នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ នេះ សិក្ខាសាលារបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា នៅខេត្តព្រះសីហនុ បានឈានចូលដល់ថ្ងៃទី២ ដោយផ្តោតលើចំណុចគន្លឹះសំខាន់ៗ សំដៅជំរុញការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ និងរដ្ឋបាលសាធារណៈ ព្រមទាំងការធ្វើទំនើបកម្មប្រព័ន្ធការងារតាមរយៈរដ្ឋបាលអេឡិចត្រូនិក (E-Administration) ដើម្បីបង្កើនតម្លាភាព ភាពរហ័សទាន់ចិត្ត និងឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។
ក្រៅពីការធ្វើបទបង្ហាញ និងពិភាក្សាលើប្រធានបទគន្លឹះខាងលើ អង្គសិក្ខាសាលាក៏បានបើកវេទិកាពិភាក្សាដេញដោល ដើម្បីប្រមូលធាតុចូលយកទៅអនុវត្តការងារសម្រាប់ឆ្នាំបន្ទាប់ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ផងដែរ។
សម្រាប់ព័ត៌មានលម្អិតសូមទស្សនាព័ត៌មានវីដេអូខាងលើដូចតទៅ៖