សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំង ថ្នាក់ដឹកនាំរដ្ឋសភា ផ្ញើសារលិខិតរំលែកមរណទុក្ខ ជូន ឯកឧត្តម ប៉ែន ប្រាកដ នាយករងខុទ្ទកាល័យសម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ អ៊ុក ផាសុកាន ត្រូវជាម្តាយបង្កើត ម្តាយក្មេករបស់ ឯកឧត្តម លោកជំទាវ បានទទួលមរណភាពនៅថ្ងៃអង្គារ ១រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៨៣ឆ្នាំ ដោយរោគាពាធ។


