ក្នុងទិវាប្រកបដោយមហានក្ខត្តឫក្សវិសេសវិសាលនេះ ថ្នាក់ដឹកនាំ សមាជិក សមាជិកា និងមន្ត្រីរាជការទាំងអស់នៃរដ្ឋសភា សូមលំឱនកាយវាចាចិត្តក្រាបថ្វាយព្រះរាជសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គទ្រង់ប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការ ព្រមទាំងព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន និងព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់ប្រជានុរាស្ត្រខ្មែរជានិច្ចនិរន្តរ៍។
