អគ្គលេខាធិការដ្ឋានរដ្ឋសភា ជំរុញការងារកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីបង្កើនប្រសិទ្ធភាពបម្រើការងារជូនតំណាងរាស្ត្រ ដើម្បីផលប្រយោជន៍ប្រជាជន__ រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គ នៅថ្ងៃទី២១កញ្ញា ដើម្បីសម្រេចសុពលភាពតំណាងរាស្ត្រថ្មី ឯកឧត្តម សុខ ផេង ជំនួស ឯកឧត្តម ច័ន្ទ សារុន ដែលបានទទួលមរណភា និងពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ចំនួន ៤__ ឯកឧត្តម ព្រហ្ម វិរៈ ដឹកនាំកិច្ចប្រជុំត្រៀមចូលរួមមហាសន្និបាត AIPA លើកទី៤៧ នៅហ្វីលីពីន និងការសហការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ APF__ រដ្ឋសភាចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងស្ថាប័ននីតិប្បញ្ញត្តិ និងយន្តការសមាជរដ្ឋសភា-ព្រឹទ្ធសភា ដល់និស្សិតខ្មែរនៅបរទេស__ ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំពិនិត្យការងារត្រៀមដាក់ឲ្យដំណើរការសាកល្បងប្រព័ន្ធ សភាអេឡិចត្រូនិច E-Parliament__ លោកជំទាវ កុល ធារិន អញ្ជើញចូលរួមពិធីបុណ្យសលាកភត្ត នៅវត្តសុទស្សនារាម ជ្រោយថ្ម ខេត្តកំពង់ចាម__ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញសំណេះសំណាលជាមួយសិល្បករ សិល្បការិនីរបាំ និងចុះពិនិត្យការសិក្សារបស់សមណសិស្ស នៅខេត្តកំពង់ឆ្នាំង__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមនៅក្នុងពិធីសម្ពោធលេខាធិការដ្ឋាន AFPPD ដែលបានដាក់ទីតាំងថ្មីនៅទីក្រុងគូឡាឡាំពួរ__ ឯកឧត្តម វ៉ាន់ ដារ៉ា សំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅខេត្តកំពត__ តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនចាស់ជរា នៅស្រុកកំពង់រោទិ៍__ ឯកឧត្តម គិត ទ្រី អញ្ជើញចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពក ដែលកំពុងជន់ឡើងខ្លាំង__ គណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាបតៃយាន ឆ្នាំ២០២៦ នៅខេត្តសានស៊ី ប្រទេសចិន)__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ៊្វិក ដើម្បីសង្កត់ធ្ងន់លើការកសាង «ភាពធន់នៃប្រជាសាស្ត្រ»__ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ដឹកនាំគណៈប្រតិភូរដ្ឋសភា អញ្ជើញចូលជួបសម្ដែងការគួរសមជាមួយប្រធានគណៈកម្មាធិការប្រឹក្សានយោបាយប្រជាជនខេត្តសានស៊ី ៕

Select: Search Keys    
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតអបអរសាទរ គោរពជូន លោកជំទាវ ដេមីទ្រីអូ អានីតា (DEMETRIOU Annita) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋស៊ីប  
Preparied By: NARA1472 Date: (10/6/2026 10:32:11 PM ) (Hits: 1ដង)  

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតអបអរសាទរ
គោរពជូន លោកជំទាវ ដេមីទ្រីអូ អានីតា (DEMETRIOU Annita) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋស៊ីប ព្រមទាំង
សហការី និងប្រជាជននៃសាធារណរដ្ឋស៊ីបទាំងមូល ក្នុងឱកាសជាប្រវត្តិសាស្ត្រនៃការប្រារព្ធខួបលើកទី៦៦
នៃទិវាបុណ្យឯករាជ្យជាតិស៊ីប ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ខាងមុខ។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំង សមាជិក សមាជិការដ្ឋសភា ផ្ញើសារលិខិតជូនពរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  
Preparied By: NARA1472 Date: (10/6/2026 10:32:09 PM ) (Hits: 2ដង)  

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំង សមាជិក
សមាជិការដ្ឋសភា ផ្ញើសារលិខិតជូនពរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
នាឱកាសដ៏បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរ នៃពិធីចម្រើនជន្មាយុរបស់
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី១ ខែតុលា ឆ្នាំ២០២៦ ខាងមុខ។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតចូលរួមរំលែកទុក្ខ គោរពជូន ឯកឧត្តម អេសឹកិ ម៉ូរី (Eisuke Mori) ប្រធានរដ្ឋសភា នៃប្រទេសជប៉ុន  
Preparied By: NARA1472 Date: (10/6/2026 10:31:48 PM ) (Hits: 2ដង)  

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតចូលរួមរំលែកទុក្ខ
គោរពជូន ឯកឧត្តម អេសឹកិ ម៉ូរី (Eisuke Mori) ប្រធានរដ្ឋសភា នៃប្រទេសជប៉ុន ក្រោយពីបានទទួលដំណឹង
អំពីការស្លាប់ បាត់បង់ជីវិត ការរងរបួស និងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដែលបង្កឡើងដោយខ្យល់ព្យុះទីហ្វុង Dujuan
ដ៏ខ្លាំងក្លា បណ្តាលឱ្យមានការបាក់ដី ទឹកជំនន់ ការដាច់ចរន្តអគ្គិសនី និងការរំខានយ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធដឹកជញ្ជូន...

សូមអនុមោទនាពិធីបុណ្យកាន់បិណ្ឌ វេនបិណ្ឌ១០ នៃពិធីបុណ្យភ្ជុំបិណ្ឌ! ថ្ងៃ ១០រោច ខែភទ្របទ  
Preparied By: NA0989 Date: (9/27/2026 8:46:26 PM ) (Hits: 11ដង)  

សូមអនុមោទនាពិធីបុណ្យកាន់បិណ្ឌ វេនបិណ្ឌ១០ នៃពិធីបុណ្យភ្ជុំបិណ្ឌ! ថ្ងៃ ១០រោច ខែភទ្របទ។
សូមអនុមោទនាទទួលយកនូវចំណែកបុណ្យកុសលនៃការបំពេញទាន រក្សាសីល និងការគោរព
ប្រតិបត្តិចំពោះព្រះពុទ្ធសាសនា។ សូមកម្ពុជាបន្តស្ថិតក្នុងសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជានិច្ចនិរន្តរ៍។
#រដ្ឋសភា #កាន់បិណ្ឌ១០ #បុណ្យភ្ជុំបិណ្ឌ

សូមអនុមោទនាពិធីបុណ្យកាន់បិណ្ឌ វេនបិណ្ឌ៩ នៃពិធីបុណ្យភ្ជុំបិណ្ឌ!ថ្ងៃ ៩រោច ខែភទ្របទ  
Preparied By: NA0989 Date: (9/27/2026 8:46:23 PM ) (Hits: 12ដង)  

សូមអនុមោទនាពិធីបុណ្យកាន់បិណ្ឌ វេនបិណ្ឌ៩ នៃពិធីបុណ្យភ្ជុំបិណ្ឌ!ថ្ងៃ ៩រោច ខែភទ្របទ។
ពិធីបុណ្យភ្ជុំបិណ្ឌជាមរតកវប្បធម៌ដ៏ល្អផូរផង់របស់ជាតិខ្មែរ ដែលបង្កប់នូវគុណធម៌ដ៏ជ្រាលជ្រៅ។
សូមឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធអ្នកដែលបានចែកឋាន និងសូមប្រសិទ្ធពរជ័យសិរីសួស្តីជូនជនរួមជាតិទាំងអស់។
#រដ្ឋសភា #កាន់បិណ្ឌ៩ #បុណ្យភ្ជុំបិណ្ឌ

សូមអនុមោទនាពិធីបុណ្យកាន់បិណ្ឌ វេនបិណ្ឌ៨ នៃពិធីបុណ្យភ្ជុំបិណ្ឌ! ថ្ងៃ ៨រោច ខែភទ្របទ  
Preparied By: NA0989 Date: (9/27/2026 8:46:19 PM ) (Hits: 15ដង)  

សូមអនុមោទនាពិធីបុណ្យកាន់បិណ្ឌ វេនបិណ្ឌ៨ នៃពិធីបុណ្យភ្ជុំបិណ្ឌ! ថ្ងៃ ៨រោច ខែភទ្របទ។
សូមបួងសួងដល់តេជបារមីនៃព្រះពុទ្ធសាសនា ជួយប្រោះព្រំសេចក្តីសុខសាន្ត សិរីមង្គល
និងវិបុលសុខ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបងប្អូនជនរួមជាតិទូទាំងប្រទេស។
#រដ្ឋសភា #កាន់បិណ្ឌ៨ #បុណ្យភ្ជុំបិណ្ឌ

សូមអនុមោទនាពិធីបុណ្យកាន់បិណ្ឌ វេនបិណ្ឌ៧ នៃពិធីបុណ្យភ្ជុំបិណ្ឌ! ថ្ងៃ ៧រោច ខែភទ្របទ  
Preparied By: NA0989 Date: (9/27/2026 8:46:16 PM ) (Hits: 16ដង)  

សូមអនុមោទនាពិធីបុណ្យកាន់បិណ្ឌ វេនបិណ្ឌ៧ នៃពិធីបុណ្យភ្ជុំបិណ្ឌ! ថ្ងៃ ៧រោច ខែភទ្របទ។
ក្នុងឱកាសពាក់កណ្តាលផ្លូវនៃរដូវកាលកាន់បិណ្ឌ សូមឧទ្ទិសបុណ្យកុសលជូនចំពោះបុព្វបុរសជាតិ
និងញាតិកាទាំងប្រាំពីរសន្តាន សូមដួងវិញ្ញាណក្ខន្ធលោកបានទៅសោយសុខក្នុងឋានសុគតិភពកុំបីខាន។
#រដ្ឋសភា #កាន់បិណ្ឌ៧ #បុណ្យភ្ជុំបិណ្ឌ

សូមអនុមោទនាពិធីបុណ្យកាន់បិណ្ឌ វេនបិណ្ឌ៦ នៃពិធីបុណ្យភ្ជុំបិណ្ឌ!ថ្ងៃ ៦រោច ខែភទ្របទ  
Preparied By: NA0989 Date: (9/27/2026 8:46:13 PM ) (Hits: 1ដង)  

សូមអនុមោទនាពិធីបុណ្យកាន់បិណ្ឌ វេនបិណ្ឌ៦ នៃពិធីបុណ្យភ្ជុំបិណ្ឌ!ថ្ងៃ ៦រោច ខែភទ្របទ។
ការបំពេញទាន និងសីល នាំមកនូវសេចក្តីស្ងប់ក្នុងចិត្ត និងសង្គម។ សូមឱ្យអំណាចនៃកុសលធម៌
ជួយបីបាច់ថែរក្សាប្រជាជាតិខ្មែរឱ្យរួចផុតពីគ្រោះកាចទាំងពួង និងសមប្រកបដោយពុទ្ធពរទាំងបួនប្រការ។
#រដ្ឋសភា #កាន់បិណ្ឌ៦ #បុណ្យភ្ជុំបិណ្ឌ

សូមអនុមោទនាពិធីបុណ្យកាន់បិណ្ឌ វេនបិណ្ឌ៥ នៃពិធីបុណ្យភ្ជុំបិណ្ឌ! ថ្ងៃ ៥រោច ខែភទ្របទ  
Preparied By: NA0989 Date: (9/27/2026 8:46:08 PM ) (Hits: 5ដង)  

សូមអនុមោទនាពិធីបុណ្យកាន់បិណ្ឌ វេនបិណ្ឌ៥ នៃពិធីបុណ្យភ្ជុំបិណ្ឌ! ថ្ងៃ ៥រោច ខែភទ្របទ។
សូមនមស្ការគុណព្រះរតនត្រ័យ និងឧទ្ទិសបុណ្យកុសលជូនវិញ្ញាណក្ខន្ធអ្នកមានគុណទាំងអស់។
សូមបួងសួងឱ្យជនរួមជាតិខ្មែរគ្រប់ទិសទី ធ្វើដំណើរប្រកបដោយសុវត្ថិភាព និងទទួលបាននូវសេចក្តីសុខចម្រើនគ្រប់ក្រុមគ្រួសារ។
#រដ្ឋសភា #កាន់បិណ្ឌ៥ #បុណ្យភ្ជុំបិណ្ឌ

សូមអនុមោទនាពិធីបុណ្យកាន់បិណ្ឌ វេនបិណ្ឌ៤ នៃពិធីបុណ្យភ្ជុំបិណ្ឌ! ថ្ងៃ ៤រោច ខែភទ្របទ  
Preparied By: NA0989 Date: (9/27/2026 8:46:05 PM ) (Hits: 7ដង)  

សូមអនុមោទនាពិធីបុណ្យកាន់បិណ្ឌ វេនបិណ្ឌ៤ នៃពិធីបុណ្យភ្ជុំបិណ្ឌ! ថ្ងៃ ៤រោច ខែភទ្របទ។
បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាកាលវេលានៃការសាងកុសល សាមគ្គីភាព និងការជួបជុំគ្រួសារ។
សូមផលានិសង្សនៃអំពើល្អជួយទ្រទ្រង់ប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើន រុងរឿង និងមានសុខសន្តិភាពជានិច្ច។
#រដ្ឋសភា #កាន់បិណ្ឌ៤ #បុណ្យភ្ជុំបិណ្ឌ

Top Back
1 2 3 4 5 6 7 8 9 10
Next Bottom Show ទំព័រ 1 នៃ 186