រដ្ឋសភាកំណត់យកថ្ងៃទី២០ ខែសីហា បន្តសម័យប្រជុំលើកទី៦ នីតិកាលទី៧ ដើម្បីពិភាក្សា និងអនុម័ត «សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់» រដ្ឋសភាកម្ពុជាត្រៀមរៀបចំ «កិច្ចសន្ទនាពហុភាគីស្តីពីការវិនិយោគ ASEAN RAI» នាចុងខែសីហានេះ ដើម្បីពង្រឹងសន្តិសុខស្បៀង និងអាកាសធាតុ__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខ​ គោរពជូន​ ឯកឧត្តម ចាវ ឡឺជី (Zhao Leji)​ ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ សភាតំណាងប្រជាជនចិន សាធារណរដ្ឋប្រជាមានិតចិន​ ចំពោះមរណភាពរបស់ ឯកឧត្តម ជូ រ៉ុងជី (Zhu Rongji) អតីតនាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងប៉េកាំង ក្នុងជន្មាយុ ៩៨ឆ្នាំ។__ ឯកឧត្តមកិត្ដិសេដ្ឋាបណ្ឌិត ជាម យៀប បំផុសស្មារតីសមាជិកសភាទាំង១៦ប្រទេស រួមគ្នាអនុវត្ត«សេចក្ដីថ្លែងការរួមទីក្រុងភ្នំពេញ»ឱ្យក្លាយជាសកម្មភាពជាក់ស្តែងដើម្បីផលប្រយោជន៍ប្រជាជន__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតអបអរសាទរ​ គោរពជូន​ លោកជំទាវ ខាលីដា បួហ្វេឌិច (Khalida Boufedeche)​ ប្រធានសភាប្រជាជន​ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតអាល់ហ្សេរី​__ ព័ត៌មានថ្មី ៖ វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល លើកទី៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ដោយជោគជ័យ__ អង្គការសុខភាពពិភពលោក(WHO )រៀបចំពិធីជប់លៀងជូនគណៈប្រតិភូចូលរួមវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិកស្តីពីសុខភាពសកល ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន រៀបចំពិធីទទួលស្វាគមន៍ និងជប់លៀងជូនគណៈប្រតិភូសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វ៊ិកដែលអញ្ជើញមកទស្សនកិច្ចក្នុងខេត្តកំពត__

Home » គណៈកម្មការទី៤ » សកម្មភាព » ក្រសួងមុខងារសាធារណៈ ជម្រាបរដ្ឋសភាថាកំណែទម្រង់ប្រាក់បៀវត្សរ៍មន្រ្តីរាជការ ជាសមិទ្ធផលមួយក្នុងចំណោមសមិទ្ធផលជាច្រើនរបស់ក្រសួង
ក្រសួងមុខងារសាធារណៈ ជម្រាបរដ្ឋសភាថាកំណែទម្រង់ប្រាក់បៀវត្សរ៍មន្រ្តីរាជការ ជាសមិទ្ធផលមួយក្នុងចំណោមសមិទ្ធផលជាច្រើនរបស់ក្រសួង
Prepaired By: NA1472 ​ Date: (2/26/2019 8:26:15 PM )

ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណ: នៃរដ្ឋសភា នៅទីស្តីការ ក្រសួង ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងពីសមិទ្ធផលការងារធំៗជាច្រើន ដែលក្រសួងសម្រេច បាននៅក្នុងអាណត្តិទី៥ នៃរដ្ឋសភា។

សមិទ្ធផលធំៗដែល ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងនោះ មានដូចជា ការគ្រប់គ្រងមុខងារសាធារណៈ ការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាល សាធារណៈ ការអភិវឌ្ឍធនធានមនុស្សក្នុងក្របខណ្ឌ នៃការបណ្តុះបណ្តាលនៅសាលាភូមិន្ទរដ្ឋបាល ការអភិវឌ្ឍស្ថាប័នក្នុងក្របខណ្ឌក្រសួងមុខងារ សាធារណៈ ការត្រួតពិនិត្យ និងការគាំទ្រការអនុវត្តកម្មវិធីគោលនយោបាយជាដើម។

ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន បានសង្កត់ធ្ងន់ថា អ្វីដែលជាសមិទ្ធផលនោះ គឺក្រសួងបានអនុវត្តដោយជោគជ័យ នូវយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣របស់រាជរដ្ឋាភិបាលកម្ពុជា គឺការដំឡើងប្រាក់បៀវត្សរ៍ដល់មន្រ្តីរាជការ ស្របតាមស្ថានភាពកំណើនសេដ្ឋកិច្ច និងលទ្ធភាពទ្រទ្រង់ បានថវិកាជាតិក្នុងន័យធានាឱ្យបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច សមធម៌ ការបង្កើនផលិតភាព និងប្រសិទ្ធភាពការងាររដ្ឋបាលសាធារណៈ ការធានា សង្គតិភាពរវាងក្របខណ្ឌមន្ត្រីរាជការស៊ីវិល​ និងកងកម្លាំងប្រដាប់អាវុធក្នុងដំណើរការនៃការកែទម្រង់ប្រព័ន្ធបៀវត្សរ៍។

សូមជម្រាបថា ដើម្បីសិក្សាស្វែងយល់ពីការអនុវត្តច្បាប់ នៅក្នុងវិស័យដែលគណៈកម្មការទទួលបន្ទុក ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការ មហាផ្ទៃ ការពារជាតិ និងមុខងារសាធារណ: នៃរដ្ឋសភា នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ នេះបានដឹកនាំ សមាជិកគណៈកម្មការចុះសិក្សា ស្វែងយល់ពីការងាររបស់ក្រសួងមុខងារសាធារណៈនៅទីស្តីការក្រសួងផ្ទាល់តែម្តង។

នៅក្នុងជំនួបដដែលនោះ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបគណៈកម្មការរដ្ឋសភាបន្តទៀតថា ក្រសួងមុខងារសាធារណៈ និងក្រុមការងារកែទម្រង់ប្រព័ន្ធ បៀវត្សរ៍បានសហការជាមួយក្រសួង ស្ថាប័នថ្នាក់ជាតិ​ និងថ្នាក់ក្រោមជាតិពាក់ព័ន្ធរៀបចំនូវលិខិតបទដ្ឋានសំខាន់ៗ ដូចជា ព្រះរាជក្រឹត្យ អនុក្រឹត្យ និងសារាចរ ដើម្បីរៀបចំក្របខណ្ឌមន្ត្រីរាជការ ដំឡើងប្រាក់បំណាច់មុខងារ ដំឡើងប្រាក់បៀវត្សរ៍មូលដ្ឋាន ក្នុងការពង្រឹងប្រសិទ្ធភាពការងារ បង្កើន ផលិតភាព និងបង្កើនប្រាក់ចំណូលដល់មន្ត្រីរាជការ។

ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍បន្តថា ក្រុមការងារក៏បានរៀបចំបង្កើនប្រាក់បំណាច់មុខងារជូនមន្ត្រីនគរបាលជាតិ យោធិននៃកងយោធពល ខេមរភូមិន្ទ និងមន្ត្រីអនុរក្សពន្ធនាគារជាតិ ដើម្បីឱ្យសង្គតិភាពជាមួយមន្ត្រីរាជការស៊ីវិល។ ឯកឧត្តមបានបញ្ជាក់ថា នៅខែមករា ឆ្នាំ២០១៩ខាងមុខនេះ មន្ត្រីរាជការទាំងអស់នឹងបើកប្រាក់បៀវត្សរ៍២សប្តាហ៍ម្តង ក្នុងមួយខែ។

ឯកឧត្តម ហ៊ុន ណេង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលក្រសួងសម្រេចបាន។ ប្រធានគណៈកម្មការជំនាញរដ្ឋសភាបាន ថ្លែងអំណរគុណចំពោះកិច្ចសហការដ៏ល្អរវាងក្រសួងមុខងារសាធារណៈ និងគណៈកម្មការរដ្ឋសភា ក្នុងអាណត្តិទី៥ កន្លងមក ហើយឯកឧត្តមសង្ឃឹមថា ក្នុងអាណត្តិថ្មីទី៦នេះ ក្រសួងនឹងសម្រេចបានលទ្ធផលបន្តបន្ទាប់ទៀតជូនជាតិ និងប្រជាពលរដ្ឋ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន