អគ្គលេខាធិការដ្ឋានរដ្ឋសភា រៀបចំសិក្ខាសាលាប្រមូលធាតុចូលដើម្បីបន្តជំរុញជោគជ័យលើការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ និងរដ្ឋបាលសាធារណៈ សំដៅលើកកម្ពស់អភិបាលកិច្ច និងប្រសិទ្ធភាពការងារស្ថាប័ន__ អគ្គលេខាធិការដ្ឋានរដ្ឋសភា ជំរុញការងារកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីបង្កើនប្រសិទ្ធភាពបម្រើការងារជូនតំណាងរាស្ត្រ ដើម្បីផលប្រយោជន៍ប្រជាជន__ រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គ នៅថ្ងៃទី២១កញ្ញា ដើម្បីសម្រេចសុពលភាពតំណាងរាស្ត្រថ្មី ឯកឧត្តម សុខ ផេង ជំនួស ឯកឧត្តម ច័ន្ទ សារុន ដែលបានទទួលមរណភា និងពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ចំនួន ៤__ ឯកឧត្តម ព្រហ្ម វិរៈ ដឹកនាំកិច្ចប្រជុំត្រៀមចូលរួមមហាសន្និបាត AIPA លើកទី៤៧ នៅហ្វីលីពីន និងការសហការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ APF__ រដ្ឋសភាចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងស្ថាប័ននីតិប្បញ្ញត្តិ និងយន្តការសមាជរដ្ឋសភា-ព្រឹទ្ធសភា ដល់និស្សិតខ្មែរនៅបរទេស__ ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំពិនិត្យការងារត្រៀមដាក់ឲ្យដំណើរការសាកល្បងប្រព័ន្ធ សភាអេឡិចត្រូនិច E-Parliament__ លោកជំទាវ កុល ធារិន អញ្ជើញចូលរួមពិធីបុណ្យសលាកភត្ត នៅវត្តសុទស្សនារាម ជ្រោយថ្ម ខេត្តកំពង់ចាម__ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញសំណេះសំណាលជាមួយសិល្បករ សិល្បការិនីរបាំ និងចុះពិនិត្យការសិក្សារបស់សមណសិស្ស នៅខេត្តកំពង់ឆ្នាំង__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមនៅក្នុងពិធីសម្ពោធលេខាធិការដ្ឋាន AFPPD ដែលបានដាក់ទីតាំងថ្មីនៅទីក្រុងគូឡាឡាំពួរ__ ឯកឧត្តម វ៉ាន់ ដារ៉ា សំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅខេត្តកំពត__ តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនចាស់ជរា នៅស្រុកកំពង់រោទិ៍__ ឯកឧត្តម គិត ទ្រី អញ្ជើញចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពក ដែលកំពុងជន់ឡើងខ្លាំង__ គណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាបតៃយាន ឆ្នាំ២០២៦ នៅខេត្តសានស៊ី ប្រទេសចិន)__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ៊្វិក ដើម្បីសង្កត់ធ្ងន់លើការកសាង «ភាពធន់នៃប្រជាសាស្ត្រ»__ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ដឹកនាំគណៈប្រតិភូរដ្ឋសភា អញ្ជើញចូលជួបសម្ដែងការគួរសមជាមួយប្រធានគណៈកម្មាធិការប្រឹក្សានយោបាយប្រជាជនខេត្តសានស៊ី ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម អញ្ជើញចូលរួមពិធីប្រណាំងទូក និងបណ្តែតប្រទីប នៅក្រុងកំពង់ចាម ក្នុងឱកាសបុណ្យចេញព្រះវស្សា
តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម អញ្ជើញចូលរួមពិធីប្រណាំងទូក និងបណ្តែតប្រទីប នៅក្រុងកំពង់ចាម ក្នុងឱកាសបុណ្យចេញព្រះវស្សា
Prepaired By: NARA1472 ​ Date: (10/26/2026 8:30:21 PM )
កំពង់ចាម៖ តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម រួមមាន ឯកឧត្តម ម៉ៅ ភិរុណ ឯកឧត្តម ណៅ ធួក ឯកឧត្តម ប៉ាន សូរស័ក្តិ ឯកឧត្តម ងួន សុជាតិ លោកជំទាវ កុល ធារិន រួមជាមួយ លោកជំទាវ ស្រី គឹមឆយ ទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមពិធីប្រណាំងទូក បណ្តែតប្រទីប អុជកាំជ្រួច និងតាំងពិព័រណ៍សមិទ្ធផលនានានៅក្រុងកំពង់ចាម នាឱកាសនៃពិធីបុណ្យចេញព្រះវស្សា ព.ស.២៥៧០។

កម្មវិធីដ៏អធិកអធមនេះ រៀបចំឡើងដោយរដ្ឋបាលខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម។

ពិធីប្រណាំងទូកបានប្រព្រឹត្តទៅនៅវេទិកាអុំទូក ស្ថិតក្នុងភូមិជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម ខណៈដែលពិធីបណ្តែតប្រទីប និងអុជកាំជ្រួច ត្រូវបានរៀបចំឡើងនាវេលាម៉ោង ១៨:៣០នាទីល្ងាច នៅកំពង់ផែទេសចរណ៍ សង្កាត់វាលវង់ ក្រុងកំពង់ចាម។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវ កុល ធារិន បានឧបត្ថម្ភថវិកាចំនួន ៥,០០០,០០០ រៀល ជូនដល់រដ្ឋបាលខេត្តកំពង់ចាម ដើម្បីចូលរួមចំណែកក្នុងដំណើរការរៀបចំកម្មវិធីបុណ្យនេះឱ្យប្រព្រឹត្តទៅដោយរលូន និងផ្ដល់នូវភាពសប្បាយរីករាយសម្រាប់ប្រជាពលរដ្ឋដែលបានមកចូលរួមកំសាន្តក្នុងព្រឹត្តិត្តិការណ៍នេះ។

ពិធីនេះមិនត្រឹមតែជាការអបអរសាទរបុណ្យចេញព្រះវស្សាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសបង្ហាញពីប្រពៃណី វប្បធម៌ និងទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ជាតិ ព្រមទាំងរួមចំណែកលើកកម្ពស់សាមគ្គីភាព និងទាក់ទាញភ្ញៀវទេសចរមកកាន់ខេត្តកំពង់ចាមផងដែរ៕