ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា រសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦នេះ បានជួបជុំគ្នាជជែកដេញដោលយ៉ាងផុសផុលក្នុងវេទិកាសំណួរ-ចម្លើយ នៅខេត្តព្រះសីហនុ ដើម្បីប្រមូលធាតុចូលល្អៗសម្រាប់សុក្រឹតភាពនៃ៖
ទី១.សេចក្តីព្រាងស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
ទី២.សេចក្តីព្រាងផែនការប្រតិបត្តិរបស់អង្គភាព
កិច្ចពិភាក្សាបានប្រព្រឹត្តទៅក្រោមបរិយាកាសបើកចំហ និងស្ថាបនា ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងគណនេយ្យភាព នីតិវិធីច្បាប់ និងការអភិវឌ្ឍធនធានមនុស្សឱ្យស្របតាមទិសដៅកែទម្រង់រដ្ឋបាលសាធារណៈ