ដោយមានប្រជាពលរដ្ឋជាច្រើនបានមកតំាងទីលំនៅ។

ឯកឧត្ដម ហ៊ុន ណេង បានគូសបញ្ជាក់ថា វត្តមានអគារសិក្សាដែលលេចជារូបរាងនាពេលនេះ គឺជាការឆ្លើយតបទៅនឹងគោលនយោបាយរបស់ រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យអប់រំ លើកកម្ពស់ជីវភាពពលរដ្ឋ ដោយត្រូវកសាងសាលារៀន ហេដ្ឋារចនាសម្ព័ន្ធសង្គមនានា ដើម្បីឲ្យកូនចៅរបស់ ប្រជាពលរដ្ឋ មានភាពងាយទទួលចំណេះដឹង។ “យើងមានសាលារៀនហើយ សូមឲ្យក្មួយៗខិតខំសិក្សារៀនសូត្រឲ្យបានពូកែ ក្លាយជាកូនល្អ សិស្សល្អ និងជាពលរដ្ឋល្អ សម្រាប់សង្គមជាតិនាពេលអនាគត។ ក្រៅពីនោះ មាតាបិតាឬអាណាព្យាបាលសិស្ស ត្រូវជំរុញកូនចៅឲ្យទៅសិក្សារៀនសូត្រគ្រប់ៗ គ្នា” នេះជាការអំពាវនាវរបស់ឯកឧត្តមតំណាងរាស្រ្ត។

ឯកឧត្តមបានបន្តថា បច្ចុប្បន្ននេះកម្ពុជាទាំងមូល កំពុងទទួលបាននូវសុខសន្តិភាព និងស្ថេរភាពនយោបាយពេញផ្ទៃប្រទេសយ៉ាងណាក្តី តែអាជ្ញាធរ និងសមត្ថកិច្ចក្នុងមូលដ្ឋាន ត្រូវតែយកចិត្តទុកដាក់ថែរក្សាសន្តិសុខ សុវត្ថិភាព តាមរយៈការអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីភាព កក់ក្តៅដល់ប្រជាពលរដ្ឋ និងការសិក្សារបស់សិស្សានុសិស្ស។

មុនបញ្ចប់កម្មវិធី ឯកឧត្ដម ហ៊ុន ណេង បានអញ្ជើញបំពាក់នូវគ្រឿងឥស្សរិយយស និងផ្ដល់ប័ណ្ណសរសើរ ដល់សប្បុរសជនដែលបានចូលរួមចំណែក កសាងអភិវឌ្ឍន៍ប្រទេសជាតិ និងបានចែកជូនអំណោយដល់លោកតាលោកយាយចំនួន១០០នាក់ ដោយម្នាក់ៗទទួលបានក្រណាត់ស១ដុំ និងថវិកា ១ម៉ឺនរៀល។ ជូនលោកគ្រូ អ្នកគ្រូ ចំនួន១៧៤នាក់ និងគ្រូពេទ្យប្រចំាមណ្ឌលសុខភាព១០នាក់ ដោយម្នាក់ៗទទួលបានថវិកា២ម៉ឺនរៀល។ ចែកជូននិស្សិត និងប្រជាពលរដ្ឋ៨០៥នាក់ ម្នាក់ៗទទួលបានសារុងមួយ។ ដោយឡែកសិស្សានុសិស្សសាលាបឋមសិក្សា ហ៊ុន ណេង ចំនួន២៦៨នាក់ ម្នាក់ៗថវិកា ៥ពាន់រៀល និងសម្ភារៈសិក្សាមួយចំនួនទៀត៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន